Update៖ លោកយ៉ាហ៊ូ ទទួលយកសំណើបទឈប់បាញ់នៅតំបន់ហ្គាហ្សា តាមការទាមទាររបស់អាមេរិក!

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២៩ខែឧសភា)ថា លោកបានទទួលយកការគ្រោងទុករបស់បេសកជនមជ្ឈិមបូព៌ាលោក Steve Witkoff សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះដូរអ្នកទោស។

ប្រភពពីសារព័ត៌មានAANews។

លោក Netanyahu បាននិយាយក្នុង អំឡុងពេលជួបជាមួយក្រុមគ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែល នៅតំបន់ Gaza ដែលបានលើកឡើងដោយសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យរបស់លោកថាអ៊ីស្រាអែលទទួលយក
គ្រោងWitkoffថ្មី។

ក្រុមហាម៉ាស់ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានទទួលសំណើថ្មីពីអ្នកសម្រុះសម្រួលសម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការផ្លាស់ប្តូរអ្នកទោស។

យ៉ាងណាមិញ មិនមានព័ត៌មានលម្អិតត្រូវបានផ្តល់ដោយក្រុមអំពីសំណើថ្មីនេះទេ។
កាលពីថ្ងៃពុធ ក្រុមហាម៉ាស់បាននិយាយថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយ Witkoff លើក្របខ័ណ្ឌទូទៅសម្រាប់បទឈប់បាញ់អចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version