មន្ត្រីអ៊ុយក្រែន បាននិយាយថា ប្រទេសរុស្ស៊ី បានបាញ់បង្ហោះកាំជ្រួចមីស៊ីល និងយន្តហោះគ្មានមនុស្សបើក មកលើអ៊ុយក្រែន នៅព្រឹកព្រលឹមថ្ងៃទី 20 ខែមិថុនា ។
ដែលបណ្តាលឱ្យខូចខាត “យ៉ាងខ្លាំង” ដល់រោងចក្រថាមពលកំដៅ និងរក្សាសម្ពាធលើបណ្តាញអគ្គិសនី។
ក្រសួងថាមពល បាននិយាយថា ការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធថាមពល នៅក្នុងតំបន់ចំនួនបួន បានធ្វើឱ្យខូចខាតសម្ភារៈបរិក្ខារ ធ្វើឱ្យកម្មករចំនួន 7 នាក់រងរបួស និងកាត់ផ្តាច់ចរន្តអគ្គិសនីដល់អ្នកប្រើប្រាស់ជាង 218,000 នាក់។
ទីក្រុង Kyiv និយាយថា ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរបស់រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន នៅនិទាឃរដូវនេះ បានធ្វើឲ្យខូខាត ពាក់កណ្តាលនៃសមត្ថភាពផលិតថាមពល របស់ប្រទេស និងបង្ខំឱ្យដាច់ចរន្តអគ្គិសនី។
គួរបញ្ជាក់ថា៖ រុស្ស៉ីនិយាយថា ហេដ្ឋារចនាសម្ព័ន្ធថាមពល គឺជាគោលដៅយោធាស្របច្បាប់ ហើយបដិសេធ មិនកំណត់គោលដៅជនស៊ីវិល ឬហេដ្ឋារចនាសម្ព័ន្ធស៊ីវិល៕