Update៖ អ៊ីស្រាអែល វាយប្រហារលើទីក្រុងបុរាណក្នុងប្រទេសស៊ីរី ស្លាប់៣៦នាក់!

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើទីក្រុងបុរាណ Palmyra ប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍(ទី២១ខែវិច្ឆិកា)បណ្តាលឱ្យមានមនុស្សស្លាប់៣៦នាក់ និងរបួសជាង ៥០នាក់។

ប្រភពពីសារព័ត៌មាន Reuters។

អាជ្ញាធរបានគូសបញ្ជាក់ថា ការវាយប្រហារនេះបានកំណត់គោលដៅ លើអគារលំនៅដ្ឋាន និងតំបន់ឧស្សាហកម្មនៅក្នុងទីក្រុង Palmyra។ ទោះជាយ៉ាងណា យោធាអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយ លើការវាយប្រហារនេះទេ។ ប៉ុន្តែប្រភពព័ត៌មានបានបញ្ជាក់ថា ការវាយប្រហារនេះ គឺជាការឆ្លើយតបរបស់អ៊ីស្រាអែល ទៅនឹងការវាយប្រហាររបស់ក្រុមហេសបូឡាទៅលើទឹកដីអ៊ីស្រាអែល។
ទីភ្នាក់ងារ SANA ដែបានដកស្រង់សម្តីមន្ត្រីយោធា បានរាយការណ៍ថា «នៅម៉ោងប្រហែល ១:៣០ រសៀលថ្ងៃ (ព្រហស្បតិ៍) នេះ សត្រូវអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសពីទិសដៅនៃតំបន់ al-Tanf ដោយផ្តោតលើអគារមួយចំនួននៅក្នុងទីក្រុង Palmyra ក្នុងវាលខ្សាច់ស៊ីរី ដែលបានសម្លាប់មនុស្ស ៣៦នាក់ និងរបួសជាង ៥០ នាក់ផ្សេងទៀត»។
សូមជម្រាបថា ទីក្រុង Palmyra ជាទីក្រុងបុរាណនិងជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ វាធ្លាប់ត្រូវបានក្រុម ISIS គ្រប់គ្រងនិងបំផ្លាញមួយផ្នែក មុនពេលត្រូវបានកងទ័ពស៊ីរីដណ្តើមយកមកវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version