Blog

Update៖ ប្រធានាធិបតីអ៊ុយក្រែន ស្នើឲ្យការទូតបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី!

លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃចន្ទ(ទី៩ខែធ្នូ) បានលើកឡើងពីមធ្យោបាយការទូត សម្រាប់ដោះស្រាយសង្គ្រាមជាមួយរុស្ស៊ី និងគោលគំនិតចង់ឱ្យកងទ័ពបរទេសដាក់ពង្រាយក្នុងប្រទេសរបស់លោក រហូតដល់អ៊ុយក្រែនអាចក្លាយជាសមាជិកអង្គការណាតូ។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ ២០២៤។

បង្ក្រាបសង្វៀនបញ្ជល់មាន់ នៅស្រុកមុខកំពូល ឃាត់ខ្លួនបាន៣នាក់ បញ្ជូនទៅកាន់តុលាការ!

(កណ្ដាល)៖ មនុស្ស៣នាក់ត្រូវបានឃាត់ខ្លួន ខណៈរាប់សិបនាក់ទៀតរត់បាតជើងសព្រាត.ដោយសមត្ថកិច្ចប៉ូលីសស្រុក.ខេត្ត ប្រមូលបានរថយន្តរួមនិងម៉ូតូជាច្រើនគ្រឿង ដើម្បីយកមករក្សាទុក..!។

ប្រសាសន៍សម្តេចធិបតី ក្នុងឱកាសបើកការដ្ឋានសាងសង់មន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល!

(ភ្នំពេញ)៖ នៅទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល។

សម្តេចតេជោ និងនាយករដ្ឋមន្ត្រីកាតា ជួបពិភាក្សាការងារ!

(កាតា)៖ នៅព្រឹកទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញជួបពិភាក្សាការងារជាមួយលោល សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាស់ស៊ីម…

Update៖ ប្រទេស​អារ៉ាប់​ ប្រកាសសាទរដែលរបបលោក អា សាដ ត្រូវបានដួលរលំ!

ប្រទេសអារ៉ាប់ជាច្រើន បានស្វាគមន៍ការសម្រេចចិត្តក្នុងប្រទេសស៊ីរី ដែលនាំទៅដល់ការផ្តួលរំលំរបបរបស់លោក Bashar al-Assad ។ ហើយបានអំពាវនាវឱ្យ មានសកម្មភាពសំដៅធានាស្ថិរភាព ការអភិវឌ្ឍន៍ និងការពារស្ថានការណ៍មិនឱ្យធ្លាក់ចូលទៅក្នុងភាពវឹកវរ។ ប្រភពពីសារពត៌មាន Anadolu។

Update៖ អ៊ីស្រាអ៊ែលនិងក្រុមហាម៉ាស់ អាចឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់!

អាជ្ញាធរអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃអាទិត្យ(ទី៩ខែធ្នូ)ថាអ៊ីស្រាអ៊ែលនិងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ “តូច”មួយ។

Update៖ ក្រុមហាម៉ាស់ សាទរចំពោះការដួលរលំរបបលោក អា សាដ ប្រធានាធិបតីស៊ីរី!

ក្រុមហាម៉ាស់ បានអបអរសាទរប្រជាជនស៊ីរី ចំពោះការផ្តួលរំលំរបប លោក Bashar al-Assad និងបានសម្តែងក្តីសង្ឃឹមថា ស៊ីរី នឹងបន្តគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន..!។

Update៖ លោក Volker Türk ស្នើឱ្យមានការទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សនៅប្រទេសស៊ីរី!

ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Türk បានអំពាវនាវឱ្យមានការទទួលខុសត្រូវ ចំពោះអំពើរំលោភសិទ្ធិមនុស្ស ដែលបានកើតឡើង ក្នុងអំឡុងពេលកាន់អំណាច របស់អតីតប្រធានាធិបតីស៊ីរី Bashar al-Assad ដោយបានសង្កត់ធ្ងន់ថា ការទទួលខុសត្រូវ គឺជាផ្នែកមួយដ៏សំខាន់ នៃដំណើរការផ្លាស់ប្តូរនយោបាយ នៅក្នុងប្រទេសមួយនេះ។

Update៖ កងទ័ពស៊ីរី វាយប្រហារលើក្រុមភេរវករ PKK/YPG រំដោះបានស្រុក Manbij!

កងទ័ពស៊ីរី (SNA) កាលពីថ្ងៃចន្ទ(ទី៩ខែធ្នូ) បានរំដោះស្រុក Manbij ពីក្រុមភេរវករ PKK/YPG ដែលគាំទ្រដោយអាមេរិក បានបោសសម្អាតទីតាំងរឹងមាំភេរវករដ៏ធំបំផុតនៅភាគខាងលិចនៃទន្លេ Euphrates។ ប្រភពពីសារព័ត៌មានAnadolu។

សម្តេចធិបតី អញ្ជើញបើកការដ្ឋានសាងសង់មន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅខណ្ឌសែនសុខ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។