Blog

Update៖ ជនអន្តោប្រវេសន៍អាហ្រ្វិក៦៨នាក់ស្លាប់ ដោយសារលិចទូកក្នុងសមុទ្ររបស់ប្រទេសយេម៉ែន!

កាលពីថ្ងៃអាទិត្យ (០៣ សីហា) ទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ បាននិយាយថា ទូកមួយគ្រឿងបានលិចនៅក្នុងឆ្នេរសមុទ្ររបស់ប្រទេសយេម៉ែន បណ្តាលឱ្យជនអន្តោប្រវេសន៍អាហ្វ្រិកយ៉ាងតិច ៦៨នាក់បានស្លាប់ និងប្រមាណជាង ៧០នាក់ផ្សេងទៀតបានបាត់ខ្លួន។ ក្រុមមន្ត្រីសុខាភិបាលយេម៉ែន និយាយថា ទូកនោះដឹកមនុស្សប្រហែលជាង ១៥០នាក់ បានលិចដោយសារអាកាសធាតុអាក្រក់ខ្លាំង នៅស្រុក…

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៦០.៨៣៩នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យ(ទី៣ខែសីហា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន119នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 60,839នាក់។ ប្រភពពីសារព័ត៌មានAnadolu។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា សាកសពចំនួន119នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល24ម៉ោងចុងក្រោយខណៈដែលចំនួនមនុស្ស866នាក់បានរបួសធ្វើឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ 149.588នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។ ក្រសួងនិយាយថា “ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក…

Update៖ អាមេរិក​ ផ្តល់​ជំនួយ​ស្បៀងអាហារ​៦០លានដុល្លារដល់តំបន់ហ្គាហ្សា!

ប្រធានាធិបតីអាមេរិក លោក Donald Trump អះអាងថាអាមេរិកបានផ្តល់ជំនួយស្បៀងចំនួន 60 លានដុល្លារដល់តំបន់ហ្គាហ្សា ប៉ុន្តែកាសែត Washington Post បានចេញផ្សាយកាលពីថ្ងៃសៅរ៍បាននិយាយថាមានតែ 3 លានដុល្លារប៉ុណ្ណោះ។ ប្រភពពីសារព័ត៌មានReuters។ មន្ត្រីក្រសួងការបរទេស បាននិយាយថា…

Breaking៖ ADFវាយប្រហារនៅភាគខាងកើតនៃប្រទេសកុងហ្គោ ស្លាប់៣នាក់!

កាលពីថ្ងៃអាទិត្យ(ទី៣ខែសីហា) យ៉ាងហោចណាស់មនុស្ស3 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារមួយនៅក្នុងភូមិ Idohu ភាគខាងកើតនៃប្រទេសកុងហ្គោ។ ប្រភពពីសារព័ត៌មានReuters។ វិទ្យុអង្គការសហប្រជាជាតិ បាននិយាយថា សាកសពបីនាក់ក្នុងនោះមានស្ត្រីម្នាក់ ត្រូវបានគេរកឃើញកាលពីព្រឹកថ្ងៃអាទិត្យ នៅឯមេឃុំ Walesse Vonkutu ។ ហើយចំនួនអ្នកស្លាប់អាចកើនឡើង…

Update៖ អ៊ុយក្រែន និយាយថាមន្ត្រីជាច្រើននាក់ត្រូវបានឃុំខ្លួន ពាក់ព័ន្ធករណីអំពើពុករលួយ!

ស្ថាប័នប្រឆាំងអំពើពុករលួយរបស់ប្រទេសអ៊ុយក្រែន បាននិយាយថា ពួកគេបានឃុំខ្លួនមន្ត្រីជាច្រើន ដែលជាផ្នែកមួយនៃអំពើពុករលួយទ្រង់ទ្រាយធំ។ ប្រភពពីសារព័ត៌មានAnadolu Agency។ ទីភ្នាក់ងារប្រឆាំងអំពើពុករលួយជាតិ (NABU) និងការិយាល័យរដ្ឋអាជ្ញាពិសេសប្រឆាំងអំពើពុករលួយ (SAP) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថាមនុស្ស 4 នាក់ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងការទិញឧបករណ៍ធ្វើសង្គ្រាមដ្រូនអេឡិចត្រូនិច។ ក្នុងចំណោមជនសង្ស័យរួមមានសមាជិកសភាអ៊ុយក្រែនម្នាក់គឺលោក Verkhovna Rada…

Breaking៖ ថៃ អះអាងថា នឹងដោះលែងទាហានខ្មែរទាំង១៨នាក់ ក្រោយបញ្ចប់ជម្លោះប្រដាប់អាវុធ!

នាយកដ្ឋានទំនាក់ទំនងសាធារណៈថៃ នៅថ្ងៃទី០៤.០៨.២០២៥ បានបង្ហោះសារជា៥ភាសា រួមមាន ខ្មែរ ចិន ជប៉ុន និង បារាំង ថា ទាហានខ្មែរទាំង១៨នាក់ “ចាប់បាន” ដោយកងទ័ពថៃ ដែលកំពុងឃាត់ខ្លួន ត្រូវបានចាត់ថ្នាក់ “អ្នកទោសសង្គ្រាម”…

Breaking៖ អ្នកនាំពាក្យ៖ គិតត្រឹមម៉ោង៦:ព្រឹកនេះ ស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ស្ងប់ស្ងាត់!

(ភ្នំពេញ)៖ ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា គិតត្រឹមម៉ោង ០៦:ព្រឹកទី៤ ខែសីហា…

Update៖ ជំនន់ទឹកភ្លៀងនៅប្រទេសប៉ាគីស្ថាន ស្លាប់២៩៩នាក់!

កាលពីថ្ងៃអាទិត្យ(ទី៣ខែសីហា) អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយថាយ៉ាងហោចណាស់មនុស្ស២៩៩នាក់បានស្លាប់ក្នុងនោះមានកុមារ140 នាក់ ដែលបណ្តាលមកពីភ្លៀងមូសុងនៅទូទាំងប្រទេសប៉ាគីស្ថាន។ ប្រភពពីសារព័ត៌មានAnadolu Agency។ យោងតាមអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយជាតិបានឱ្យដឹងថា មនុស្សជាង715នាក់ក៏បានរងរបួសផងដែរ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ និងការរបាក់ដីចាប់ពីថ្ងៃទី 26 ខែមិថុនា។ ក្នុងចំណោមអ្នករងរបួស ទាំង៧១៥នាក់មានកុមារ២៣៩នាក់ស្រី២០៤នាក់និងបុរស២៧២នាក់៕

Breaking៖ នាយកអង្គការយុទ្ធជនថៃ បង្កើតព្រឹត្តិការណ៍ កម្លាំងសាមគ្គី ការពារទឹកដី!

នាព្រឹកទី០៤ ខែសីហា ឆ្នាំ២០២៥ នៅវិមានជ័យជំនះ ក្នុងទីក្រុងបាងកក នាយឧត្តមសេនីយ៍ Dechnithit Luangngamkham នាយកអង្គការយុទ្ធជនថៃ បានបង្កើតព្រឹត្តិការណ៍ “កម្លាំងសាមគ្គី ការពារទឹកដី”។ ប្រភពពីសារព័ត៌មាន khaosod។ ព្រឹត្តិការណ៍នេះ ថៃ…

Update៖ ក្រុមបាតុករថៃ តវ៉ាទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ Paetongtarn លាលែងពីតំណែង!

កាលពីថ្ងៃសៅរ៍(ទី២ខែសីហា) ក្រុមបាតុករ បានប្រមូលផ្តុំគ្នានៅវិមានជ័យជំនះក្នុងទីក្រុងបាងកក ទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra លាលែងពីតំណែងជាបន្ទាន់។ ប្រភពពីសារព័ត៌មានCNA។ ក្រុមបាតុកម្ម ដែលមានអ្នកចូលរួមប្រហែល 1,000នាក់ បានទាមទារឱ្យលោកស្រី Paetongtarn ចុះចេញពីតំណែងដោយមិនរង់ចាំការសម្រេចរបស់តុលាការ ហើយបានអំពាវនាវឱ្យភាគីចម្រុះដកខ្លួនចេញពីរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ។ លោក…