Update៖ លោក ត្រាំ ត្រៀមតែងតាំង លោក Mike Waltz ជាទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិក!

លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក កាលពីថ្ងៃអង្គារ (ទី១២ ខែវិច្ឆិកា) បាននិយាយថា រូបលោកបានសម្រេចចិត្តជ្រើសរើស លោក Mike Waltz ឱ្យកាន់តួនាទីជាទីប្រឹក្សាសន្តិសុខជាតិ ក្នុងរដ្ឋបាលរបស់លោក ក្រោយពេលស្បថចូលកាន់តំណែងជាផ្លូវការ នៅដើមឆ្នាំ២០២៥។…

Update៖ កូរ៉េខាងត្បូង ជប៉ុននិងអាមេរិកធ្វើសមយុទ្ធយោធារួមគ្នា!

យោធាកូរ៉េខាងត្បូង បាននិយាយថា ខ្លួននឹងចូលរួមក ធ្វើសមយុទ្ធយោធារួមគ្នារយៈពេល៣ថ្ងៃ ជាមួយអាមេរិក និងជប៉ុន ដែលនឹងត្រូវចាប់ផ្ដើមធ្វើឡើង នៅថ្ងៃពុធ (ទី១៣ខែវិច្ឆិកា)នេះ ដោយមានការចូលរួមពីយន្ដហោះចម្បាំង និងយន្ដហោះល្បាតសមុទ្រ រួមទាំងនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកដើរដោយថាមពលនុយក្លេអ៊ែរ។

Update៖ ចំនួនអ្នកស្លាប់ដោយសាររថយន្តក្រុងបើកធ្លាក់ចូលទន្លេ នៅប៉ាគីស្ថានបានកើនឡើងដល់២៦នាក់!

មន្ត្រីក្នុងតំបន់បាននិយាយនៅពីថ្ងៃពុធ(ទី១៣ខែវិច្ឆិកា)ថា ចំនួនអ្នកស្លាប់ដោយសារឧបទ្ទវហេតុរថយន្តក្រុងដឹកអ្នកដំណើរ បើកធ្លាក់ទន្លេនៅភាគខាងជើងប្រទេសប៉ាគីស្ថានបានកើនឡើងដល់ 26 នាក់ហើយ។ ប្រភពពីសារព័ត៌មាន Anadolu នៅថ្ងៃពុធសប្តាហ៍នេះ។

Update៖ អ៊ីស្រាអែល បដិសេធបទឈប់បាញ់នៅប្រទេសលីបង់និងហ្គាហ្សាខណៈ២២នាក់ទៀតបានស្លាប់!

ការចរចាដើម្បីបទឈប់បាញ់នៅក្នុងប្រទេសលីបង់នៅតែបន្ត ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានច្រានចោលរាល់បទឈប់បាញ់ជាមួយក្រុមហេសបូឡា។

Update៖ កងទ័ពអ៊ីស្រាអែល ចាប់ផ្តើមប្រតិបត្តិការជើងគោកជំហានទី២នៅភាគខាងត្បូងប្រទេសលីបង់!

កាសែតអ៊ីស្រាអែល Maariv បានរាយការណ៍កាលពីថ្ងៃអង្គារ(ទី១២ខែវិច្ឆិកា)ថា កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមដំណាក់កាលទីពីរនៃប្រតិបត្តិការជើងគោករបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់ ដែលកងទ័ពនិយាយថា ពាក់ព័ន្ធនឹងការឆ្ពោះទៅរកខ្សែការពារទីពីររបស់ហេសបូឡាហ៍។ នេះបើយោងតាមការចេញផ្សាយដោយ Anadolu។

Update៖ ប្រទេសអាល្លឺម៉ង់ រៀបចំការបោះឆ្នោតមុនកាលកំណត់នៅថ្ងៃទី23ខែកុម្ភៈ!

មន្ត្រីគណបក្សបានប្រកាសកាលពីថ្ងៃអង្គារ(ទី១២ខែវិច្ឆិកា)ថា គណបក្សគ្រប់គ្រងរបស់ប្រទេសអាល្លឺម៉ង់ និងគណបក្សប្រឆាំងធំបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីរៀបចំការបោះឆ្នោតមុនកាលកំណត់នៅថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ 2025។

Update៖ អាហ្វ្រិកខាងត្បូង ប្ដឹងអ៊ីស្រាអែលថាប្រើអាវុធសម្លាប់មនុស្សនៅហ្គាហ្សា!

អាហ្រ្វិកខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារ(ទី១២ខែវិច្ឆិកា)ថា ភស្តុតាងដែលខ្លួនបានផ្តល់នៅក្នុងសំណុំរឿងប្រល័យពូជសាសន៍ប្រឆាំងនឹងអ៊ីស្រាអែលនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បង្ហាញពីរបៀបដែលទីក្រុង Tel Aviv កំពុងប្រើភាពអត់ឃ្លានជាអាវុធនៃសង្គ្រាមក្នុងគោលបំណងធ្វើឱ្យតំបន់ហ្គាហ្សាបាត់បង់ប្រជាជនតាមរយៈការសម្លាប់រង្គាល និងការផ្លាស់ទីលំនៅដោយបង្ខំ។ យោងតាមការចេញផ្សាយដោយ Anadolu នៅថ្ងៃពុកនេះ។

Update៖ តៃវ៉ាន់ ថាខ្លួនពុំទាន់មានកិច្ចចរចាថ្មីក្នុងការទិញអាវុធពីអាមេរិកទេ!

រដ្ឋបាលកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទ (ទី១១ ខែវិច្ឆិកា) បាននិយាយថាបច្ចុប្បន្ន មិនមានឡើយដំណាក់កាលថ្មីនៃកិច្ចចរចាជាមួយអាមេរិកពាក់ព័ន្ធនឹងការលក់អាវុធ ខណៈតៃវ៉ាន់ កំពុងពិចារណាថាតើត្រូវឆ្លើយតបយ៉ាងណា ចំពោះការទាមទាររបស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ឱ្យទីក្រុងតៃប៉ិ បង់ថ្លៃការពារ។

Update៖ ហ្វាំងឡង់ថា ការបង្ខំអ៊ុយក្រែនឱ្យទទួលលក្ខខ័ណ្ឌដែលមិនសមស្របមិនមែនជាដំណោះស្រាយសន្តិវិធីទេ!

លោកស្រី Elina Valtonen រដ្ឋមន្រ្តីការបរទេសហ្វាំងឡង់ បាននិយាយថា ការបង្ខំអ៊ុយក្រែនឱ្យទទួលយកអ្វីដែលខ្លួនមិនចង់បាន មិនមែនជាដំណោះស្រាយសន្តិវិធីចំពោះវិបត្តិជាមួយរុស្ស៊ីឡើយ។ខណៈទីក្រុងមូស្គូក៏មិនគួរឱ្យទុកចិត្តដែរ ថាអាចប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងដែលខ្លួនចុះហត្ថលេខា។

Update៖ អ៊ីរ៉ង់ កំពុងសាងសង់ផ្លូវក្រោមដីដើម្បីការពារពីការវាយប្រហាររបស់អ៊ីស្រាអែល!

ទីភ្នាក់ងារសារព័ត៌មាន Tasnimរបស់អ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃអង្គារ(ទី១២ខែវិច្ឆិកា)នេះថា អ៊ីរ៉ង់កំពុងសាងសង់ ផ្លូវរូងក្រោមដីការពារ នៅក្នុងរដ្ឋធានីតេអេរ៉ង់ បន្ទាប់ពីការវាយប្រហារដោយអ៊ីស្រាអែលលើគោលដៅយោធា ក្នុងប្រទេសអ៊ីរ៉ង់កាលពីខែមុន។