Update៖ លោកស្រី Ursula von der Leyenនឹងជួបអនុប្រធានាធិបតីអាមេរិក នៅទីក្រុងប៉ារីស!

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen នឹងជួបជាមួយអនុប្រធានាធិបតីអាមេរិក លោក JD Vance នៅទីក្រុងប៉ារីស នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ កិច្ចប្រជុំនេះនឹងធ្វើឡើងក្នុងក្របខណ្ឌនៃកិច្ចប្រជុំកំពូលមួយ ស្តីពីបញ្ញាសិប្បនិម្មិត…

Update៖ រុស្ស៊ី កំពុងរង់ចាំព័ត៌មានលម្អិតអំពីផែនការរបស់លោកត្រាំ ក្នុងការសាងសង់តំបន់ហ្គាហ្សាឡើងវិញ!

ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ(ទី១០ខែកុម្ភៈ)បាននិយាយថា ខ្លួនកំពុងរង់ចាំព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងផែនការរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការកាន់កាប់ និងសាងសង់ឡើងវិញនូវតំបន់ Gaza Strip ។

Update៖ អ៊ីស្រាអែល ប្រព្រឹត្តល្មើសមកលើសារព័ត៌មានប៉ាឡេស្ទីនក្នុងខែមករា ១១០ករណី!

យោងតាមក្រុមសារព័ត៌មាន ក្នុងស្រុកមួយបានឱ្យដឹងថា ការបំពានរបស់អ៊ីស្រាអែល ចំនួន 110 មកលើសារព័ត៌មានប៉ាឡេស្ទីន និងអ្នកកាសែតនៅក្នុងតំបន់ហ្គាហ្សា និងតំបន់ West Bank ដែលកាន់កាប់ត្រូវបានកត់ត្រានៅក្នុងខែមករា។

Update៖ អ៊ីស្រាអែល ឃុំខ្លួនជនជាតិប៉ាឡេស្ទីន៥៨០នាក់ នៅតំបន់West Bankកាលពីខែមករា!

ក្រុមកិច្ចការអ្នកទោស បាននិយាយកាលពីថ្ងៃចន្ទ(ទី១០ខែកុម្ភះ)ថា កងទ័ពអ៊ីស្រាអែលបានឃុំខ្លួនជនជាតិប៉ាឡេស្ទីនចំនួន 580 នាក់នៅតំបន់ West Bank ដែលកាន់កាប់កាលពីខែមករា។

Update៖ ក្រុមហាម៉ាស់ សម្រេចពន្យារពេលដោះលែងចំណាប់ខ្មាំង ដោយលើកឡើងថាមកពីអ៊ីស្រាអែលបំពានលើបទឈប់បាញ់!

កងពលតូច Al-Qassam ដែលជាស្លាបយោធានៃក្រុមហាម៉ាស់ប៉ាឡេស្ទីនបានប្រកាសកាលពីថ្ងៃចន្ទ(ទី១០ខែកុម្ភៈ)អំពីការពន្យារពេលនៃការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលបានគ្រោងទុកសម្រាប់ថ្ងៃសៅរ៍រហូតដល់មានការជូនដំណឹងបន្ថែមដោយលើកឡើងពី “ការរំលោភ” របស់អ៊ីស្រាអែលលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

Update៖ លោកត្រាំ ស្នើឱ្យលុបចោលបទឈប់បាញ់តំបន់ហ្គាហ្សា បើសិនចំណាប់ខ្មាំងទាំងអស់មិនត្រូវបានដោះលែង!

ប្រធានាធិបតីអាមេរិកលោក Donald Trump បានស្នើឱ្យលុបចោលបទឈប់បាញ់នៅតំបន់ Gaza រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ប្រសិនបើចំណាប់ខ្មាំងទាំងអស់នៅក្នុងស្ទ្រីបមិនត្រូវបានដោះលែងនៅថ្ងៃសៅរ៍(ទី៨ខែកុម្ភៈ)។

Update៖ មេដឹកនាំកូរ៉េខាងជើង បញ្ជាក់ជា ថ្មីនូវគោលនយោបាយក្នុងការអភិវឌ្ឍកម្លាំងនុយក្លេអ៊ែរបន្ថែមទៀត!

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអះអាងសារជាថ្មីអំពីគោលនយោបាយរបស់ប្រទេសលោកក្នុងការ “អភិវឌ្ឍបន្ថែមទៀត” នូវកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ដោយចោទប្រកាន់សហរដ្ឋអាមេរិកថាជាអ្នកនៅពីក្រោយជម្លោះពិភពលោក។

Update៖ ដាច់ចរន្តអគ្គិសនីទូទាំងប្រទេសស្រីលង្កាដោយសារសត្វស្វាមួយក្បាល!

មន្ត្រីរដ្ឋាភិបាលស្រីលង្កា បានឱ្យដឹងកាលពីថ្ងៃអាទិត្យ(ទី៩ខែកុម្ភៈ)ថា សត្វស្វាមួយក្បាលបានចូលអុកឡុកសា្ថនីយអគ្គីសនីមួយកន្លែងនៃតំបន់ជាយរដ្ឋធានី Colombo ដោយបង្កឱ្យដាច់ចរន្តអគ្គីសនីនៅទូទាំងប្រទេស។

Update៖ អ៊ីស្រាអែលបានជម្លៀសប្រជាជនប៉ាឡេស្ទីនជាង២០,០០០នាក់ ចេញពីជំរុំជនភៀសខ្លួននៅភាគខាងជើង West Bank!

មន្ត្រីប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃអាទិត្យ(ទី៩ខែកុម្ភៈ)ថា អ៊ីស្រាអែលបានជម្លៀសប្រជាជនប៉ាឡេស្ទីនជាង 20,000 នាក់ចេញពីជំរុំជនភៀសខ្លួន Jenin នៅភាគខាងជើង West Bank។

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា បណ្តាលឲ្យស្លាប់៤នាក់ទៀត!

ប្រភពវេជ្ជសាស្រ្តមួយបាននិយាយថា ជនជាតិប៉ាឡេស្ទីនបួននាក់ត្រូវបានសម្លាប់ដោយការបាញ់របស់កងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃអាទិត្យ(ទី៩ខែកុម្ភៈ) បើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងរង្វង់ក៏ដោយ។