Blog
សីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី២ខែមិថុនា ឆ្នាំ២០២៤!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
សម្តេចធិបតីថ្លែងថា យើងត្រូវថែរក្សាគាំពារសិល្បៈ ដែលនៅសេសសល់!
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា យើងត្រូវរួមគ្នាស្រាវជ្រាវចងក្រង ជាពិសេសថែរក្សាសិល្បៈដែលនៅសេសសល់ ។ ព្រោះបើយើងមិនប្រើប្រាស់ មិនរៀបចំចងក្រងជាឯកសារទុកទេ នោះយើងអាចនឹងបាត់បង់។
Update៖ រុស្ស៊ីថាក្នុងឆ្នាំ ២០២៤នេះ ខ្លួនវាយដណ្តើមបានដីពីអ៊ុយក្រែន ចំនួន៨៨០គីឡូម៉ែត្រការ៉េ!
រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Andrei Belousov នៅថ្ងៃសុក្រនេះ បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងវាយរុលទៅមុខ គ្រប់សមរភូមិមុខទាំងអស់ នៅអ៊ុយក្រែន ។
Update៖ ចិននិយាយថា ខ្លួនពិបាកចូលរួមកិច្ចចរចាសន្តិភាពអ៊ុយក្រែន បើគ្មានរុស្ស៊ី!
រដ្ឋាភិបាលទីក្រុងប៉េកាំង នៅថ្ងៃសុក្រនេះ បាននិយាយថា វានឹងជារឿងលំបាកមួយ ។ ដើម្បីឱ្យខ្លួនចូលរួមសន្នីសីទស្តីពីសង្រ្គាមនៅអ៊ុយក្រែន ដែលគ្រោងធ្វើឡើងក្នុងប្រទេសស្វីស នាខែក្រោយនេះ ប្រសិនបើរុស្ស៊ី មិនមានវត្តមាន។
រថយន្តRANGE ROVER បើកតាមផ្លូវស្រាប់តែ ឆ្លងប្រព័ន្ធភ្លើងឆេះអស់!
(កណ្តាល)៖ បុរសជនជាតិចិនបានបើករថយន្តទំនើបម៉ាក RANGE ROVER តាមផ្លូវស្រាប់តែឆ្លងប្រព័ន្ធភ្លើង ឆាបឆេះអស់បង្កឱ្យមានការផ្អើលទាំងកណ្តាលយប់។
ប៉ូលិសបារាំង ចាប់ខ្លួនបុរសម្នាក់ពីបទ ប៉ុនប៉ងវាយប្រហារក្នុងព្រឹត្តិការណ៍អូឡាំពិក!
មន្ត្រីប៉ូលីសបាននិយាយថា បុរសម្នាក់ត្រូវបានចាប់ខ្លួន នៅភាគខាងត្បូងប្រទេសបារាំង ។ ជុំវិញផែនការវាយប្រហារ លើកីឡដ្ឋានបាល់ទាត់ដែលនឹងប្រើប្រាស់ក្នុងអំឡុងការប្រកួតកីឡាអូឡាំពិករដូវក្តៅនេះ។
ចាប់ខ្លួនអតីតផ្កាយ៤ នៃកងទ័ពជើងទឹកអាមេរិកម្នាក់ ករណីស៊ីសំណូកជាង៥០ម៉ឺនដុល្លារ!
ឧត្តមសេនីយ៍ កងទ័ពជើងទឹកអាមេរិក ផ្កាយ៤ ដែលចូលនិវត្តន៍ លោក Robert Burke ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនិងផ្តល់កិច្ចសន្យារដ្ឋាភិបាល ដល់ក្រុមហ៊ុនមួយ ជាថ្នូរនឹងប្រាក់ជាង៥០ម៉ឺនដុល្លារ។
ប្រទេសក្រិច គ្រោងទិញយន្តហោះចម្បាំង Rafale បន្ថែមទៀតពីប្រទេសបារាំង!
ប្រទេសក្រិច មានបំណងទិញយន្តហោះចម្បាំង Rafale និងនាវាចម្បាំងពីប្រទេសបារាំង បន្ថែមទៀត។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣៦.២៨៤នាក់ហើយ!
ក្រសួងសុខាភិបាលក្នុងតំបន់ឡោមព័ទ្ធ បាននិយាយនៅថ្ងៃសុក្រថា៖ ចំនួនអ្នកស្លាប់នៅហ្គាហ្សា ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល ចាប់តាំងពីខែតុលាឆ្នាំមុន បានកើនដល់៣៦.២៨៤នាក់។
ដំណឹងថ្ងៃទី១នេះ ឆ្លង(អូមីក្រុង)០៧នាក់ ជាសះស្បើយ០៥នាក់ និងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី១.០៦.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី៣១.០៥.២០២៤។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០៧នាក់ជាសះស្បើយ០៥នាក់ និងគ្មានអ្នកស្លាប់។