លោក Matthew Whitaker ដែលជាអ្នកច្បាប់មួយរូប និងមានបទពិសោធន៍ផ្នែកការបរទេសតិចតួច ត្រូវបានលោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោត ជ្រើសរើសឱ្យកាន់តួនាទីជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការណាតូ។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា…
Category: ពត៌មានអន្តរជាតិ
Update៖ អ៊ីស្រាអែល វាយប្រហារលើទីក្រុងបុរាណក្នុងប្រទេសស៊ីរី ស្លាប់៣៦នាក់!
ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើទីក្រុងបុរាណ Palmyra ប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍(ទី២១ខែវិច្ឆិកា)បណ្តាលឱ្យមានមនុស្សស្លាប់៣៦នាក់ និងរបួសជាង ៥០នាក់។
Update៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ថ្កោលទោសតុលាការ(ICC)ដែលចេញដីកាចាប់ខ្លួនរូបលោក!
លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានថ្កោលទោសលើការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចេញដីកាចាប់ខ្លួនលោក និងអតីតរដ្ឋមន្រ្តីការពារជាតិ Yoav Gallant ដោយចោទប្រកាន់ថា ការសម្រេចចិត្តនេះ មានលក្ខណៈប្រឆាំងនឹងជាតិសាសន៍យូដា។
Update៖ រុស្ស៊ី បញ្ជាក់ថាកាំជ្រួចStormShadowដែលអ៊ុយក្រែនបាញ់ចូលប្រទេសខ្លួនគឺផលិតដោយចក្រភពអង់គ្លេស!
រុស្ស៊ីបាន បញ្ជាក់កាលពីថ្ងៃ ព្រហស្បតិ៍(ទី២១ខែវិច្ឆិកា) ថាអ៊ុយក្រែន បានកំណត់គោលដៅលើទឹកដីរបស់ខ្លួនជាមួយនឹងកាំជ្រួចStorm Shadowដែល ផលិតដោយចក្រភពអង់គ្លេសដោយនិយាយ ថាពីរគ្រាប់ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសក្នុងមួយថ្ងៃកន្លងទៅ។
Update៖ លោក Pep Guardiola ចុះកុងត្រាបន្តជាមួយ Manchester City រហូតដល់ឆ្នាំ 2027!
Manchester City ក្លឹបមេឃខៀវ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍(ទី២១ខែវិច្ឆិកា)ថាអ្នកចាត់ការ Pep Guardiola ដែលកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅចុងរដូវកាល 2024/25 បានចុះហត្ថលេខាលើការបន្តរយៈពេលពីរឆ្នាំ។ ប្រភពពីសារព័ត៌មានAnadolu។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៧១នាក់ទៀត!
ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយ នៅថ្ងៃពុធ(ទី២០ខែវិច្ឆិកា) ថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើ តំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន៧១នាក់ និងរបួស១៧៦នាក់..!។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤៤.០៥៦នាក់ហើយ!
ក្រសួងសុខាភិបាលក្នុងតំបន់បាន និយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២១ខែវិច្ឆិកា)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើតំបន់ហ្គាហ្សាចាប់តាំង ពីថ្ងៃទី០៧ ខែតុលាឆ្នាំមុនរហូតពេលនេះ។ បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីនស្លាប់សរុបចំនួន៤៤.០៥៦នាក់ និងរបួសសរុប ប្រហែល១០៤.២៦៨នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។
Update៖ អ៊ីស្រាអែល ឃុំខ្លួនកុមារ២៧០នាក់ ក្នុងពន្ធនាគាររបស់អ៊ីស្រាអែល!
គណៈកម្មាធិការប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃពុធ(ទី២០ខែវិច្ឆិកា)ថា កុមារប៉ាឡេស្ទីន270 នាក់ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល ខណ:ពេលមានស្ថានភាពធ្ងន់ធ្ងរ។ ប្រភពពីសារព័ត៌មាន Anadolu។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលប្រារព្ធទិវាកុមារពិភពលោក គណៈកម្មការកិច្ចការអ្នកជាប់ឃុំបាននិយាយថា តួលេខនេះមិនរាប់បញ្ចូលអនីតិជនដែលត្រូវបានឃុំខ្លួនដោយកងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបនោះទេ។
Update៖ រុស្សុី ថ្កោលទោសលោក បៃដិន ដែលដឹកជញ្ជូនគ្រាប់មីនទៅអ៊ុយក្រែន!
កាលពីថ្ងៃពុធ(ទី២០ខែវិច្ឆិកា) ប្រទេសរុស្ស៊ី បានប្រតិកម្មយ៉ាងខ្លាំងចំពោះការប្រឆាំងគោលនយោបាយដ៏សំខាន់របស់រដ្ឋបាលលោក Joe Biden ក្នុងការយល់ព្រមលើការដឹកជញ្ជូនមីនប្រឆាំងមនុស្សជាតិទៅអ៊ុយក្រែនដោយចោទប្រកាន់សហរដ្ឋអាមេរិកពីការដុតភ្លើងដោយ “ការប្តេជ្ញាចិត្តពេញលេញក្នុងការអូសបន្លាយជម្លោះអ៊ុយក្រែន។
Update៖ អាហ្សង់ទីន ប្រកាសដកខ្លួនចេញពីកងកម្លាំងរក្សាសន្តិភាពរបស់UNនៅលីបង់!
អង្គការសហប្រជាជាតិបានរាយការណ៍កាលពីថ្ងៃអង្គារ(ទី១៩ខែវិច្ឆិកា) ថាអាហ្សង់ទីនបានដកខ្លួនចេញពីកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ (UNIFIL) ។