អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បាននិយាយកាលពីថ្ងៃពុធ(ទី២២ខែឧសភា)ថា បច្ចុប្បន្ននេះមិនមានសញ្ញាណាមួយសម្រាប់ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនភ្លាមៗនោះទេ បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងសមភាគីរុស្ស៊ីលោក Vladimir Putin ដែលបរាជ័យក្នុងការទទួលបានវឌ្ឍនភាពក្នុងកិច្ចចរចាសន្តិភាព។
Category: ពត៌មានអន្តរជាតិ
Update៖ អ៊ីស្រាអែល ប្តេជ្ញាដណ្តើមកាន់កាប់តំបន់ហ្កាហ្សាឡើងវិញដោយបដិសេធ មិនបញ្ចប់សង្គ្រាម!
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងសារជាថ្មីអំពីចេតនារបស់រដ្ឋាភិបាលរបស់លោកក្នុងការកាន់កាប់តំបន់Gaza Strip ឡើងវិញទាំងស្រុង ហើយបានច្រានចោលកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្គ្រាម។
Update៖ អ៊ីស្រាអែល បន្តវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សា ស្លាប់៣១នាក់ទៀត!
ក្រុមគ្រូពេទ្យបាននិយាយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់៣១នាក់ទៀតនៅក្នុងការវាយប្រហារឥតឈប់ឈរលើផ្ទះនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបដែលបានបំផ្លិចបំផ្លាញដោយសង្រ្គាមកាលពីថ្ងៃពុធ(ទី២១ខែឧសភា)។
Update៖ បំផ្ទុះរថយន្តនៅប្រទេសប៉ាគីស្ថាន ស្លាប់៥នាក់និងរបួសច្រើននាក់!
មនុស្ស០៥នាក់បានស្លាប់ក្នុងនោះរួមមានកុមារ៣នាក់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួសនៅក្នុងការផ្ទុះមួយដែលសំដៅទៅលើរថយន្តក្រុងរបស់សាលារៀនមួយកន្លែង ក្នុងខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ(ទី២១ខែឧសភា) ប្រភពពីសារព័ត៌មានAnadolu Agency។
Update៖ នាយករដ្ឋមន្ត្រីអង់គ្លេស ថាយើងមិនអនុញ្ញាតឱ្យប្រជាជននៅហ្គាហ្សាស្រេកឃ្លានបានទេ!
នាយករដ្ឋមន្ត្រីអង់គ្លេសកាលពីថ្ងៃអង្គារ(ទី២០ខែឧសភា) បាននិយាយថាកម្រិតនៃការឈឺចាប់របស់កុមារស្លូតត្រង់ដែលត្រូវបានទម្លាក់គ្រាប់បែកគឺមិនអាចអត់ឱនបានទាំងស្រុងដោយនិយាយថាយើងមិនអាចអនុញ្ញាតឱ្យប្រជាជននៅហ្គាហ្សាស្រេកឃ្លានបានទេ។
Update៖ អាមេរិក បដិសេធចំពោះការចោទប្រកាន់ថាទីក្រុងវ៉ាស៊ីនតោននិរទេសពលរដ្ឋហ្គាហ្សាទៅលីប៊ី!
រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានច្រានចោលការអះអាងកាលពីថ្ងៃអង្គារ(ទី២០ខែឧសភា)ថា ទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងនិរទេសជនជាតិប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាស្ទ្រីបទៅកាន់ប្រទេសលីប៊ី ដោយសង្កត់ធ្ងន់ថា ការពិភាក្សាអំពីការផ្លាស់ប្តូរទីតាំងណាមួយពាក់ព័ន្ធនឹងការរៀបចំដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ។
Update៖ EU សម្រេចដកទណ្ឌកម្មសេដ្ឋកិច្ចលើស៊ីរី ដើម្បីគាំទ្រការកសាងប្រទេសឡើងវិញ!
ប្រធានគោលនយោបាយការបរទេសរបស់ប្លុកនេះបានប្រកាសកាលពីថ្ងៃអង្គារ(ទី២០ខែឧសភា)ថា EU បានសម្រេចចិត្តដកទណ្ឌកម្មសេដ្ឋកិច្ចរបស់ខ្លួនលើប្រទេសស៊ីរី ដើម្បីគាំទ្រប្រជាជនស៊ីរីក្នុងការកសាងប្រទេសរបស់ពួកគេឡើងវិញបន្ទាប់ពីជាងមួយទសវត្សរ៍នៃសង្គ្រាមស៊ីវិល។ ប្រភពពីសារព័ត៌មានReuters។
Update៖ លោក ហ្សេលេនស្គី ថាអ៊ុយក្រែននិងរុស្សុី អាចនឹងចុះកិច្ចព្រមព្រៀងបទឈប់បាញ់!
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា អ៊ុយក្រែន និងរុស្ស៊ី អាចចុះហត្ថលេខាលើអនុស្សរណៈ ដែលនឹងរួមបញ្ចូលបទប្បញ្ញត្តិសម្រាប់បទឈប់បាញ់មួយ។ បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទរវាងសមភាគីរុស្ស៊ី និងសហរដ្ឋអាមេរិកកាលពីថ្ងៃ(ទី១៩ខែឧសភា)។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥៣.៥៧៣នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារ៍(ទី២០ខែឧសភា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៨៧នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 53,573នាក់។ ប្រភពពីសារព័ត៌មានAnadolu។
Update៖ អ៊ីស្រាអែល បន្តវាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់៦០នាក់ទៀត!
ប៉ាឡេស្ទីនជាង60នាក់ រួមទាំងស្ត្រីនិងកុមារ ត្រូវបានសម្លាប់នៅក្នុងការបន្តវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីព្រឹកថ្ងៃអង្គារ ដោយផ្តោតលើផ្ទះ តង់ និងសាលារៀនដែលផ្តល់ជម្រកដល់ជនភៀសខ្លួន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន Wafa ។