ក្រុមអ្នកស៉េីបអង្កេតកូរ៉េខាងត្បូង បានស្នើសុំឱ្យប្រធានាធិបតីស្តីទី បញ្ជាឱ្យក្រុមអង្គរក្សការពារ បប្រធានាធិបតីព្យួរតំណែងលោក Yoon Suk Yeol សហការអនុវត្តតាមដីកាចាប់ខ្លួន។
ប្រភពពីសារព័ត៌មាន Reuters ។
ក្រុមអ្នកស៉េីបអង្កេត បានស្នេីចាប់ខ្លួន លោក Yoon ជុំវិញការប៉ុនប៉ងដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីខែមុន។
ស្របពេលដែលអង្គរក្ស រួមទាំងទាហាន កាលពីថ្ងៃសុក្រ បានរារាំងព្រះរាជអាជ្ញាពីការចាប់ខ្លួន លោក Yoon Suk Yeol នៅក្នុងការប្រឈមមុខដាក់គ្នា ៦ម៉ោងខាងក្រៅ និវេសនដ្ឋានរបស់លោក។
ការិយាល័យស៉េីបអង្កេត អំពើពុករលួយលេីមន្ត្រីជាន់ខ្ពស់ ដែលកំពុងស៉េីបអង្កេតករណីនេះ ក៏បានស្នើសុំម្តងទៀតទៅកាន់ប្រធានាធិបតីស្តីទី លោក Choi Sang-mok បញ្ជាឱ្យក្រុមអង្គរក្សរបស់ លោក Yoon សហការអនុវត្តដីកានេះ។
សារព័ត៌មាន Yonhap និយាយថា ប៉ូលិសបានស្នើឱ្យប្រធានក្រុមអង្គរក្ស គឺលោក Park Chong-jun បង្ហាញខ្លួនដើម្បីសាកសួរ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ៕