Blog
ដំណឹងថ្ងៃទី១នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេ ជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី១.០៧.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី៣០.០៦.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់។
តម្លៃប្រេងសាំងៈ ចាប់ពីថ្ងៃទី១ដល់ទី១០ខែកក្កដា ឆ្នាំ២០២៤!
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១.០៧ ២០២៤ បានជូនដំណឹងស្ដីពីៈ តម្លៃប្រេងសាំងលក់រាយ ចាប់ពីថ្ងៃទី១ដល់ទី១០ខែកក្កដាឆ្នាំ២០២៤។ ក្នុងនោះសាំងធម្មតា ត្រូវលក់តម្លៃ ៤,២៥០រៀក្នុង១លីត្រ និងម៉ាស៊ូតត្រូវលក់ ៤,២០០រៀល ក្នុង១លីត្រ៕
សីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី១ខែកក្កដាឆ្នាំ២០២៤!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួបសំណេះសំណាល ជាមួយគូស្វាមី-ភរិយា ដែលរៀបអាពាហ៍ពិពាហ៍ថ្ងៃតែមួយជាមួយសម្តេច!
(ភ្នំពេញ)៖ នៅព្រឹកទី ៣០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។
រដ្ឋមន្រ្តីមហាផ្ទៃស៊ែរបី ចាត់ទុកការវាយប្រហារលើស្ថានទូតអ៊ីស្រាអែល នៅទីក្រុង Belgrade គឺជាអំពើភេរវកម្ម!
ជនវាយប្រហារម្នាក់ ដែលបានបាញ់ប្រហារលើមន្រ្តីនគរបាលយាមកាមស្ថានទូតអ៊ីស្រាអែល ប្រចាំនៅទីក្រុង Belgrade ប្រទេសស៊ែរប៊ី ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃសៅរ៍ ។ ហើយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃស៊ែរប៊ីលោក Ivica Dacic បានចាត់ទុកការវាយប្រហារនេះថា ជាអំពើភេរវកម្មប្រឆាំងប្រទេសស៊ែរប៊ី ។
ដំណឹងថ្ងៃទី៣០នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេ ជាសះស្បើយ០៣នាក់ និងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី៣០.០៦.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២៩.០៦.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយ០៣នាក់ និងគ្មានអ្នកស្លាប់។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៤០នាក់ទៀត!
ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ មនុស្ស 40នាក់និងរបួស224នាក់ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។ ជាហេតុនាំឱ្យ ចំនួនអ្នកស្លាប់សរុបជាជនជាតិប៉ាឡេស្ទីន កើនដល់ 37,834 នាក់និងរបួសសរុបចំនួន86,858នាក់ ខណៈជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។
ជម្លោះបានផ្ទុះឡើងនៅទីក្រុងតែលអាវីវ ខណៈប៉ូលីសបំបែកហ្វូងបាតុករ ដែលប្រឆាំងនឹងរដ្ឋាភិបាលអ៊ីស្រាអែល!
ក្រុមបាតុប្រឆាំង រដ្ឋាភិបាលអ៊ីស្រាអែល បានកើតជម្លោះជាមួយក្រុមប៉ូលីសនៅក្នុងទីក្រុងតែល អាវីវ កាលពីថ្ងៃសៅរ៍ ។ ស្របពេលដែលក្រុមមន្រ្តីប៉ូលីសព្យាយាមបំបែកហ្វូងមនុស្ស ដែលនាំគ្នាបិទផ្លូវ នៅក្នុងទីក្រុងតំបន់ឆ្នេរមួយនេះ។
Update៖ ប្រទេសចំនួន៧ទៀតបានជំរុញដល់ពលរដ្ឋរបស់ខ្លួន ឱ្យចាកចេញពីប្រទេសលីបង់!
ប្រទេសចំនួនប្រាំពីរ បានអំពាវនាវឱ្យជនជាតិរបស់ពួកគេ ចាកចេញពីប្រទេសលីបង់ ។ -ដោយសារភ័យខ្លាច អំពីការកើតឡើងនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍របស់ប្រទេសលីបង់ ។
Update៖ រុស្ស៊ីនឹងក្លាយជាអ្នកដឹកជញ្ជូន ឧស្ម័នធម្មជាតិដ៏ធំបំផុតសម្រាប់ប្រទេសចិន!
លោក Alexei Miller នាយកប្រតិបត្តិក្រុមហ៊ុន Gazprom បាននិយាយកាលពីថ្ងៃសុក្រថា៖ ប្រទេសរុស្ស៊ី នឹងក្លាយជាអ្នកផ្គត់ផ្គង់ឧស្ម័នដ៏ធំបំផុតរបស់ប្រទេសចិន ។