Blog
Update៖ ជំនន់ទឹកភ្លៀងនៅប្រទេសកេនយ៉ា ធ្វើឱ្យចំនួនអ្នកស្លាប់ កើនដល់២២៨នាក់!
ចំនួនអ្នកស្លាប់ នៅប្រទេសកេនយ៉ាដោយសារគ្រោះទឹកជំនន់ បានកើនឡើងដល់ 228 នាក់ ។ ខណៈដែលអាជ្ញាធរ ទប់ទល់នឹងព្យុះស៊ីក្លូនតំបន់ត្រូពិច Hidaya ដែលគំរាមកំហែង ធ្វើឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរឡើង។
តារាសម្តែងទីតានិច Bernard Hill បានទទួលមរណភាពក្នុងអាយុ៧៩ឆ្នាំ!
ភ្នាក់ងាររបស់គាត់បាននិយាយកាលពីថ្ងៃអាទិត្យថា តារាសម្តែងជនជាតិអង់គ្លេស ដែលឈ្នះពានរង្វាន់លោក Bernard Hill ដែលមានអាយុ 79 ឆ្នាំដែលត្រូវបានគេស្គាល់ថាជាតួក្នុងរឿង The Lord Of The Rings និង Titanic បានទទួលមរណភាពហើយ។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៤.៦៨៣នាក់ហើយ!
ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធបាននិយាយ កាលពីថ្ងៃអាទិត្យថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន 34,683 នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលាឆ្នាំមុន។
គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារប្រទេសឥណ្ឌូនេស៊ី!
យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានអង្រួនប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ។
ដំណឹងថ្ងៃទី៦នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេ ជាសះស្បើយ០៥នាក់ និងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី៦.០៥.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី៥.០៥.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយ០៥នាក់និងគ្មានអ្នកស្លាប់។
សីតុណ្ហភាពនៅកម្ពុជា សម្រាប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាពនៅកម្ពុជា សម្រាប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
លោក នូ ស៊ីថា ក្លាយជាមេគយចល័តទូទាំងប្រទេស ខណៈលោក អន ស៊ីនួន ត្រូវតែងតាំងជាប្រធាននាយកដ្ឋានរដ្ឋាករ!
(ភ្នំពេញ)៖ លោក នូ ស៊ីថា ត្រូវបានតែងតាំង ជាប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ រីឯលោក អន ស៊ីនួន ក៏ត្រូវបានតែងតាំង ជាប្រធាននាយកដ្ឋានរដ្ឋាករ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាផងដែរ។
ផ្អែកលើហេតុផល គម្រោងសាងសង់ផ្លូវក្លែងក្លាយ តម្លៃ២៣៥លានដុល្លារ ជនរងគ្រោះថា ខ្លួនចាញ់បោកគេ អស់៦០ម៉ឺនដុល្លារ!
(ភ្នំពេញ)៖ ជ្រកក្រោមហេតុផលសាងសង់ផ្លូវជាតិក្លែងក្លាយ ប្រវែង ១៣៥គីឡូម៉ែត្រ លើទំហំទឹកប្រាក់ចំនួន២៣៥លានដុល្លារ!។ -ភាគីអ្នកបង្កើតគម្រោង បានទទួលប្រាក់ពីជនរងគ្រោះ សម្រាប់យកទៅប្រើប្រាស់និងរត់ការ រួចក៏ចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់(សែកស្អុយ)ឱ្យមកជនរងគ្រោះចំនួន៦០ម៉ឺនដុល្លារ សម្រាប់តម្កល់ទុក! ចុងក្រោយទាក់ទងលែងបាន កើតជារឿងប្ដឹងផ្ដល់!។
ដំណឹងថ្ងៃទី៥នេះ ឆ្លង(អូមីក្រុង)ម្នាក់ ជាសះស្បើយម្នាក់ និងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី៥.០៥.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី៤.០៥.២០២៤។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០១នាក់ជាសះស្បើយ០១នាក់និងគ្មានអ្នកស្លាប់។
មន្ត្រីក្រសួងព័ត៌មានទាំងអស់ នឹងត្រូវធ្វើតេស្តរកសារធាតុញៀន នៅថ្ងៃទី៧និងទី៨ ខែឧសភា!
(ភ្នំពេញ)៖ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់នៃក្រសួងព័ត៌មាន នឹងត្រូវអនុវត្តកាតព្វកិច្ចធ្វើតេស្តរកសារធាតុញៀន នៅថ្ងៃទី០៧-០៨ ខែឧសភា ឆ្នាំ២០២៤។