យោធាតៃវ៉ាន់កាលពីថ្ងៃអង្គារ(ទី៧ខែមករា) បានធ្វើសមយុទ្ធប្រយុទ្ធផ្ទាល់នៅឯជំរុំ Hukou ដែលជាស្រុកមួយនៅភាគពាយព្យជាការឆ្លើយតបទៅនឹងការរកឃើញការកើនឡើងនៃសកម្មភាពយោធារបស់ចិននៅជិតកោះតៃវ៉ាន់។
Category: ពត៌មានអន្តរជាតិ
Update៖ លីបង់ ដាក់ពង្រាយកងទ័ពនៅភាគខាងត្បូងប្រទេស បន្ទាប់ពីអ៊ីស្រាអែលដកខ្លួនចេញ!
កាលពីថ្ងៃអង្គារ(ទី៧ខែមករា) កងទ័ពលីបង់បាននិយាយថា ខ្លួនបានចាប់ផ្តើមដាក់ពង្រាយនៅក្នុងទីប្រជុំជនចំនួន 5 នៅទូទាំងស្រុក Tire និង Bint Jbeil នៅភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីការដកទ័ពរបស់អ៊ីស្រាអែល។
Update៖ ក្រុម ហ៊ូទី បន្ទោសអាមេរិកចំពោះការរារាំងផែនការសន្តិភាពនៅប្រទេសយេម៉ែន!
ក្រុម Houthi បាននិយាយកាលពីថ្ងៃអង្គារ(ទី៧ខែមករា) ថា សហរដ្ឋអាមេរិកកំពុងរារាំងការអនុវត្តផែនទីបង្ហាញផ្លូវសន្តិភាពរបស់ប្រទេសយេម៉ែន ដោយសង្កត់ធ្ងន់ថាទីក្រុងវ៉ាស៊ីនតោនគាំទ្រ “សន្តិភាពដែលមិននាំទៅរកសង្គ្រាមផ្ទៃក្នុង”។
Update៖ មនុស្ស២នាក់ បានស្លាប់នៅក្នុងបន្ទប់ដាក់ឧបករណ៍ចុះចតរបស់យន្តហោះ JetBlue ក្នុងរដ្ឋផ្លរីដា!
កាលពីថ្ងៃចន្ទ(ទី៧ខែមករា) មនុស្សពីរនាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់ដាក់ឧបករណ៍ចុះចតនៃយន្តហោះ JetBlue បន្ទាប់ពីវាបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Fort Lauderdale-Hollywood ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។
Update៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសចិន បានកើនដល់១២៦នាក់!
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ កាលពីថ្ងៃអង្គារ ដែលបានវាយប្រហារតំបន់ទីបេភាគខាងត្បូងរបស់ប្រទេសចិន បានកើនឡើងដល់ ១២៦ នាក់ហើយ។
Update៖ មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា ជួបជាមួយលោក បៃដិន!
លោក Edmundo Gonzalez មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា ដែលអះអាងថាបានឈ្នះការបោះឆ្នោតប្រធានាធិបតីខែកក្កដា និងត្រូវបានប្រទេសជាច្រើនទទួលស្គាល់ជាប្រធានាធិបតីជាប់ឆ្នោត បាននិយាយកាលពីថ្ងៃចន្ទ(ទី៦ខែមករា)ថា លោកបានជួបប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហើយបាននិយាយគ្នាជាមួយទីប្រឹក្សាសន្តិសុខ របស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ។
Update៖ គ្រោះរញ្ជួយដីដ៏ខ្លាំងបានវាយប្រហារលើប្រទេសចិន បណ្តាលឲ្យស្លាប់ជិត១០០នាក់!
កាលពីព្រឹកថ្ងៃអង្គារ ទី៧ខែមករា ឆ្នាំ២០២៥ គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ បានវាយប្រហារលើប្រទេសចិន ធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ជិត១០០នាក់។
Update៖ តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនលោក Yoonសារជាថ្មី!
នៅថ្ងៃអង្គារ(ទី៧ខែមករាឆ្នំ២០២៥) តុលាការកូរ៉េខាងត្បូង បានចេញដីកាចាប់ខ្លួនលោក Yoon Suk Yeol ប្រធានាធិបតីព្យួរតំណែងពីបទបះបោរ នេះបើយោងតាមការប្រកាសរបស់ទីភ្នាក់ងារស៊ើបអង្កេតអំពើពុករលួយ។ ប្រភពពីសារព័ត៌មាន Reuters។
Update៖ លោក ហ្សេលេនស្គី ថា អ៊ុយក្រែនត្រូវការការធានាសន្តិសុខសម្រាប់បទឈប់បាញ់ ជាមួយរុស្ស៊ី!
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ប្រទេសរបស់លោកត្រូវការការធានាសន្តិសុខ ដើម្បីអនុម័តកិច្ចព្រមព្រៀងឈប់បាញ់ជាមួយរុស្ស៊ី។
Update៖ ជនជាតិវៀតណាមយ៉ាងច្រើន បានព្យាយាមឆ្លងដែនចូលទៅក្នុងចក្រភពអង់គ្លេស កាលពីអំឡុងឆ្នាំ២០២៤!
ក្នុងរយៈពេល ៦ខែនៅក្នុងឆ្នាំ ២០២៤ ជនជាតិវៀតណាម បានធ្វើចំណាកស្រុកច្រើនជាងជនជាតិដ៏ទៃទៀត ខណៈដែលប្រទេសនេះត្រូវបានគេមើលឃើញថា មានសេដ្ឋកិច្ចលូតលាស់លឿនមួយរបស់ពិភពលោក។