Breaking៖ ចាប់តាំងពីផ្ទុះសង្គ្រាមហ្គាហ្សា រហូតដល់ពេលនេះ មានកុមារជាង១៨,៥០០នាក់ហើយបានស្លាប់!

កងទ័ពអ៊ីស្រាអែល បានសម្លាប់កុមារប៉ាឡេស្ទីន 18,592 នាក់នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលាឆ្នាំ 2023 រហូតបច្ចុប្បន្ន។

ប្រភពពីសារព័ត៌មានAnadolu Agency កាលពីថ្ងៃព្រហស្បតិ៍(ទី៣១ខែកក្កដា)។

កំណត់ត្រារបស់ក្រសួងបាន បង្ហាញថាជនរងគ្រោះជាច្រើន នាក់ត្រូវបានសម្លាប់ ។
អ្នកខ្លះបានស្លាប់តែប៉ុន្មានម៉ោងក្រោយពីកើតដោយការវាយប្រហារតាមអាកាសឬ ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។
តួលេខដែលចេញផ្សាយដោយក្រសួងបានបង្ហាញថា ជនរងគ្រោះរួមមានទារកចំនួន 9 នាក់ដែលត្រូវបានសម្លាប់នៅថ្ងៃកំណើតរបស់ពួកគេ ប្រាំនាក់បានស្លាប់នៅថ្ងៃទី 1 ប្រាំនាក់នៅថ្ងៃទី 2 និង8 នាក់នៅថ្ងៃទី 3 ។
ក្រសួងបានពន្យល់ថាកុមារដែលស្លាប់ក៏រួមមាន៨៨នាក់ អាយុមួយខែ៩០អាយុពីរខែនិង៧៨នាក់អាយុបីខែ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version