Update៖ មនុស្ស១៧នាក់បានស្លាប់ ដោយសារផ្ទុះស្ថានីយ៍ប្រេងឥន្ធនៈ នៅភាគខាងត្បូងប្រទេសយេម៉ែន!

កាលពីថ្ងៃអាទិត្យ(ទី១២ខែមករា) មនុស្ស 17 នាក់បានស្លាប់ និង 74 នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការផ្ទុះជាបន្តបន្ទាប់ នៃស្ថានីយ៍ប្រេងឥន្ធនៈចំនួន 4 នៅក្នុងខេត្ត Al-Bayda ភាគខាងត្បូងនៃប្រទេសយេម៉ែន នេះបើយោងតាមក្រសួងសុខាភិបាលក្រោមរដ្ឋាភិបាល ដែលដឹកនាំដោយក្រុម Houthi…

Update៖ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា កើនឡើងដល់១៦នាក់!

អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងភ្លើងឆេះព្រៃនៅទីក្រុង Los Angeles បានកើនឡើងដល់ 16 នាក់ហើយ ខណៈដែលភ្លើងនៅតែបន្តឆាបឆេះរយៈពេលប្រាំថ្ងៃជាប់ៗគ្នា។

Update៖ ប្រធានាធិបតីអ៊ុយក្រែន អះអាងពីការចាប់បានទាហានកូរ៉េខាងជើង ២នាក់ ក្នុងតំបន់ Kurskរបស់រុស្ស៊ី!

កាលពីថ្ងៃសៅរ៍ ទី១១ ខែមករា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន និយាយថាទាហានអ៊ុយក្រែនចាប់បានទាហានកូរ៉េខាងជើង២នាក់ នៅក្នុងតំបន់ Kursk របស់រុស្ស៊ីដែលជាតំបន់ជួរមុខនៃសង្គ្រាម។

Update៖ អាជ្ញាធរស៊ីរី បរាជ័យក្នុងការរារាំងផែនការរបស់ក្រុម Daesh/ISIS ដែលទម្លាក់គ្រាប់បែកនៅក្បែរទីក្រុង Damascus!

កាលពីថ្ងៃសៅរ៍ (ទី១១ខែមករា)ក្រសួងមហាផ្ទៃស៊ីរី ប្រកាសថាខ្លួនបានបរាជ័យក្នុងការរារាំងក្រុមភេរវជន Daesh/ISISដែល ទម្លាក់គ្រាប់បែកលើទីសក្ការៈ Sayyida Zaynab ក្បែរ ក្រុង Damascus។

Update៖ លីបង់ បញ្ចប់ការដាក់ពង្រាយកងទ័ពនៅភាគខាងត្បូងប្រទេស ក្រោមលក្ខខណ្ឌបទឈប់បាញ់ចូលជាធរមាន!

កងទ័ពលីបង់កាលពីថ្ងៃសៅរ៍(ទី១១ខែមករា)បាននិយាយថា អង្គភាពរបស់ខ្លួនកំពុងបញ្ចប់ការដាក់ពង្រាយនៅក្នុងទីប្រជុំជនចំនួនប្រាំបួននៅភាគខាងត្បូងប្រទេសលីបង់បន្ទាប់ពីការដកទ័ពអ៊ីស្រាអែលក្រោមលក្ខខណ្ឌបទឈប់បាញ់ដែលបានចូលជាធរមានកាលពីថ្ងៃទី 27 ខែវិច្ឆិកា។

Update៖ ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា បណ្តាលឲ្យស្លាប់១១នាក់!

អ្នកពន្លត់អគ្គីភ័យនៅតែកំពុងប្រយុទ្ធដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃដ៏ធំនៅក្នុងទីក្រុង Los Angeles ដែលបានបំផ្លិចបំផ្លាញតំបន់ជាច្រើននៅទូទាំងទីក្រុងធំទីពីររបស់សហរដ្ឋអាមេរិក។

Update៖ អ៊ុយក្រែនសង្ឃឹមថា នឹងមានកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ ក្នុងពេលឆាប់ៗនេះ!

អ៊ុយក្រែន បានពឹងទុកថា នឹងមានកិច្ចប្រជុំកំពូលរវាងលោកVolodymyr Zelenskiy និងប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីពិធីសម្ពោធចូលកាន់តំណែងរបស់លោក ត្រាំ នៅថ្ងៃទី ២០ ខែមករាខាងមុខ។

Update៖ លោក Takeshi Iwaya នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ!

នៅថ្ងៃចន្ទ(ទី១៣ខែមករា)លោក Takeshi Iwaya រដ្ឋមន្រ្តីការបរទេសជប៉ុន ត្រូវបានគេរាយការណ៍ថា នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសជិតខាងនៅអាស៊ីបូព៌ាទាំងពីរ។

Update៖ អ្នកនាំពាក្យវិមានក្រឹមឡាំង និយាយថាលោក ពូទីន ត្រៀមរួចជាស្រេចដើម្បីជួបជាមួយលោក ត្រាំ! 

កាលពីថ្ងៃសុក្រ(ទី១០ខែមករា) អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ។

Update៖ អ្នកថតរូបឯករាជ្យ Anadolu នៅតំបន់ហ្កាហ្សាត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែល!

លោក Saed Abu Nabhan ដែលជាអ្នកថតរូបឯករាជ្យ Anadolu នៅតំបន់ Gaza ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ ដោយសារការវាយប្រហារដោយកាំភ្លើងវែងរបស់កងទ័ពអ៊ីស្រាអែល។Abu Nabhan អាយុ 25 ឆ្នាំមានប្រពន្ធនិងកូនម្នាក់។ ប្រភពពីសារព័ត៌មានAnadolu។