លោកJens-Frederik Nielsen ដែលជានាយករដ្ឋមន្ត្រីជាប់ឆ្នោតរបស់ Greenland កាលពីថ្ងៃសៅរ៍(ទី១៥ខែមីនា)បានសុំឱ្យបណ្តាប្រទេសនៅអឺរ៉ុបឈរជាមួយពួកគេ ហើយថាទឹកដីនេះមិនមែនសម្រាប់លក់ទេ។
Category: ពត៌មានអន្តរជាតិ
Update៖ អាមេរិកនិងអង់គ្លេស បើកការវាយប្រហារលើក្រុមឧទ្ទាមហ៊ូទី បណ្តាលឲ្យស្លាប់៩នាក់!
ក្រុមឧទ្ទាមហ៊ូទី បាននិយាយកាលពីថ្ងៃសៅរ៍(ទី១៥ខែមីនា)ថា យ៉ាងហោចណាស់មនុស្ស9នាក់បានស្លាប់និង9នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិក និងចក្រភពអង់គ្លេស សំដៅទៅលើរដ្ឋធានីសាណា របស់ប្រទេសយេម៉ែន។
Update៖ លោកហ្សេលេនស្គី ថាអន្តរជាតិទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងការទូតរបស់អ៊ុយក្រែនក្នុងការបញ្ចប់សង្គ្រាម!
កាលពីថ្ងៃសៅរ៍(ទី១៥ខែមីនា) ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ដៃគូអន្តរជាតិកាន់តែទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងការទូតរបស់អ៊ុយក្រែនដោយសង្កត់ធ្ងន់ថា រុស្ស៊ីត្រូវតែបង្ហាញចេតនាពិតប្រាកដដើម្បីបញ្ចប់សង្គ្រាម។
Update៖ អ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីនជាង១៥០នាក់ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន!
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយហ្គាហ្សាបានប្រកាសកាលពីថ្ងៃសៅរ៍(ទី១៥ខែមីនា)ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនជាង 150 នាក់ត្រូវបានសម្លាប់ដោយអ៊ីស្រាអែលចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាននៅថ្ងៃទី 19 ខែមករាឆ្នាំ 2025។
Update៖ ក្រុមហ៊ុនវៀតណាមនិងអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន!
កាលពីថ្ងៃសុក្រ(ទី១៤ខែមីនា)ក្រុមហ៊ុនវៀតណាមនិង អាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ទាក់ទងនឹងវិស័យថាមពលនិងរ៉ែ។
Update៖ រុស្ស៊ី អះអាងថាខ្លួនដណ្តើមបានតំបន់Kurskទាំងស្រុងពីអ៊ុយក្រែន!
ទីក្រុងមូស្គូបានប្រកាសនៅថ្ងៃសុក្រ(ទី១៤ខែមីនា)ថា កងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងភូមិ Goncharovka បន្ថែមទៀត ដែលជាការតាំងទីលំនៅចុងក្រោយដែលនៅសេសសល់ក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន នៅក្នុងតំបន់ Kurskរបស់រុស្ស៊ី។ ប្រភពពីសារព័ត៌មាន Reuters។
Update៖ លោក ហ្សេលេនស្គីថាលក្ខខណ្ឌរបស់លោកពូទីន គឺបង្ហាញពីចេតនាមិនចង់បានសន្តិភាព!
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រ(ទី១៤ខែមីនា)បាននិយាយថាលោកយល់ព្រមភ្លាមៗចំពោះសំណើរបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ហើយរុស្ស៊ីនៅតែជាឧបសគ្គតែមួយគត់ ចំពោះសន្តិភាព។
Update៖ អ៊ីរ៉ាក់ អះអាងថាខ្លួនបានសម្លាប់មេដឹកនាំកំពូល ISIS!
នាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ីរ៉ាក់បានប្រកាសកាលពីថ្ងៃសុក្រ(ទី១៤ខែមីនា)ថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានសម្លាប់ឥស្សរជនកំពូល ISIS (Daesh) ដែលទទួលខុសត្រូវចំពោះប្រតិបត្តិការបរទេស ។
Update៖ ករណីប្លន់រថភ្លើងនៅប្រទេសប៉ាគីស្ថាន ចំនួនអ្នកស្លាប់បានកើនដល់៣០នាក់!
ប្រទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃសុក្រ(ទី១៤ខែមីនា)ថា ចំនួនអ្នកស្លាប់ដោយសារការប្លន់រថភ្លើង នៅក្នុងតំបន់ភាគនិរតីនៃប្រទេស បានកើនឡើងដល់ 30នាក់ ។ ខណៈដែលប៉ាគីស្ថាន បានចោទប្រកាន់ឥណ្ឌា និងអាហ្វហ្គានីស្ថានថា បានគាំទ្រពួកសកម្មប្រយុទ្ធ ដែលបានធ្វើសកម្មភាពប្លន់រថភ្លើង។ ប្រភពពីសារព័ត៌មានAnadolu Agency។
Update៖ ព្យុះស៊ីក្លូនត្រូពិចJude បានសម្លាប់មនុស្ស៩នាក់នៅក្នុងប្រទេសម៉ូសំប៊ិកនិងប្រទេសម៉ាឡាវី!
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១៣ខែមីនា)ថា យ៉ាងហោចណាស់មនុស្ស 9 នាក់ត្រូវបានស្លាប់ដោយព្យុះស៊ីក្លូនត្រូពិច Jude ក្នុងប្រទេស Mozambique និង Malawi ។ ប្រភពពីសារព័ត៌មានAnadolu Agency។