Blog
Update៖ អ៊ីស្រាអែលវាយលុករយៈពេល១សប្ដាហ៍នេះ បណ្ដាលឱ្យស្លាប់និងបាត់ខ្លួន៥២០នាក់!
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយហ្គាហ្សា បាននិយាយកាលពីថ្ងៃពុធថា៖ ប្រតិបត្តិការរបស់អ៊ីស្រាអែល មកលើជំរុំជនភៀសខ្លួន Nuseirat នៅកណ្តាលហ្គាហ្សា។ បណ្តាលឱ្យមនុស្សបាត់ខ្លួន ស្លាប់និងរបួស សរុបចំនួន520នាក់ ក្នុងរយៈពេលមួយសប្តាហ៍។
ក្រុមហ៊ុន Google បណ្តេញបុគ្គលិក២៨នាក់ ដែលតវ៉ាប្រឆាំងនឹងកិច្ចសន្យាក្រុមហ៊ុនជាមួយអ៊ីស្រាអែល!
ក្រុមហ៊ុនបច្ចេកវិទ្យយក្ស Google បានបញ្ឈប់បុគ្គលិកចំនួន២៨នាក់..!។ ក្រោយពួកគេ ចូលរួមធ្វើបាតុកម្មតវ៉ាអង្គុយរយៈពេល 10 ម៉ោងនៅការិយាល័យក្នុងរដ្ឋកាលីហ្វ័រញ៉ា និងទីក្រុងញូវយ៉ក ។ ដោយតវ៉ាចំពោះទំនាក់ទំនង របស់ក្រុមហ៊ុន ជាមួយអ៊ីស្រាអែល។
សម្ដេចធិបតី នឹងរៀបចំឱ្យលោក គង់ សភា បានវិលត្រឡប់ចូលកម្ពុជាវិញ!
(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងលិខិតសូមអភ័យទោសរបស់លោក គង់ សភា នៅល្ងាចទី១៨.០៤.២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា«សម្ដេចបានទទួលរួចហើយនូវលិខិតសូមអភ័យទោស របស់លោក សម្ដេចសូមស្វាគមន៍លោក គង់ សភា ។
លោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២១ ដល់២៣ ខែមេសា!
(ភ្នំពេញ)៖ លោក វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ។
រយៈពេល៤ថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរ ប៉ូលីសបង្ក្រាបបទល្មើសចំនួន៧៩ករណី!
(ភ្នំពេញ)៖ អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ។ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសទូទៅសរុបចំនួន ៧៩ករណី និងឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួន១៥០នាក់នៅទូទាំងប្រទេស។
ដំណឹងថ្ងៃទី១៨នេះពុំមានអ្នកឆ្លង(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរនិងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី១៨.០៤.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី១៧.០៤.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើក៏ពុំមានដែរ និងគ្មានអ្នកស្លាប់។
សម្តេច ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា!
(ភ្នំពេញ)៖ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា នៅព្រឹកទី១៨ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិនិត្យអនុម័ត លើរបៀបវារៈមួយចំនួន។ ជាលទ្ធផលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែមេសា…
Update៖ រុស្ស៊ីបាញ់មីស៊ីល លើអ៊ុយក្រែន បណ្ដាលឱ្យស្លាប់១៧នាក់ និងរបួស៦០នាក់!
យ៉ាងហោចណាស់ មនុស្ស១៧នាក់បានស្លាប់ និង៦០នាក់ទៀតរងរបួសកាលពីថ្ងៃពុធ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុស្តាំនិយម អ៊ីស្រាអែលនិយាយថា ខ្លួនលែងទុកចិត្តលើកងទ័ពទៀតហើយ!
រដ្ឋមន្ត្រីហិរញ្ញវត្ថុស្តាំ និយមរបស់អ៊ីស្រាអែល លោក Bezalel Smotrich បាននិយាយកាលពីថ្ងៃពុធថា គាត់លែងទុកចិត្តលើកងទ័ពទៀតហើយ បន្ទាប់ពីការវាយប្រហារ របស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។
Update៖ អាល្លឺម៉ង់ អំពាវនាវឱ្យអ៊ីស្រាអែលអត់ធ្មត់ ចំពោះការឆ្លើយតបទៅអ៊ីរ៉ង់!
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃពុធ បានអំពាវនាវឱ្យអ៊ីស្រាអែល ចៀសវាងការវាយប្រហារសងសឹកទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់។ ហើយផ្តោតលើការទូត ក្នុងតំបន់ ដើម្បីដាក់ឱ្យនៅដាច់ពីគេបន្ថែមទៀតនូវរបបអ៊ីរ៉ង់។