Blog
តម្លៃប្រេងសាំងៈ ចាប់ពីថ្ងៃទី២១ដល់ទី៣០ខែមិថុនា ឆ្នាំ២០២៤!
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១.០៦ ២០២៤ បានជូនដំណឹងស្ដីពីៈ តម្លៃប្រេងសាំងលក់រាយ ចាប់ពីថ្ងៃទី២១ដល់ទី៣០ខែមិថុនាឆ្នាំ២០២៤។
Update៖ អ៊ីស្រាអ៊ែលនិងក្រុមហេសបូឡា វាយប្រហារគ្នាឆ្លងព្រំដែន ធ្វើឱ្យព្រួយបារម្ភ ខ្លាចផ្ទុះសង្រ្គាមធំ!
អ៊ីស្រាអែល និងក្រុមហេសបូឡាបានបើកការវាយប្រហារគ្នាឆ្លងព្រំដែនថ្មី ។
មន្ត្រីជំនាញរកឃើញថា ទុរេនដែល នាំចូលពីប្រទេសជិតខាង មានជ្រលក់សារធាតុម៉្យាង!
(ភ្នំពេញ)៖ ផ្លែ(ទុរេន)មួយចំនួន ដែលឈ្មួញនាំចូល ពីក្រៅប្រទេស គឺមានការជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់ អាចកំណត់អត្តសញ្ញាណនិង ផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយទេ..!។
ស្ថានទូតចិន និយាយថា ជប៉ុនគ្មានសិទ្ធិជ្រៀតជ្រែក ក្នុងបញ្ហាដែនសមុទ្រចិននិងហ្វីលីពីននោះទេ!
អ្នកនាំពាក្យស្ថានទូតចិន ប្រចាំប្រទេសជប៉ុន បាននិយាយនៅថ្ងៃសុក្រ (២១មិថុនា) នេះថា ប្រទេសជប៉ុន មិនមែនជាភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងទេ ។ ហើយមិនមានសិទ្ធិធ្វើអន្តរាគមន៍ ក្នុងបញ្ហាដែនសមុទ្រចិន-ហ្វីលីពីនឡើយ។
ដំណឹងថ្ងៃទី២១នេះ ឆ្លង(អូមីក្រុង)០៥ ជាសះស្បើយ០៧នាក់ និងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី២១.០៦.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២០.០៦.២០២៤។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០៥នាក់ជាសះស្បើយ០៧នាក់ និងគ្មានអ្នកស្លាប់។
Update៖ តំណាងកម្មករ៩ម៉ឺននាក់ ដាក់ញត្តិទៅក្រសួងមហាផ្ទៃ សុំឱ្យពិនិត្យរាល់ការប្រើប្រាស់ថវិការបស់អង្គការសង់ត្រាល់!
(ភ្នំពេញ)៖ សហភាពសិទ្ធិកម្មករកម្ពុជា និងសហជីពមូលដ្ឋាន តំណាងឲ្យកម្មករ៩ម៉ឺននាក់ នៅព្រឹកថ្ងៃទី២១ ខែមិថុនា បានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ។
អាកាសធាតុក្តៅខ្លាំងពេក បណ្ដាលឱ្យស្លាប់មនុស្សចំនួន១៥៥នាក់នៅម៊ិកស៊ិក!
រដ្ឋាភិបាលម៉ិកស៊ិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា៖ ម៉ិកស៊ិក បានចុះឈ្មោះអ្នកស្លាប់ចំនួន១៥៥នាក់ ដោយសារសីតុណ្ហភាពឡើងក្ដៅខ្លាំងពេកចាប់តាំងពីខែមីនា មក ។
ប្រជានេសាទនិងអ្នកធ្វើដំណើរតាមទូក នៅតំបន់ឆ្នេរ ត្រូវមានការប្រុងប្រយ័ត្ន!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា និងសូមអំពាវនាវឱ្យប្រជានេសាទ និងប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត តាមទូក កាណូតនៅតំបន់ឆ្នេរ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះធាតុអាកាសមិនល្អ ដែលអាចកើតមានជាយថាហេតុ..!។
រថយន្តដឹកទឹកកក បួងចង្កូតខ្លាំងពេក បណ្តាលឱ្យក្រឡាប់ផ្ងារជើង រងការខូចខាតធ្ងន់ធ្ងរ!
(ភ្នំពេញ)៖ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តប្រភេទកូរ៉េ ដឹកទឹកកកក្នុងល្បឿនលឿន បួងចង្កូតខ្លាំងពេកបណ្ដាលឱ្យក្រឡាប់ផ្ងារកង់រងការខូចខាតយ៉ាងដំណំ ។
Update៖ រុស្ស៊ីបន្តវាយប្រហារតាមផ្លូវអាកាស លើហេដ្ឋារចនាសម្ព័ន្ធថាមពល របស់អ៊ុយក្រែន!
មន្ត្រីអ៊ុយក្រែន បាននិយាយថា ប្រទេសរុស្ស៊ី បានបាញ់បង្ហោះកាំជ្រួចមីស៊ីល និងយន្តហោះគ្មានមនុស្សបើក មកលើអ៊ុយក្រែន នៅព្រឹកព្រលឹមថ្ងៃទី 20 ខែមិថុនា ។ ដែលបណ្តាលឱ្យខូចខាត “យ៉ាងខ្លាំង” ដល់រោងចក្រថាមពលកំដៅ និងរក្សាសម្ពាធលើបណ្តាញអគ្គិសនី។