ឥណ្ឌា នឹងបន្តចេញទិដ្ឋាការទេសចរណ៍ដល់ពលរដ្ឋចិនចាប់ពីថ្ងៃទី ២៤ ខែកក្កដា នេះបើតាមបេសកកម្មការទូតរបស់ទីក្រុងញូវដែលីនៅទីក្រុងប៉េកាំងប្រកាសកាលពីថ្ងៃពុធ(ទី២៣ខែកក្កដា)។ ប្រភពពីសារព័ត៌មានAnadolu Agency។ ស្ថានទូតឥណ្ឌាបាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo ចាប់ពីថ្ងៃសុក្រនេះតទៅ ពលរដ្ឋចិនអាចស្នើសុំទិដ្ឋាការទេសចរណ៍ដើម្បីទៅទស្សនាប្រទេសឥណ្ឌា។ គួរជម្រាបថា នេះជាលើកដំបូងចាប់តាំងពីឆ្នាំ 2020 ដែលឥណ្ឌាបានបើកកម្មវិធីទិដ្ឋាការទេសចរណ៍ឡើងវិញសម្រាប់ជនជាតិចិន៕
Category: ពត៌មានអន្តរជាតិ
Update៖ ហ្ស៊កដានី ថាក្បួនរថយន្តជំនួយ៣៦គ្រឿងត្រូវបានអនុញ្ញាតចូលទៅក្នុងតំបន់ហ្គាហ្សា!
កាលពីថ្ងៃពុធថា(ទី២៣ខែកក្កដា) ហ្ស៊កដានី បាននិយាយថាក្បួនរថយន្តជំនួយ 36 ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពពីសារព័ត៌មឆនAANews។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការសប្បុរសធម៌ Jordan Hashemite បាននិយាយថា ក្បួនរថយន្តជំនួយបានចូលទៅភាគខាងជើង Gaza តាមរយៈច្រកព្រំដែន Zikim ។ដោយបន្ថែម…
Update៖ អាមេរិក យល់ព្រមលក់ប្រព័ន្ធមីស៊ីល HAWK ដំណាក់កាលទី៣ឱ្យអ៊ុយក្រែន!
កាលពីថ្ងៃពុធ(ទី២៣ខែកក្កដា) មន្ទីរបញ្ចកោណបាននិយាយថា ក្រសួងការបរទេសអាមេរិកបានយល់ព្រមលក់ប្រព័ន្ធមីស៊ីល HAWK ដំណាក់កាលទី 3 ឲ្យទៅអ៊ុយក្រែន។ ប្រភពពីសារព័ត៌មានReuters។ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការលក់នេះនឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់អ៊ុយក្រែនក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងនាពេលអនាគត៕
Breaking៖ យន្តហោះដឹកអ្នកដំណើររុស្ស៊ី ធ្លាក់ជិតព្រំដែនចិន ស្លាប់ទាំងអស់!
យន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ី បានធ្លាក់នៅតំបន់ Amur ជិតព្រំដែនប្រទេសចិន នៅ(ថ្ងៃព្រហស្បតិ៍ទី២៤ ខែកក្កដា) ។ យោងតាមសេចក្តីរាយការណ៍(បឋម)របស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី មិនមានអ្នកនៅរស់រានមានជីវិតនោះឡើយ។ ក្រសួងសង្គ្រោះបន្ទាន់ បានឲ្យដឹងថា យន្តហោះ Antonov-24 រុស្ស៊ី ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Angara…
Breaking៖ ចិន បារម្ភយ៉ាងខ្លាំងជុំវិញជម្លោះកម្ពុជា.ថៃ និងស្នើឱ្យកម្ពុជា-ថៃ ដោះស្រាយបញ្ហាដោយសន្តិវិធី!
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ចិន បានសម្ដែងក្តីបារម្ភយ៉ាងខ្លាំងជុំវិញការប៉ះទង្គិចគ្នានៅតំបន់ព្រំដែនកម្ពុជា.ថៃ!។ ប្រភពពីសារព័ត៌មាន AFP។ ការផ្ទុះជម្លោះ រវាងកម្ពុជា.ថៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានលើកឡើងដូច្នេះថា យើងមានក្តីកង្វល់យ៉ាងជ្រាលជ្រៅ ជុំវិញស្ថានការណ៍វិវឌ្ឍន៍នាពេលនេះ ហើយសង្ឃឹមថាភាគីទាំងពីរអាចដោះស្រាយបញ្ហាបានត្រឹមត្រូវ…
Breaking៖ ថៃអះអាងថា គ្រាប់រ៉ុក្កែតកម្ពុជា បានសម្លាប់ជនស៊ីវិលថៃ៤នាក់នៅតំបន់ព្រំដែន!
សារព័ត៌មានBangkok Post៖ នៅថ្ងៃទី២៤.០៧.២០២៥ បានចុះផ្សាយថា” ជនស៊ីវិល៤នាក់ ត្រូវបានរាយការណ៍ថាស្លាប់ ក្នុងជម្លោះប្រដាប់អាវុធ រវាងថៃនិងកម្ពុជា។ Bangkok Post៖ មនុស្សពីរនាក់បានស្លាប់ និងពីរនាក់ទៀត រងរបួស នៅពេលដែលគ្រាប់រ៉ុក្កែត BM-21 បាញ់ចេញពីប្រទេសកម្ពុជា…
Breaking៖ ពលរដ្ឋថៃ ជម្លៀសខ្លួនចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ ក្រោយផ្ទុះអាវុធ!
ប្រជាជនថៃ បានជម្លៀសខ្លួន ចេញពីតំបន់ជាប់ព្រំដែនជាមួយកម្ពុជា-ក្រោយផ្ទុះអាវុធរវាងទ័ពកម្ពុជា.ថៃ។ ប្រជាជនមួយចំនួន ត្រូវបានរាយការណ៍ថាបានរត់ចូលលេណដ្ឋាន ដើម្បីការពារខ្លួន៕
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥៩.២១៩នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធ(ទី២៣ខែកក្កដា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន113នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 59,219នាក់។ ប្រភពពីសារព័ត៌មានAnadolu។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា សាកសពចំនួន113នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល24ម៉ោងចុងក្រោយខណៈដែលចំនួនមនុស្ស534នាក់បានរបួសធ្វើឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ 143.045នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។ ក្រសួងនិយាយថា “ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក…
Update៖ អ៊ីរ៉ង់ យល់ព្រមឲ្យក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិធ្វើទស្សនកិច្ចទៅកាន់ទីក្រុងតេអេរ៉ង់!
កាលពីថ្ងៃពុធ(ទី២៣ខែកក្កដា) អ៊ីរ៉ង់ និយាយថាខ្លួនបានយល់ព្រមឲ្យក្រុមអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិទស្សនកិច្ចទៅកាន់រដ្ឋធានីតេហេរ៉ង់។ ប្រភពពីសារព័ត៌មានAANews។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ៊ីរ៉ង់បានយល់ព្រមចំពោះដំណើរទស្សនកិច្ចរបស់ក្រុមបច្ចេកទេសរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ទៅកាន់ទីក្រុងតេអេរ៉ង់ក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខ ប៉ុន្តែពួកគេនឹងមិនទៅទស្សនាកន្លែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទេ៕
Update៖ អ៊ីស្រាអែល វាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សា ស្លាប់៧នាក់!
កាលពីថ្ងៃពុធ(ទី២៣ខែកក្កដា) យ៉ាងហោចណាស់មនុស្ស7នាក់ត្រូវបានសម្លាប់និងជាច្រើននាក់ទៀតរងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសអ៊ីស្រាអែលទៅលើផ្ទះល្វែងលំនៅដ្ឋានមួយកន្លែងក្នុងសង្កាត់ Tel al-Hawaនៃទីក្រុង Gaza។ ប្រភពពីសារព័ត៌មានWAFA ។ ដោយឡែក កងកម្លាំងអ៊ីស្រាអែលបានកំណត់គោលដៅលើរថយន្តសង្គ្រោះបន្ទាន់មួយនៅជិតមន្ទីរពេទ្យ Hamad Rehabilitation Hospital នៅភាគពាយ័ព្យនៃទីក្រុង Gaza ដោយធ្វើឱ្យសមាជិកក្រុមគ្រូពេទ្យរងរបួស។…