Update៖ ដ្រូនបាញ់ចេញពីប្រទេសលីបង់ សំដៅលើលំនៅដ្ឋានរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល!

ការិយាល័យរបស់ លោកប្រធានាធិបតីអ៊ីស្រាអែល បាននិយាយថា យន្តហោះគ្មានមនុស្សបើក១គ្រឿង ដែលបាញ់ចេញពីប្រទេសលីបង់ កាលពីថ្ងៃសៅរ៍(ទី១៩ខែតុលា) បានវាយប្រហារលំនៅដ្ឋាន របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅភាគខាងជើងប្រទេសអ៊ីស្រាអែល…!។

Update៖ ចំនួនអ្នកស្លាប់នៅប្រទេសលីបង់ បានកើនដល់២.៤៤៨នាក់ហើយ!

ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃសៅរ៍(ទី១៩ខែតុលា)ថា ចំនួនអ្នកស្លាប់ ដោយសារការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី 8 ខែតុលា ឆ្នាំ 2023 បានកើនឡើងដល់ 2,448នាក់ហើយ។

Update៖ អ៊ីស្រាអែល បញ្ជាឱ្យជម្លៀស​ប្រជាជន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់!

កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃសុក្រ(ទី១៨ខែតុលា) បានព្រមានដល់ប្រជាជននៃភូមិចំនួន២៣ នៅភាគខាងត្បូងប្រទេសលីបង់ ឱ្យជម្លៀសចេញពីផ្ទះ និងផ្លាស់ទីទៅភាគខាងជើងនៃទន្លេ Awali ។

Update៖ កូរ៉េខាងត្បូងថា កូរ៉េខាងជើងបានបញ្ជូនទ័ពចំនួន១.៥០០នាក់ ទៅជួយរុស្ស៊ី!

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង៖ បានឱ្យដឹងកាលពីថ្ងៃសុក្រ​ (ទី១៨ ខែតុលា​)ថា កូរ៉េខាងជើង បានបញ្ជូនកងទ័ពចំនួន១.៥០០នាក់ទៅជួយរុស្ស៊ី។ ក្នុងការបណ្ដុះបណ្ដាល មុននឹងដាក់ពង្រាយទៅកាន់សមរភូមិ នៅអ៊ុយក្រែន ដើម្បីជួយដល់កងទ័ពរុស្ស៊ី…។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន​ Reuters។

Update៖ រុស្ស៊ីជំរុញឱ្យUN ក្រោកឈរប្រឆាំង​នឹង​ការ​វាយប្រហារ​ របស់​អ៊ីស្រាអែលនៅលីបង់!

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov កាលពីថ្ងៃសុក្រ(ទី១៨ខែតុលា) បានអំពាវនាវដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ឱ្យក្រោកឈរឡើង ដើម្បីគាំទ្រដល់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់(UNIFIL) ដែលត្រូវអ៊ីស្រាអែល វាយប្រហារ កាលពីសប្តាហ៍មុន..!។

Update៖ ចិន​បដិសេធថា​ ខ្លួន​មិនបាន​ផ្គត់ផ្គង់​សព្វាវុធ​ដ៏សាហាវ​ ដល់​រុស្ស៊ីនោះឡើយ!

ប្រទេសចិន បានបដិសេធការចោទប្រកាន់របស់អាមេរិក ដែលថាទីក្រុងប៉េកាំង បានផ្គត់ផ្គង់អាវុធដ៏សាហាវ ដល់ប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃសុក្រ(ទី១៨ខែតុលា)។

Update៖ តុលាការបង់ក្លាដែស ចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី ជុំវិញការសម្លាប់ក្រុមបាតុករ!

ព្រះរាជអាជ្ញា បាននិយាយថាតុលាការពិសេសមួយក្នុងប្រទេសបង់ក្លា កាលពីថ្ងៃព្រហស្បតិ៍(ទី១៧ ខែតុលា)បានចេញដីកាចាប់ខ្លួនលោកស្រី Sheikh Hasina អតីតនាយករដ្ឋមន្ត្រី ជំនួយការជិតស្និទ្ធបំផុតរបស់លោកស្រីនឹងអ្នកពាក់ព័ន្ធសរុប 45 នាក់ ពីបទសង្ស័យឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងអំឡុងពេលការបះបោរដឹកនាំដោយនិស្សិតក្នុងខែកក្កដា និងសីហា ដែលបានបង្ខំឱ្យលោកស្រី Sheikh Hasina ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា។ 

Update៖ លោក បៃដិន អបអរសាទរចំពោះអ៊ីស្រាអែល ដែលបានសម្លាប់មេដឹកនាំក្រុមហាម៉ាស់!

ប្រធានាធិបតីអាមេរិកលោក Joe Biden បានទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍(ទី១៧ខែតុលា) ដើម្បីអបអរសាទរចំពោះការសម្លាប់ មេដឹកនាំក្រុមហាម៉ាស់ លោក Yahya Sinwar។

Update៖ អ៊ីស្រាអែល វាយប្រហារសម្លាប់មេដឹកនាំ ក្រុម ហាម៉ាស់ នៅ តំបន់ ហ្គាហ្សា!

កងទ័ពអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍(ទី១៧ ខែតុលា)ថា ខ្លួនបានសម្លាប់មេដឹកនាំក្រុមហាម៉ាស់ Yahya Sinwar នៅក្នុងប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សាស្ទ្រីប។

Update៖ អាល្លឺម៉ង់ប្រកាសគាំទ្រអ៊ីស្រាអែល នឹងបន្តផ្គត់ផ្គង់សព្វាវុធដល់អ៊ីស្រាអែល!

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃព្រហស្បតិ៍(ទី១៧ ខែតុលា)បាននិយាយថា អាល្លឺម៉ង់បន្តផ្គត់ផ្គង់សព្វាវុធដល់អ៊ីស្រាអែល ទោះបីជាមានសង្រ្គាមប្រល័យពូជសាសន៍នៅក្នុងប្រទេសហ្គាហ្សាស្ទ្រីបក៏ដោយ។

Exit mobile version