Update៖ លោកIlham Aliyev ទាមទារឲ្យរុស្ស៊ីទទួលស្គាល់ចំពោះការបាញ់ទម្លាក់យន្តហោះរបស់អាស៊ែបៃហ្សង់!

កាលពីថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev និយាយថា រូបលោកចង់ឱ្យរុស្ស៊ីទទួលស្គាល់ជាសាធារណៈថា ខ្លួនពិតជាបានច្រឡំបាញ់ទម្លាក់យន្តហោះអ្នកដំណើររបស់អាស៊ែបៃហ្សង់១គ្រឿង កាលពីខែធ្នូ ឆ្នាំ២០២៤ ដែលបានផ្តាច់ជីវិតមនុស្ស៣៨នាក់។
ប្រភពពីសារព័ត៌មាន Reuters។

កាលនោះ ប្រធានាធិបតីរុស្ស៊ី ធ្លាប់បានសុំទោសលោក Aliyev ចំពោះឧប្បត្តិហេតុដ៏គួរឲ្យសោកស្តាយនេះ។យន្តហោះដឹកអ្នកដំណើរ១គ្រឿងនៃអាកាសចរណ៍ Azerbaijan Airlines បានធ្លាក់ បន្ទាប់ពីប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ទប់ទល់នឹងដ្រូនរបស់អ៊ុយក្រែន។ ប៉ុន្តែលោកពូទីន មិនបានទទួលស្គាល់ទេថា រុស្ស៊ីជាអ្នកបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរ របស់អាស៊ែបៃហ្សង់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version