Update៖ លោកយ៉ាហ៊ូ ទទួលយកសំណើបទឈប់បាញ់នៅតំបន់ហ្គាហ្សា តាមការទាមទាររបស់អាមេរិក!

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២៩ខែឧសភា)ថា លោកបានទទួលយកការគ្រោងទុករបស់បេសកជនមជ្ឈិមបូព៌ាលោក Steve Witkoff សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះដូរអ្នកទោស។

Update៖ ក្រុមហាម៉ាស់ថា ខ្លួនបានទទួលសំណើថ្មីពីអ្នកសម្របសម្រួលបទឈប់បាញ់នៅតំបន់ហ្គាហ្សា!

ក្រុមតស៊ូប៉ាឡេស្ទីន Hamas បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍(ទី២៩ខែឧសភា)ថា ខ្លួនបានទទួលសំណើថ្មីពីអ្នកសម្រុះសម្រួលសម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះដូរអ្នកទោស។

Update៖ សហភាពអឺរ៉ុប ប្រកាសដកទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសស៊ីរី! 

ក្រុមប្រឹក្សាអឺរ៉ុបកាលពីថ្ងៃពុធ(ទី២៨ខែឧសភា)បានប្រកាសពីការដកទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសស៊ីរីដោយអនុម័តកិច្ចព្រមព្រៀងនយោបាយថ្មីៗនេះដែលបានសម្រេចកាលពីថ្ងៃទី 20 ឧសភា។

Update៖ ក្រុមហាម៉ាស់ យល់ព្រមលើកិច្ចព្រមព្រៀងជាមួយអាមេរិកសម្រាប់បទឈប់បាញ់អចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សា!

ក្រុមហាម៉ាស់ បានប្រកាសកាលពីថ្ងៃពុធ(ទី២៨ខែឧសភា)ថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយបេសកជនមជ្ឈិមបូព៌ារបស់អាមេរិក Steve Witkoff លើក្របខ័ណ្ឌសម្រាប់បទឈប់បាញ់អចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សាស្ទ្រីប។

Update៖ ប្រធានសន្តិសុខរុស្ស៊ី អរគុណទាហានកូរ៉េខាងជើងដែលបានចូលរួមប្រយុទ្ធការពារតំបន់Kursk!

កាលពីថ្ងៃពុធ(ទី២៨ខែឧសភា)លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergei Shoigu បានសម្តែងការដឹងគុណដល់ទាហានកូរ៉េខាងជើងដែលបានប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ីក្នុងការការពារតំបន់ Kursk ហាក់ដូចជាទឹកដីកំណើតរបស់ពួកគេក្នុងអំឡុងពេលសង្រ្គាមដែលកំពុងបន្តរបស់រុស្ស៊ីជាមួយអ៊ុយក្រែន។

Update៖ លោកត្រាំ ព្រមានលោកពូទីនថាកុំលេងជាមួយភ្លើង ខណៈដែលទីក្រុងមូស្គូនៅតែបន្តវាយប្រហារអ៊ុយក្រែន!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃអង្គារ(ទី២៧ខែឧសភា)ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងលេងជាមួយភ្លើង ខណៈដែលទីក្រុងមូស្គូនៅតែបន្តវាយប្រហារអ៊ុយក្រែន។

Update៖ អាមេរិក ព្រមានពលរដ្ឋខ្លួនមិនឲ្យធ្វើដំណើរទៅប្រទេសវេណេហ្ស៊ុយអេឡា!

ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ(ទី២៧ខែឧសភា)ថាអាមេរិកបានព្រមានជនជាតិអាមេរិកមិនឲ្យធ្វើដំណើរទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា។ ប្រភពពីសារព័ត៌មានAANews។ នាយកដ្ឋានបានកំណត់ការជូនដំណឹងអំពីការធ្វើដំណើរខ្ពស់បំផុតរបស់ខ្លួន កម្រិតទី 4៖ កុំធ្វើដំណើរ ដោយសារហានិភ័យធ្ងន់ធ្ងរ រួមទាំងការឃុំខ្លួនខុស ការធ្វើទារុណកម្មក្នុងការឃុំឃាំង អំពើភេរវកម្ម ការចាប់ពង្រត់ ការអនុវត្តច្បាប់មិនយុត្តិធម៌ ឧក្រិដ្ឋកម្មហិង្សា ចលាចលស៊ីវិល និងការថែទាំសុខភាពមិនគ្រប់គ្រាន់។

Update៖ ភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ ស្លាប់មនុស្ស៥នាក់និងរបួស៨០នាក់នៅទូទាំងប្រទេសប៉ាគីស្ថាន!

មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ភ្លៀងធ្លាក់លាយឡំដោយព្យុះផ្គររន្ទះ បានសម្លាប់មនុស្សយ៉ាងហោចណាស់5 នាក់ និងរបួស 80 នាក់ទៀតនៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារ(ទី២៧ខែឧសភា)។

Update៖ លោក Elon Musk ប្រកាសចេញពីតំណែងជាទីប្រឹក្សារបស់លោក ត្រាំ ដើម្បីទៅផ្តោតលើមុខជំនួញវិញ!

ប្រធានក្រុមហ៊ុន SpaceX និងក្រុមហ៊ុន Tesla លោក Elon Musk បានចុះចេញពីតំណែងជាទីប្រឹក្សារបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទទួលបន្ទុកជាប្រធាន អង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដើម្បីត្រឡប់ទៅផ្តោតលើមុខជំនួញរបស់លោកវិញ។

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនដល់៥៤.០៥៦នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារ៍(ទី២៧ខែឧសភា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧៩នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 54,056នាក់។

Exit mobile version