Blog
Breaking៖ កម្ពុជា ជំរុញឱ្យភាគីថៃសហការពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់!
(ភ្នំពេញ)៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថា កម្ពុជាជំរុញឱ្យភាគីថៃសហការពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានដែលដឹកនាំដោយប្រទេសម៉ាឡេស៊ីដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញនិងមានប្រសិទ្ធភាព។ ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅម៉ោង៧ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា…
Breaking៖ នាយករដ្ឋមន្ត្រីស្ដីទីថៃ ថ្លែងថា រដ្ឋាភិបាលថៃ មានលុយសម្រាប់រាយ”លួសបន្លា”តាមព្រំដែន!
ក្រោយឃើញ ទីបញ្ជាការកងទ័ពជើងគោកទី២ថៃ បង្ហោះសារប្រកាសរកជំនួយដើម្បីទិញ”លួសបន្លា” មកពង្រាយ តាមព្រំដែនកម្ពុជា ថៃ.បន្ថែមទៀតនោះ!។ នៅថ្ងៃទី១៣.០៨.២០២៥ ស្រាប់តែលោក ភូមិធម្មវិឆៃ នាយករដ្ឋមន្ត្រីស្ដីទីថៃ ចេញមកបញ្ជាក់ថា”រដ្ឋាភិបាលមានលុយ”។ ប្រភពពីkhaosod។ លោក ភូមិធម្មវិឆៃ និយាយថា រដ្ឋាភិបាលថៃ…
Breaking៖ អតីតស្រ្តីទី១របស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួន ពីបទពុករលួយ!
លោកស្រី Kim Keon Hee អតីតស្ត្រីទី១របស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួន ក្រោយតុលាការកាលពីថ្ងៃអង្គារទី១២ ខែសីហា ចេញដីកាចាប់ខ្លួនពី”បទពុករលួយ”។ ប្រភពពីសារព័ត៌មាន Reuters។ លោកស្រី Kim បានក្លាយជាអតីតស្រ្តីទី១តែម្នាក់គត់ របស់កូរ៉េខាងត្បូង ដែលត្រូវបានចាប់ខ្លួន…
Breaking៖ ក្រុមពាណិជ្ជកម្មអាមេរិក នឹងជួបមន្ត្រីចិនម្តងទៀតក្នុងរយៈពេលពីរឬបីខែខាងមុខ!
កាលពីថ្ងៃអង្គារ ទី១២ ខែសីហា រដ្ឋមន្ត្រីក្រសួងរតនាគាររបស់អាមេរិក លោក Scott Bessent បាននិយាយថា ក្រុមមន្ត្រីពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោន នឹងជួបជាថ្មីម្តងទៀតជាមួយសមភាគីចិន ក្នុងរយៈពេលពីរ ឬបីខែខាងមុខនេះ ដើម្បីពិភាក្សាគ្នាអំពីអនាគតនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។ ការអត្ថាធិប្បាយនេះកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីដៃគូពាណិជ្ជកម្មទាំងពីរបានបន្ថែមពេលលើកិច្ចព្រមព្រៀងបន្ទាបពន្ធបណ្ដោះអាសន្ន សម្រាប់រយៈពេល…
Breaking៖ ឆេះព្រៃរាលដាលពាសពេញអឺរ៉ុបខាងត្បូង បណ្តាលឲ្យស្លាប់៣នាក់!
មនុស្សយ៉ាងហោចណាស់ ៣នាក់ បានស្លាប់ដោយសារឆេះព្រៃរាប់សិបកន្លែងនៅទូទាំងផ្នែកនៃទ្វីបអឺរ៉ុបភាគខាងត្បូង ដោយបង្ខំមនុស្សរាប់ពាន់នាក់រត់ជម្លៀសខ្លួនចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយក្រុមពន្លត់អគ្គិភ័យរាប់ពាន់កំពុងប្រឹងប្រែងទប់ទល់អណ្ដាតភ្លើង។ កាលពីថ្ងៃអង្គារ (១២ សីហា) ការជូនដំណឹងអំពីកម្ដៅ នៅអ៊ីតាលី បារាំង អេស្ប៉ាញ ព័រទុយហ្គាល់ និងតំបន់បាល់កង់បានព្រមានពីហានិភ័យសំខាន់ៗចំពោះសុខភាព ដោយសារសីតុណ្ហភាពកើនឡើងលើសពី ៤០អង្សាសេ។…
Breaking៖ បញ្ហាគ្រាប់មីន លោក សេដ្ឋា ថ្លែងថា ថៃមានភស្តុតាង ដែលអាចប្ដឹងកម្ពុជា ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ!
នៅព្រឹកទី១៣.០៨.២០២៥ អតីតនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានអះអាងថា ថៃមានភស្តុតាងច្បាស់ៗ ដែលអាចត្រូវប្តឹងកម្ពុជា ឱ្យលាតត្រដាងការពិត បន្ទាប់ពីទាហានថៃម្នាក់ទៀត ជាន់មីនដាច់ជើង។ ប្រភពពីkhaosod។ លោក Srettha បានបង្ហោះលើគណនី X…
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៣ខែដល់ថ្ងៃទី១៥ខែសីហាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ខែសីហាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែសីហាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…
Breaking៖ កម្ពុជា សង្ឃឹមថាកិច្ចប្រជុំ RBC នឹងចូលរួមជាវិជ្ជមានបន្ថែមទៀតដល់ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់!
(ភ្នំពេញ)៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំ RBC កម្ពុជា-ថៃបានឯកភាពរក្សាទំនាក់ទំនងជាប្រចាំនៅគ្រប់កម្រិតជាពិសេសបន្តរក្សាទំនាក់ទំនងឱ្យបានទៀងទាត់រវាងបណ្តាយោធាក្នុងតំបន់ និងបណ្តាយោធាភូមិភាគ និងអង្គភាពតាមបណ្តោយព្រំដែននៃភាគីទាំងពីរ ព្រមទាំងប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចនានា។…
Breaking៖ កងទ័ពជើងគោកថៃ ប្រើពាក្យថា”យើងប្រហែលជាត្រូវអនុវត្តសិទ្ធិការពារខ្លួន”
ក្រោយទាហានថៃ ម្នាក់ទៀត ជាន់មីនផ្ទុះដាច់ជើង កាលពីវេលាម៉ោង៩.៣០នាទីព្រឹកទី១២.០៨.២០២៥ ត្រង់ចំណុច ខាងលិចប្រាសាទតាមាន់ធំ!។ -នាយឧត្តមសេនីយ៍ វីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកថៃ និយាយថា នៅក្នុងស្ថានភាពនៃជំងឺ Duress យើងប្រហែលជាត្រូវអនុវត្តសិទ្ធិការពារខ្លួន។ ប្រភពពីkhaosod។ អ្នកនាំពាក្យកងទ័ពថៃ…
Breaking៖ ករណីទាហានថៃ ជាន់មីន ដាច់ជើងនៅព្រឹកទី១២ ខែសីហា ទ័ពថៃ ចាត់ទុកថា កម្ពុជាធ្វើបាបខ្លួន និងរំលោភបទឈប់បាញ់!
កងទ័ពថៃ នៅថ្ងៃទី១២.០៨.២០២៥ បានប្រកាសត្រៀម ប្រើសិទ្ធិការពារខ្លួន ក្រោយទាហានខ្លួនម្នាក់ទៀត ជាន់មីនផ្ទុះដាច់ជើង កាលពីវេលាម៉ោង៩.៣០នាទីព្រឹកទី១២.០៨.២០២៥ ត្រង់ចំណុច ខាងលិចប្រាសាទតាមាន់ធំ..!។ ប្រភពពីkhaosod។ នាយឧត្តមសេនីយ៍ Winthai Suvaree អ្នកនាំពាក្យកងទ័ពជើងគោកថៃ បានថ្លែងអំពីហេតុការណ៍ ដែលនាយទាហានថ្នាក់ទី១…