Update៖ រដ្ឋមន្ត្រីអ៊ីរ៉ង់ ចោទអ៊ីស្រាអែលថា ជាអ្នកបង្កើតសង្រ្គាមនិងឧក្រិដ្ឋកម្មមកលើប្រទេសខ្លួន!

កាលពីថ្ងៃសុក្រ(ទី២០ខែមិថុនា) អ្នកការទូតកំពូលរបស់អ៊ីរ៉ង់បានចោទប្រកាន់អ៊ីស្រាអែលថា បានបង្កើតសង្គ្រាមនិងឧក្រិដ្ឋកម្មលើអ៊ីរ៉ង់ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះអំពើឈ្លានពានដោយគ្មានមេត្តារបស់អ៊ីស្រាអែល ។ ប្រភពពីសារព័ត៌មានAljazeera។ ថ្លែងនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ រដ្ឋមន្ត្រីការបរទេសលោក Sayed Abbas Araghchi បាននិយាយថា ប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសមានប្រជាជនជិត 100 លាននាក់ ឥឡូវនេះកំពុងប្រឈមមុខនឹងការឈ្លានពានដោយរបបមួយដែលលោកបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅប៉ាឡេស្ទីនអស់រយៈពេលពីរឆ្នាំកន្លងមកនេះ។…

Update៖ អ៊ីរ៉ង់ ប្រើមីស៊ីលវាយប្រហារលើទីក្រុង Haifaនៃប្រទេសអ៊ីស្រាអែល បណ្តាលឲ្យរបួស២១នាក់! 

កាលពីថ្ងៃសុក្រ(ទី២០ខែមិថុនា) យ៉ាងហោចណាស់មនុស្ស 21នាក់បានរបួសនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើទីក្រុង Haifa ភាគខាងជើងប្រទេសអ៊ីស្រាអែល។ ប្រភពពីសារព័ត៌មានAANews។ សេវាកម្មសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែល Magen David Adom (MDA) បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ 21 នាក់បានរងរបួស ក្នុងនោះមាន…

Update៖ អ៊ីរ៉ង់ បដិសេធសំណើកិច្ចចរចារជាច្រើនលើករបស់អាមេរិក!

កាលពីថ្ងៃសុក្រ(ទី២០ខែមិថុនា) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថាទីក្រុង Tehran បានទទួលសារជាច្រើនពីអាមេរិក ដែលស្នើឲ្យសុំចរចា ប៉ុន្តែអ៊ីរ៉ង់គ្មានអ្វីត្រូវនិយាយទៅកាន់ទីក្រុងវ៉ាស៊ីនតោននោះទេ ដោយសារតែអ៊ីរ៉ង់ចាត់ទុកថាអាមេរិកជាដៃគូសត្រូវដែលបានប្រព្រឹត្តជាមួយអ៊ីស្រាអែល។

Update៖ មន្រ្តីអ៊ីរ៉ង់ បញ្ជាក់ថាលោកAyatollah Ali Khamenei ទីប្រឹក្សាជាន់ខ្ពស់បានធូរសះស្បើយពីរបួស!

លោក Ali Shamkhani ទីប្រឹក្សានយោបាយជាន់ខ្ពស់របស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei និងជាអតីតមន្ត្រីសន្តិសុខកំពូល ស្ថិតក្នុងស្ថានភាពធម្មតាវិញ បន្ទាប់ពីបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃទី 13 ខែមិថុនា។ ប្រភពពីសារព័ត៌មានAljazeera។

Update៖ អាមេរិកនិងអង់គ្លេស មិនអនុញ្ញាតឲ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរឡើយ! 

កាលពីថ្ងៃព្រហស្បតិ៍(ទី១៩ខែមិថុនា) រដ្ឋមន្ត្រីការបរទេសអាមេរិក លោកMarco Rubio បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកDavid Lammy នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដើម្បីពិភាក្សាអំពីជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

Update៖ អ៊ីរ៉ង់ បញ្ចេញប្រព័ន្ធការពារដែនអាកាសដ៏ទំនើបនៅកណ្តាលទីក្រុងតេហេរ៉ង់!

កាលពីថ្ងៃសុក្រ (ទី២០ខែមិថុនា)ប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបានធ្វើប្រតិបត្តិការនៅកណ្តាលក្រុងតេហេរ៉ង់ដើម្បីឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីស្រាអែលនេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់។

Update៖ សកម្មជនថៃ ទាមទារឲ្យលោកស្រី ផែថុងថាន លាលែងពីតំណែង និងព្រមានធ្វើបាតុកម្មទ្រង់ទ្រាយធំ!

ក្រុមសកម្មជនថៃ នៅថ្ងៃសុក្រនេះ បានចេញសេចក្តីថ្លែងការណ៍ ទាមទារឲ្យនាយករដ្ឋមន្ត្រី លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) លាលែងពីតំណែងភ្លាមៗ។

Update៖ អូស្ត្រាលី ប្រកាសផ្អាកស្ថានទូតរបស់ខ្លួនក្នុងប្រទេសអ៊ីរ៉ង់!

កាលពីថ្ងៃសុក្រ(ទី២០ខែមិថុនា) អូស្ត្រាលី ប្រកាសថាខ្លួនបានផ្អាកប្រតិបត្តិការនៅស្ថានទូតរបស់ខ្លួនក្នុងរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ ហើយបានបញ្ជាឱ្យអ្នកការទូត និងក្រុមគ្រួសាររបស់ពួកគេចាកចេញពីប្រទេសនេះ។ ប្រភពពីសារព័ត៌មានReuters។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេស Penny Wong បាននិយាយថា រដ្ឋាភិបាលបានធ្វើការសម្រេចចិត្តដោយផ្អែកលើការណែនាំអំពីបរិយាកាសសន្តិសុខដែលកំពុងធ្លាក់ចុះនៅក្នុងប្រទេសអ៊ីរ៉ង់។

Update៖ រដ្ឋមន្រ្តីអ៊ីស្រាអែល ព្រមានក្រុមហេសបូឡា កុំឱ្យលូកដៃក្នុងសង្រ្គាមនៅអ៊ីរ៉ង់!

រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានព្រមានដល់ក្រុមហេសបូឡាឱ្យប្រយ័ត្នប្រយែង ជុំវិញជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ ២០២៥។

Update៖ នាយករដ្ឋមន្ត្រីថៃ បានជួបមេបញ្ជាការយោធភូមិភាគ២ក្រោយបែកធ្លាយកិច្ចសន្ទនា!

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅរសៀលថ្ងៃសុក្រ ទី២០ ខែមិថុនានេះ បានធ្វើដំណើរទៅជួបមេបញ្ជាការយោធភូមិភាគទី២ លោក Boonsin Padklang ដែលទទួលបន្ទុកគ្រប់គ្រងកន្លែងមានការប៉ះទង្គិចគ្នាតាមព្រំដែនជាមួយកម្ពុជា។

Exit mobile version