ក្រុមអ្នកស៉េីបអង្កេតកូរ៉េខាងត្បូង បានស្នើសុំឱ្យប្រធានាធិបតីស្តីទី បញ្ជាឱ្យក្រុមអង្គរក្សការពារ បប្រធានាធិបតីព្យួរតំណែងលោក Yoon Suk Yeol សហការអនុវត្តតាមដីកាចាប់ខ្លួន។
Category: ពត៌មានអន្តរជាតិ
Update៖ រុស្ស៊ីនឹងសងសឹក ក្រោយអ៊ុយក្រែនបាញ់មីស៊ីលលើតំបន់ Belgorod!
កាលពីថ្ងៃសៅរ៍ (ទី៤ ខែមករា) រុស្ស៊ី បាននិយាយថាខ្លួននឹងសងសឹកវិញបន្ទាប់ពីអ៊ុយក្រែនបាញ់ទម្លាក់មីស៊ីល ATACMS ផលិតដោយអាមេរិកចំនួន៨គ្រាប់មកលើតំបន់ Belgorod។ប៉ុន្តែម៉ីស៊ីលទាំងនេះត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីកម្ទេចចោល។
Update៖ រុស្ស៊ី និយាយថាខ្លួនបានបាញ់ទម្លាក់មីស៉ីល ATACMS ៨គ្រាប់និងបានកាន់កាប់ភូមិមួយនៅភាគខាងកេីតអ៊ុយក្រែន!
កាលពីថ្ងៃសៅរ៍(ទី៤ ខែមករា) ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា កងកម្លាំងរបស់ខ្លួនបានកាន់កាប់ភូមិ Nadiya ក្នុងតំបន់ Luhansk ភាគខាងកើតអ៊ុយក្រែន ហើយបានបាញ់ទម្លាក់មីស៉ីល ATACMS ផលិតដោយអាមេរិកចំនួន ៨គ្រាប់។
Update៖ អាមេរិក យល់ព្រមលក់អាវុធឲ្យអ៊ីស្រាអែលក្នុងតម្លៃ៨ពាន់លានដុល្លារ!
កាលពីថ្ងៃសៅរ៍(ទី៤ខែមករា) ទីភ្នាក់ងារព័ត៌មានអ៊ីស្រាអែល Walla បានរាយការណ៍ថា រដ្ឋបាលលោក Biden បានអនុម័តកញ្ចប់សព្វាវុធចំនួន 8 ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល រួមទាំងគ្រាប់រំសេវ យន្តហោះចម្បាំង គ្រាប់កាំភ្លើងធំ និងមីស៊ីលវាយប្រហារឧទ្ធម្ភាគចក្រ។ ប្រភពពីសារព័ត៌មានAnadolu។
Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា កាលពីថ្ងៃសោរ៍ស្លាប់៣០នាក់!
ជនជាតិប៉ាឡេស្ទីន 30 នាក់ត្រូវបានសម្លាប់ ខណៈដែល 14 នាក់ផ្សេងទៀតកំពុងបាត់ខ្លួនបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍បានកំណត់គោលដៅលើតំបន់ជាច្រើននៅក្នុងទីក្រុង Gaza, Deir al-Balah និងទីក្រុង Khan Younis ភាគខាងត្បូង។
Update៖ ក្រុមហ៊ុន Microsoft នឹងចំណាយ80ពាន់លានដុល្លារលើមជ្ឈមណ្ឌលទិន្នន័យ AI នៅក្នុងសារពើពន្ធ 2025!
កាលពីថ្ងៃសុក្រ(ទី៣ខែមករា)ក្រុមហ៊ុន Microsoft និយាយថា ខ្លួនគ្រោងនឹងចំណាយប្រាក់ជិត 100 ពាន់លានដុល្លារលើមជ្ឈមណ្ឌលទិន្នន័យដែលដំណើរការដោយ AI នៅក្នុងសារពើពន្ធឆ្នាំ 2025 ។
Update៖ ក្រឡាប់រថយន្តក្រុង ធ្លាក់ចូលជ្រោះក្នុងប្រទេសកូឡុំប៊ី ស្លាប់១៣នាក់!
កាលពីថ្ងៃសុក្រ(ទី៣ខែមករា) អាជ្ញាធរបានរាយការណ៍ថាមនុស្ស 13 នាក់បានស្លាប់ និង 30 នាក់បានរងរបួសនៅពេលដែលរថយន្តក្រុងមួយបានធ្លាក់ចូលទៅក្នុងជ្រោះមួយនៅលើផ្លូវ Pan-American Highway នៅភាគនិរតីនៃប្រទេសកូឡុំប៊ី។
Update៖ លោក ត្រាំ តែងតាំងលោកស្រី Morgan Ortagus ជាបេសកជនពិសេសសម្រាប់សន្តិភាពមជ្ឈិមបូព៌ា!
កាលពីថ្ងៃសុក្រ(ទី៣ខែមករា)ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានតែងតាំងលោក Morgan Ortagus ជាបេសកជនពិសេសរបស់ប្រធានាធិបតីរងសម្រាប់សន្តិភាពមជ្ឈិមបូព៌ា។ ប្រភពពីសារព័ត៌មានAnadolu។
Update៖ លោក Biden ផ្តល់រង្វាន់មេដាយកិត្តិយសដល់ទាហានអាមេរិកចំនួន៧នាក់!
កាលពីថ្ងៃសុក្រ(ទី៣ខែមករា)ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានផ្តល់រង្វាន់មេដាយកិត្តិយស ដែលជាពានរង្វាន់យោធាខ្ពស់បំផុតរបស់ប្រទេសសម្រាប់ភាពក្លាហានដល់ទាហានយោធាចំនួនប្រាំពីរនាក់។ ប្រភពពីសារព័ត៌មានAnadolu។
Update៖ រដ្ឋបាលលោក បៃ ដិន ស្នើមករដ្ឋសភាក្នុងការលក់អាវុធឲ្យអ៊ីស្រាអែលទំហំ៨ពាន់លានដុល្លារ!
ក្រសួងការបរទេសសហរដ្ឋអាមេរិក(មិនផ្លូវការ)បានជូនដំណឹងដល់សភា អំពីសំណើទិញអាវុធចំនួន 8 ពាន់លានដុល្លារដែលស្នើឡើងដោយអ៊ីស្រាអែល ក្នុងនោះរួមមានគ្រាប់បែកសម្រាប់យន្តហោះចម្បាំង ឧទ្ធម្ភាគចក្រវាយប្រហារ និងគ្រាប់កាំភ្លើងធំ នេះបើយោងតាមរបាយការណ៍កាលពីថ្ងៃសុក្រ។ ប្រភពពីសារព័ត៌មានAnadolu។