Blog

Update៖ អ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីនម្នាក់និងរាប់សិបនាក់ទៀតរបួសនៅទីក្រុងNablus!

កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនម្នាក់កាលពីថ្ងៃអង្គារ(ទី២៥ខែកុម្ភៈ) និងរាប់សិបនាក់រងរបួសក្នុងអំឡុងពេលការវាយឆ្មក់របស់ខ្លួនទៅលើទីក្រុង Nablus ភាគខាងជើងដែលកាន់កាប់តំបន់ West Bank ។

Update៖ ប្រជាជនប៉ាឡេស្ទីន១២,០០០នាក់បានជម្លៀសខ្លួនចេញពីតំបន់West Bank ចំពេលអ៊ីស្រាអែលវាយប្រហារ!

មន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃអង្គារ(ទី២៥ខែកុម្ភៈ)ថា ការវាយលុករបស់យោធាអ៊ីស្រាអែលនៅក្នុងជំរំជនភៀសខ្លួន Tulkarem នៅភាគខាងជើងតំបន់ West Bank បានជម្លៀសប្រជាជនប៉ាឡេស្ទីនចំនួន 12,000 នាក់ចេញ។

Update៖ លោកJose Mourinho រងការចោទប្រកាន់ពីបទរើសអើងជាតិសាសន៍!

ក្លឹបបាល់ទាត់ Istanbul Galatasaray បានប្តេជ្ញាថានឹងយកលោក Jose Mourinho ដែលជាគ្រូបង្វឹកនៃគូប្រជែងឆ្លងទីក្រុងរបស់ខ្លួនទៅតុលាការជុំវិញការចោទប្រកាន់ពីបទរើសអើងពូជសាសន៍បន្ទាប់ពីក្រុមបានពិន្ទុស្មើ 0-0 កាលពីថ្ងៃចន្ទ(ទី២៤ខែកុម្ភៈ)។

Update៖ សភាអ៊ុយក្រែន គាំទ្រលោកហ្សេលេនស្គីឲ្យកាន់តំណែងជាប្រធានាធិបតីរហូតចប់សង្រ្គាម!

សភាអ៊ុយក្រែនកាលពីថ្ងៃអង្គារ(ទី២៥ខែកុម្ភៈ)បានបញ្ជាក់ថាលោក Volodymyr Zelenskyy នឹងនៅតែជាប្រធានាធិបតីរបស់ប្រទេសក្នុងអំឡុងពេលសង្រ្គាម។

កុមារាអាយុ២ឆ្នាំ៧ខែម្នាក់ ស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា មានអ្នកកើតជំងឺផ្តាសាយបក្សីចំនួន១ករណី កើតលើកុមារាអាយុ ២ឆ្នាំ៧ខែ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយ បក្សីប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមាន…

Update៖ ក្រុមហាម៉ាស់និងអ៊ីស្រាអែលឈានដល់កិច្ចព្រមព្រៀង ដោះលែងអ្នកទោសប៉ាឡេស្ទីន!

ក្រុមហាម៉ាស់ បាននិយាយកាលពីថ្ងៃអង្គារ(ទី២៥ខែកុម្ភៈ)ថាគណៈប្រតិភូរបស់ខ្លួនបានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីគែររបស់អេហ្ស៊ីបហើយ។ ដែលជាកន្លែងឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីដោះស្រាយការពន្យារពេលក្នុងការដោះលែងអ្នកទោសប៉ាឡេស្ទីនដែលត្រូវបានគេសន្មត់ថាត្រូវបានដោះលែងកាលពីថ្ងៃសៅរ៍។

Update៖ អ៊ីស្រាអែល វាយប្រហារតាមអាកាសលើក្រុងដាម៉ាសភាគខាងត្បូងប្រទេសស៊ីរី!

អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសកាលពីល្ងាចថ្ងៃអង្គារ៍(ទី២៥ខែកុម្ភៈ)លើទីតាំងមួយចំនួនក្នុងតំបន់ជនបទក្រុងដាម៉ាសនិងខេត្តDaraa ភាគខាងត្បូងប្រទេសស៊ីរី។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៦ខែកុម្ភៈដល់ទី២៨ខែកុម្ភៈឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៥។

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនល់៤៨.៣៥០នាក់ ខណៈសាកសព ច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារ៍(ទី២៥ខែកុម្ភៈ)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 48,350នាក់។

Update៖ សមត្ថកិច្ចចុះពិនិត្យឃ្លាំងឧកញ៉ា ថាប់ នៅស្រុកស្វាយអន្ទរ ឃើញថា ពុំមានករណីបើកល្បែង”ហ្គេមអនឡាញ”នោះឡើយ!

(ព្រៃវែង)៖ បន្ទាប់ពី(ដើមរាំង)ចុះផ្សាយបានប្រហែលជាង២ម៉ោងប៉ុណ្ណោះ! នៅរសៀលទី២៥.០២.២០២៥

Exit mobile version