Blog

Breaking៖ កិច្ចប្រជុំកម្ពុជា.ថៃ(RBC)បានបញ្ចប់ដោយភាគីទាំង២ ប្ដេជ្ញាអនុវត្តបទឈប់បាញ់!

(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានសូមជម្រាប អំពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ!។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ…

Breaking៖ ក្រោយរួចផុតពីការចោទប្រកាន់លោក ថាក់ស៊ីន អះអាងថា ខ្លួនមានសិទ្ធិពេញលេញក្នុងការជួយជាតិ!

បន្ទាប់ពីតុលាការព្រហ្មទណ្ឌថៃ សម្រេចច្រានចោលសំណុំរឿងលោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រីថៃ តាមមាត្រា១១២ និងច្បាប់ស្តីពីបទឧក្រិដ្ឋកម្មកុំព្យូទ័រ។ លោក Thaksin អះអាងថា ពេលនេះខ្លួនមានសិទ្ធិពេញលេញ ក្នុងការជួយជាតិ។ ប្រភពពីkhaosod។ លោក Thaksin បានប្រាប់ក្រុមច្បាប់របស់លោកថា…

Breaking៖ សម្ដេចធិបតី ស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំកម្រិតភូមិភាគកម្ពុជា-ថៃRBC!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលទី២២.០៨.២០២៥។ បានបង្ហោះសាទរ និងស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងយោធភូមិភាគទី១ ថៃ ថ្ងៃសុក្រទី ២២…

Breaking៖ សម្ដេចធិបតី ជូនពរឲ្យសិស្សប្រឡងបាក់ឌុបទទួលបានជោគជ័យដោយលើគោលការណ៍អ្នកចេះ គឺជាប់!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានចេញសារជូនពរក្មួយៗ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៤-២០២៥ ទទួលបានជោគជ័យគ្រប់ៗគ្នា ដោយខិតខំប្រឹងប្រែងប្រឡង ដោយឈរលើសមត្ថភាពពិតរបស់ខ្លួន ហើយគោលការណ៍ គឺអ្នកចេះ…

Breaking៖ កម្ពុជា-ថៃ រៀបចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC)នៅខេត្តស្រះកែវនៃប្រទេសថៃ!

ក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវនៃប្រទេសថៃ។ ក្រសួងការពារជាតិ បានបញ្ជាក់ថា គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ…

Breaking៖ តុលាការថៃ លុបចោលសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធលោក ថាក់ស៊ីន ផ្ដល់បទសម្ភាសន៍ជាមួយទូរទស្សន៍កូរ៉េ!

ជុំវិញបទសម្ភាសន៍របស់លោក ថាក់ស៊ីន អតីតនាយករដ្ឋមប្ត្រីថៃ និងទូរទស្សន៍កូរ៉េ កាលពីខែឧសភា ឆ្នាំ២០១៥ ដែលលោកបានចោទប្រកាន់និងជេរប្រមាថដល់ស្ថាប័នជាតិថៃ ត្រូវតុលាការថៃ (លុបចោល)។ ប្រភពពីkhaosod។ លោក Winyat Chartmontri មេធាវីរបស់លោក Thaksin បាននាំសាក្សីចំនួន៣រូប…

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៦២.១៩២នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២១ខែសីហា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧០នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 62,192នាក់។ ប្រភពពីសារព័ត៌មានAnadolu។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា សាកសពចំនួន៧០នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល24ម៉ោងចុងក្រោយខណៈដែលចំនួនមនុស្ស៣៥៦នាក់បានរបួសធ្វើឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ 157.114នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។ ក្រសួងនិយាយថា “ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក…

Breaking៖ ក្រុមហ៊ុនBoeing កំពុងពិភាក្សា លក់យន្តហោះ៥០០គ្រឿងទៅឲ្យចិន!

កាលពីថ្ងៃព្រហស្បតិ៍ទី២១ខែសីហា ក្រុមហ៊ុន Boeing កំពុងពិភាក្សាដើម្បីបញ្ចប់កិច្ចព្រមព្រៀងជាមួយប្រទេសចិនក្នុងការលក់យន្តហោះចំនួន500គ្រឿង។ របាយការណ៍នេះបានអះអាងថាការចរចាកំពុងដំណើរការអំពីម៉ូដែលយន្តហោះ បរិមាណ និងកាលវិភាគដឹកជញ្ជូន ដោយការលក់អាស្រ័យលើការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មពីអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិក Donald Trump ហើយអាចនៅតែដួលរលំ។ មន្ត្រីចិនកំពុងប្រឹក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍លើតម្រូវការ ហើយកិច្ចព្រមព្រៀងនេះអាចឆ្លុះបញ្ចាំងពីការរង់ចាំការបញ្ជាទិញ Airbus របស់ចិនពីប្រទេសបារាំងសម្រាប់យន្តហោះរហូតដល់500 គ្រឿង។…

Breaking៖ តៃវ៉ាន់ បង្ហាញថវិកាសារពើពន្ធឆ្នាំ២០២៦ជាមួយនឹងការកើនឡើង២០.១%សម្រាប់វិស័យការពារជាតិ!

កាលពីថ្ងៃព្រហស្បតិ៍ទី២១ខែសីហា មេដឹកនាំកោះតៃវ៉ាន់ លោក William Lai Ching-te បានបង្ហាញអំពីថវិកាសារពើពន្ធឆ្នាំ2026 ដែលរួមមានការកើនឡើង 20.1% នៃការចំណាយលើវិស័យការពារជាតិ ចំពេលដែលការដំឡើងពន្ធរបស់អាមេរិក។ ប្រភពពីសារព័ត៌មានAANews។ ផែនការថវិកាចំនួន 3.35 ពាន់ពាន់លានដុល្លារតៃវ៉ាន់ (ប្រហែល…

Breaking៖ សម្តេចតេជោ អញ្ជើញចូលរួមអបអរសាទរខួបលើកទី៨០ឆ្នាំនៃទិវាឯករាជ្យរបស់វៀតណាម!

កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៨០ឆ្នាំទិវាឯករាជ្យ របស់វៀត ណាម (២ កញ្ញា ១៩៤៥-២/កញ្ញា ២០២៥)។ ពិធីនេះទទួលបានការផ្តល់កិត្តិយសអញ្ជើញ ចូល រួមយ៉ាងខ្ពង់ខ្ពស់ដោយ សម្តេចតេជោ…