KCNA ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកានេះ បានឱ្យដឹងថាលោក គីម ជុងអ៊ុន បានធ្វើតេស្ដដ្រូនអត្តឃាតមួយគ្រឿង ហើយបានបញ្ជាឱ្យបង្កើនការផលិតអាវុធប្រភេទនេះទ្រង់ទ្រាយធំ ដោយនិយាយថាការកើនឡើងនៃតម្រូវការដ្រូនអត្តឃាតនៅជុំវិញពិភពលោក តម្រូវជាបន្ទាន់ឱ្យមានការធ្វើបច្ចុប្បន្នភាព អាវុធ។
Category: ពត៌មានអន្តរជាតិ
Update៖ តៃវ៉ាន់ នឹងពង្រឹងសមត្ថភាពយោធារបស់ខ្លួន ដើម្បីបង្ហាញទៅកាន់លោក ត្រាំ!
មន្រ្តីជាន់ខ្ពស់ផ្នែកសន្តិសុខតៃវ៉ាន់ បាននិយាយថា ដែនកោះនេះ នឹងបន្តខិតខំពង្រឹងសមត្ថភាពយោធារបស់ខ្លួន ខណៈវាហាក់ជាសញ្ញាមួយបង្ហាញចង់ទៅកាន់ លោក ដូណាល់ ត្រាំប្រធានាធិបតីជាប់ឆ្នោតអាមេរិក ឱ្យបានឃើញថា តៃវ៉ាន់កំពុងពង្រឹងវិស័យការពារជាតិរបស់ខ្លួន។
Update៖ អាមេរិក បើកសម្ពោធមូលដ្ឋានការពារដែនអាកាសថ្មី នៅប្រទេសប៉ូឡូញ!
អាមេរិក នឹងបើកសម្ពោធជាផ្លូវការ មូលដ្ឋានការពារដែនអាកាសថ្មីមួយ នៅភាគខាងជើងប្រទេសប៉ូឡូញ នៅថ្ងៃពុធ(ទី១៣ខែវិច្ឆិកា)នេះ ដែលជាសញ្ញាបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការការពារសម្ព័ន្ធមិត្ត NATO នៅអឺរ៉ុប។
Update៖ អ័ព្ទពុល គ្របដណ្តប់លើទីក្រុងញូវដេលី នឹងគំរាមកំហែងដល់ជើងហោះហើរផងដែរ!
ទីក្រុងញូវដេលី ប្រទេសឥណ្ឌា កំពុងជួបប្រទះបញ្ហាអ័ព្ទពុលយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីការធ្លាក់ចុះនៃសីតុណ្ហភាព និងការកើនឡើងនៃការបំពុលបរិយាកាស។ អ័ព្ទពុលនេះ បានធ្វើឱ្យបរិយាកាសពិបាកមើលនៅតំបន់មួយចំនួន ដែលបង្ខំឱ្យអាជ្ញាធរអាកាសយានដ្ឋាន ចេញការព្រមានអំពីការរំខានដល់ជើងហោះហើរ។
Update៖ អាមេរិក ផ្អាកជើងហោះហើរទៅកាន់ប្រទេសហៃទីរយ:ពេល១ខែ!
អាមេរិក បានប្រកាសកាលពីថ្ងៃអង្គារ(ទី១២ខែវិច្ឆិកា)នេះថា នឹងផ្អាកជើងហោះហើរស៉ីវិល ទៅកាន់ប្រទេសហៃទី រយៈពេល ១ខែ បន្ទាប់ពីយន្តហោះធុនធំ ៣គ្រឿងរងការបាញ់ប្រហារដោយកាំភ្លើង ពីសំណាក់ក្រុមជនអន្ធពាលនៃប្រទេសនេះ អំឡុពេលចូល ឬចាកចេញពីរដ្ឋធានី Port-au-Prince។
Update៖ ហ្វីលីពីន ថាខ្លួននឹងមិនរារាំង ឬការពារលោក Duterteទេ បើសិនមានដីកាចាប់ខ្លួន!
រដ្ឋាភិបាលហ្វីលីពីនបានប្រកាសថា ខ្លួននឹងមិនរារាំង ឬការពារអតីតប្រធានាធិបតី Rodrigo Duterte ទេ ប្រសិនបើលោកសម្រេចចិត្តចុះចាញ់នឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ ហើយប្រសិនបើ ICC ចេញដីកាចាប់ខ្លួនលោក Duterte រដ្ឋាភិបាលហ្វីលីពីន នឹងមានកាតព្វកិច្ចអនុវត្តតាមដីកានោះ។
Update៖ អាហ្រ្វិកខាងត្បូង ថ្កោលទោសអ៊ីស្រាអែល ដែលប្រកាសបញ្ចូលតំបន់ West Bankក្នុងដែនកាន់កាប់!
អាហ្រ្វិកខាងត្បូងបានថ្កោលទោសក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល Bezalel Smotrich ដែលថាឆ្នាំ 2025 នឹងក្លាយជា “ឆ្នាំនៃការបញ្ចូល” តំបន់ West Bank ដែលកាន់កាប់។
Update៖ អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ចាប់ផ្តើមធ្វើសមយុទ្ធពហុភាគីលើកទី២ក្នុងដែនទឹកអន្តរជាតិ!
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនកាលពីថ្ងៃពុធ(ទី១៣ខែវិច្ឆិកា)បានចាប់ផ្តើមសមយុទ្ធពហុភាគីត្រីភាគីលើកទីពីររបស់ពួកគេនៅក្នុងដែនទឹកអន្តរជាតិនៃប្រទេសអាស៊ីបូព៌ា។
Update៖ លោក បៃដិន នឹងជួបជាមួយលោក សុីជីនពីង ក្នុងប្រទេសប៉េរូនៅសប្តាហ៍នេះ!
សេតវិមានបាននិយាយកាលពីថ្ងៃពុធ(ទី១៣ខែវិច្ឆិកា)ថា លោក Joe Biden ប្រធានាធិបតីអាមេរិកនឹងជួបជាមួយភាគីចិនលោក Xi Jinping នៅសប្តាហ៍នេះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងលីម៉ា ប្រទេសប៉េរូ។
Update៖ អ៊ីស្រាអែល បន្តវាយប្រហារលើតំបន់ហ្គាហ្សាស្លាប់២១នាក់ទៀត!
យោងតាមប្រភពវេជ្ជសាស្ត្របានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន 21 នាក់ត្រូវបានស្លាប់ ខណៈដែលកងទ័ពអ៊ីស្រាអែលបានបង្កើនការទម្លាក់គ្រាប់បែករបស់ខ្លួនទៅលើតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃពុធ(ទី១៣ខែវិច្ឆិកា)។ ប្រភពពីសារព័ត៌មានAnadolu។