កាលពីថ្ងៃសៅរ៍(ទី១៩ខែកក្កដា) រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជំរុញឱ្យរដ្ឋាភិបាលស៊ីរីប្រើប្រាស់កងកម្លាំងសន្តិសុខនៅភាគខាងត្បូង ដើម្បី បញ្ឈប់អំពើហិង្សារវាងក្រុម Druze និង Bedouin និង។ ប្រភពពីសារព័ត៌មានAnadolu Agency។ ប្រសិនបើអាជ្ញាធរក្នុងទីក្រុង Damascus…
Category: ពត៌មានអន្តរជាតិ
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥៨.៨៩៥នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យ(ទី២០ខែកក្កដា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន130នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 58,895នាក់។ ប្រភពពីសារព័ត៌មានAnadolu។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា សាកសពចំនួន130នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល24ម៉ោងចុងក្រោយខណៈដែលចំនួនមនុស្ស495នាក់បានរបួសធ្វើឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ 140.980នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។ ក្រសួងនិយាយថា “ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក…
Update៖ ព្រះអង្គ Alwaleed bin Khaled bin Talal Al Saudអារ៉ាប៊ីសាអូឌីត បានសោយទិវង្គ!
ព្រះអង្គម្ចាស់ Alwaleed bin Khaled bin Talal Al Saud ដែលគេស្គាល់ថាជា Sleeping Prince របស់អារ៉ាប៊ីសាអូឌីត បានសោយទិវង្គត។ ក្នុងព្រះជន្ម ៣៦ព្រះវស្សា កាលពីថ្ងៃសៅរ៍…
Update៖ អ៊ីស្រាអែល ជម្លៀសជនស៊ីវិលឲ្យចេញពីទីក្រុងDeir al-Balahនៃតំបន់ Gaza!
កាលពីថ្ងៃអាទិត្យ(ទី២០ខែកក្កដា) កងទ័ពអ៊ីស្រាអែលបានជម្លៀសប្រជាជននៅភាគនិរតីនៃទីក្រុង Deir al-Balahនៃតំបន់ហ្គាហ្សា។ ប្រភពពីសារព័ត៌មានAnadolu Agency។ អ្នកនាំពាក្យកងទ័ពលោក Avichay Adraee បានបញ្ជាឱ្យជនស៊ីវិលដែលស្ថិតនៅក្នុងប្លុកលំនៅដ្ឋានចន្លោះពី 130 ទៅ 2351 ឱ្យចាកចេញពីតំបន់ឆ្ពោះទៅ al-Mawasi នៅ…
Update៖ អ៊ីរ៉ង់ ថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនដែលរងការខូចខាតត្រូវបានជួសជុលរួចរាល់!
កាលពីថ្ងៃអាទិត្យ(ទី២០ខែកក្កដា) អ៊ីរ៉ង់ បានជួសជុលប្រព័ន្ធការពារដែនអាកាសដែលរងការខូចខាតក្នុងការវាយប្រហាររបស់អ៊ីស្រាអែលរួចរាល់ហើយ។ អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងនឹងអ៊ីរ៉ង់កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ ធ្វើឱ្យទីក្រុងតេអេរ៉ង់ឆ្លើយតបដោយប្រើដ្រូន និងមីស៊ីល។ ការវាយប្រហាររបស់អ៊ីស្រាអែលបានធ្វើឱ្យមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធការពារដែនអាកាសរបស់សាធារណរដ្ឋអ៊ីស្លាមនៅក្នុងរដ្ឋធានី តេអេរ៉ង់និងនៅទូទាំងប្រទេស៕
Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់៦៧នាក់!
កាលពីថ្ងៃអាទិត្យ(ទី២០ខែកក្កដា) មនុស្សយ៉ាងតិច ៦៧នាក់ ត្រូវបានសម្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល ខណៈដែលពួកគេកំពុងរង់ចាំជំនួយស្បៀងអាហារពីអង្គការសហប្រជាជាតិនៅភាគខាងជើងតំបន់ហ្គាហ្សា។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។ ហេតុការណ៍នេះបានកើតឡើងម្តងហើយម្តងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបញ្ជាក់ពីវិបត្តិអត់ឃ្លានដ៏ធ្ងន់ធ្ងរដែលកំពុងកើតមាននៅហ្គាហ្សា៕
Update៖ ស្លាប់ទារកម្នាក់ ដោយសារភាពអត់ឃ្លាននៅតំបន់ហ្កាហ្សា!
ទារកជនជាតិប៉ាឡេស្ទីនម្នាក់បានស្លាប់ដោយសារភាពអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សា ស្របពេលដែលអ៊ីស្រាអែលនៅតែបន្តបិទផ្លូវរបស់ខ្លួនមិនឲ្យមានការផ្គត់ផ្គង់ជំនួយ និងការបាញ់ប្រហារលើមនុស្សដែលស្វែងរកអាហារនៅកន្លែងផ្តល់ជំនួយគាំទ្រអាមេរិក។ ទារកទើបកើតបាន៣៥ថ្ងៃបានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភនៅមន្ទីរពេទ្យ al-Shifa នៃទីក្រុងហ្កាហ្សា។ ទារកដែលមិនបញ្ចេញឈ្មោះនេះជាមនុស្សម្នាក់ក្នុងចំណោមមនុស្សពីរនាក់ដែលបានស្លាប់ដោយការអត់ឃ្លាននៅក្នុងមន្ទីរពេទ្យនេះ កាលពីថ្ងៃសៅរ៍៕
Update៖ លោកIlham Aliyev ទាមទារឲ្យរុស្ស៊ីទទួលស្គាល់ចំពោះការបាញ់ទម្លាក់យន្តហោះរបស់អាស៊ែបៃហ្សង់!
កាលពីថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev និយាយថា រូបលោកចង់ឱ្យរុស្ស៊ីទទួលស្គាល់ជាសាធារណៈថា ខ្លួនពិតជាបានច្រឡំបាញ់ទម្លាក់យន្តហោះអ្នកដំណើររបស់អាស៊ែបៃហ្សង់១គ្រឿង កាលពីខែធ្នូ ឆ្នាំ២០២៤ ដែលបានផ្តាច់ជីវិតមនុស្ស៣៨នាក់។ ប្រភពពីសារព័ត៌មាន Reuters។ កាលនោះ…
Update៖ ឆេះកប៉ាល់នៅភាគខាងជើងនៃប្រទេសឥណ្ឌូនេស៊ី ស្លាប់៣នាក់!
នៅថ្ងៃអាទិត្យ (ទី20 ខែកក្កដា) អ្នកដំណើរបានលោតចូលទៅក្នុងសមុទ្រ បន្ទាប់ពីកប៉ាល់ពួកគេត្រូវភ្លើងឆេះ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅកោះមួយក្នុងខេត្ត Sulawesi ភាគខាងជើងរបស់ប្រទេសឥណ្ឌូនេស៊ី។ ប្រភពពីសារព័ត៌មានCNA។ យ៉ាងហោចណាស់មនុស្ស3 នាក់បានស្លាប់ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីជាច្រើន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន Xinhua ។ លោក…
Update៖ ជំនន់ទឹកភ្លៀងនៅកូរ៉េខាងត្បូង ធ្វើឲ្យចំនួនអ្នកស្លាប់បានកើនដល់១១នាក់!
នៅថ្ងៃ(អាទិត្យទី២០ខែកក្កដា) យ៉ាងហោចម្នាក់បានស្លាប់ និង៤នាក់ទៀតបាត់ខ្លួន ក្នុងអំឡុងការធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅប្រទេសកូរ៉េខាងត្បូង។ បណ្ដាលឱ្យចំនួនអ្នកស្លាប់ ដោយសារបាតុភូតភ្លៀងធ្លាក់ខ្លាំង នៅប្រទេសកូរ៉េខាងត្បូង កើនដល់១១នាក់។ ប្រភពពីសារព័ត៌មាន AFP។ នៅថ្ងៃអាទិត្យនេះ កម្រិតទឹកភ្លៀងជិតដល់១៧០មីលីម៉ែត្រ បានធ្លាក់លើស្រុក Gapyeong ក្នុងខេត្ត Gyeonggi…