Blog
សម្ដេចធិបតី អញ្ជើញអបអរសាទរខួបលើកទី១៧ នៃទិវាអតីតយុទ្ធជនកម្ពុជា២១មិថុនា!
(ភ្នំពេញ)៖ នៅព្រឹកទី២៦ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ។ បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤។
អាមេរិក សាទរចំពោះតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលចេញដីកាចាប់ខ្លួនមន្ត្រីរុស្ស៊ីបន្ថែមទៀត!
សហរដ្ឋអាមេរិក ប្រកាសស្វាគមន៍ការសម្រេច របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) កាលពីថ្ងៃអង្គារ ដែលបានចេញដីកាចាប់ខ្លួនមេទ័ពរុស្ស៊ី Valery Gerasimov និងអតីតរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoygu ។
បាតុកម្មប្រឆាំង និងដំឡើងថ្លៃពន្ធ នៅកេនយ៉ា ធ្វើឱ្យក្រុមបាតុករស្លាប់១០នាក់!
មនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃអង្គារ។ នៅពេលដែលប៉ូលិស បើកការបាញ់ប្រហារ ទៅលើក្រុមបាតុកររាប់រយនាក់ ។ ដែលបានសម្រុកចូលបរិវេណសភាក្នុងទីក្រុងណៃរ៉ូប៊ី រដ្ឋធានីនៃប្រទេសកេនយ៉ា ។ ដើម្បីតវ៉ានឹងច្បាប់ថ្មីៗ ដែលអនុម័តដោយសមាជិកសភា ដើម្បីបង្កើនពន្ធ។
Update៖ ចំនួនអ្នកស្លាប់ដោយសារជំនន់នៅប្រទេសចិន បានកើនដល់៦០នាក់ហើយ!
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃអង្គារថា៖ ចំនួនអ្នកស្លាប់ដោយសារ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅក្នុងប្រទេសចិន បានកើនដល់ 60នាក់ហើយ។
Update៖ លោក ពូទីន មានបំណងចង់បញ្ចប់សង្គ្រាម នៅអ៊ុយក្រែន!
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ បាននិយាយថា៖ សំណើសន្តិភាពរបស់គាត់ គឺចង់បញ្ចប់ជម្លោះនៅប្រទេសអ៊ុយក្រែន។
Update៖ ភាពអត់ឃ្លាននិងការរងទុក្ខ កំពុងកើតមាននៅទូទាំងតំបន់ហ្គាហ្សា!
ទីភ្នាក់ងារឃ្លាំមើលភាពអត់ឃ្លានពិភពលោក បាននិយាយនៅថ្ងៃអង្គារ(២៥មិថុនា)ថា តំបន់ហ្កាហ្សា នៅតែមានហានិភ័យខ្ពស់នៃភាពអត់ឃ្លាន និងរងទុក្ខ..!។
Update៖ អ៊ីស្រាអែលវាយប្រហារលើសាលារៀន នៅតំបន់ហ្គាហ្សា ស្លាប់១១នាក់ទៀត!
យ៉ាងហោចណាស់ ក៏មានជនជាតិប៉ាឡេស្ទីន១១នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នៅតំបន់ហ្គាហ្សាស្ទ្រីប។ -នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA។
សីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៤!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
ដំណឹងថ្ងៃទី២៥នេះ ឆ្លង(អូមីក្រុង)០២នាក់ ជាសះស្បើយ០៣នាក់ និងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី២៥.០៦.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២៤.០៦.២០២៤។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០២នាក់ជាសះស្បើយ០៣នាក់ និងគ្មានអ្នកស្លាប់។
សម្តេចធិបតី ថ្លែងថាកំណែទម្រង់អប់រំ ត្រូវមានភាពបុរេសកម្ម!
(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញ«សម្ពោធបណ្តាញសាកលវិទ្យាល័យ សាយប័រ ដែលប្រារព្ធនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា»នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកំណែទម្រង់អប់រំត្រូវមានភាពបុរេសកម្ម ព្រោះការកសាងធនធានមនុស្សមិនអាចធ្វើត្រឹមតែមួយថ្ងៃទេ ដូច្នេះទាមទារឱ្យវិស័យអប់រំដាក់ចេញនូវគោលការណ៍ដោយចក្ខុវិស័យវែងឆ្ងាយ និងភាពបុរេសកម្ម បើមិនដូច្នោះទេ យើងដើរអត់ទាន់គេទេ។