Blog
Breaking៖ ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង.ជប៉ុននិងម៉ាឡេស៊ី អរគុណលោក ត្រាំ ដែលជួយឱ្យមានបទឈប់បាញ់!
ប្រជាជនខ្មែរនៅកូរ៉េខាងត្បូង.ជប៉ុន និងម៉ាឡេស៊ី រាប់រយនាក់ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នាថ្លែងអំណរគុណ លោក ត្រាំ ប្រធានាធិបតីអាមេរិក ដែលបានជួយសម្រួលឱ្យមាន”បទឈប់បាញ់”រវាងកងទ័ពកម្ពុជា និងថៃ!។ ពួកគេកាត់បដា និងម៉េក្រូស្រែកថា អរគុណ លោកប្រធានាធិបតី…
Update៖ WHO បញ្ជូនរថយន្តជំនួយផ្នែកវេជ្ជសាស្រ្តចំនួន១០គ្រឿងទៅកាន់តំបន់ហ្គាហ្សា!
កាលពីថ្ងៃពុធ(ទី៣០ខែកក្កដា) អង្គការសុខភាពពិភពលោក (WHO) បានបញ្ជូនរថយន្តជំនួយផ្នែកវេជ្ជសាស្រ្តចំនួន ១០ គ្រឿងទៅកាន់តំបន់ហ្គាហ្សា។ ប្រភពពីសារព័ត៌មានAANews។ លោក Tedros Adhanom Ghebreyesus បានបង្ហោះនៅលើ X ថា WHO បានបានបញ្ជូនរថយន្តជំនួយចំនួន…
Update៖ UN អំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា!
កាលពីថ្ងៃពុធ(ទី៣០ខែកក្កដា) អង្គការសហប្រជាជាតិបាននិយាយថាការផ្អាកជាលក្ខណៈឯកតោភាគីរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបគឺមិនគ្រប់គ្រាន់ដើម្បីដោះស្រាយទំហំនៃតម្រូវការមនុស្សធម៌នោះទេ។ ប្រភពពីសារព័ត៌មានAANews។ ដោយលើកឡើងពីការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Farhan Haq បានសង្កត់ធ្ងន់ក្នុងអំឡុងសន្និសីទសារព័ត៌មានថាបទឈប់បាញ់ជាអចិន្ត្រៃយ៍គឺត្រូវការច្រើនជាងពេលណាទាំងអស់។ ការផ្អាកយុទ្ធសាស្ត្រឯកតោភាគីតែម្នាក់ឯងមិនអនុញ្ញាតឱ្យមានលំហូរបន្តនៃការផ្គត់ផ្គង់បំពេញតម្រូវការនៅក្នុងតំបន់ហ្គាហ្សានោះទេ។ លោក Haq បាននិយាយថា ខណៈពេលដែលអង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួនកំពុងប្រើគ្រប់ឱកាសដើម្បីផ្តល់ជំនួយតែជំនួយ…
Update៖ ហេសបូឡា អះអាងថាការរំសាយអាវុធរបស់ខ្លួនជាបញ្ហាផ្ទៃក្នុងរបស់លីបង់!
កាលពីថ្ងៃពុធ(ទី៣០ខែកក្កដា) អគ្គលេខាធិការHezbollah លោក Naim Qassem បាននិយាយថាក្រុមរបស់លោកនឹងមិនចុះចាញ់ទម្លាក់អាវុធរបស់ខ្លួនសម្រាប់ជាប្រយោជន៍ដល់អ៊ីស្រាអែលនោះឡើយ។ ដោយអះអាងថាការរំសាយអាវុធរបស់ខ្លួនជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសលីបង់។ ប្រភពពីសារព័ត៌មានAnadolu Agency។ លោក Qassem បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថាប្រសិនបើមនុស្សមួយចំនួនកំពុងភ្ជាប់ការរំសាយអាវុធទៅនឹងកិច្ចព្រមព្រៀងបទឈប់បាញ់មួយ ខ្ញុំប្រាប់ពួកគេថាអាវុធគឺជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសលីបង់ ហើយមិនមានជាប់ពាក់ព័ន្ធជាមួយអ៊ីស្រាអែលនោះទេ។ លោក បាននិយាយថាយើងនឹងមិនប្រគល់…
Update៖ អាមេរិក ប្រកាសបញ្ចប់ការលើកលែងពន្ធសម្រាប់ទំនិញតម្លៃទាបទាំងអស់មកពីទូទាំងពិភពលោក!
កាលពីថ្ងៃពុធ(ទី៣០ ខែកក្កដា) សេតវិមាន បាននិយាយថា អាមេរិកកំពុងផ្អាកការលើកលែងពន្ធតូចតាចអនុញ្ញាតឱ្យការដឹកជញ្ជូនពាណិជ្ជកម្មតម្លៃទាបទូទាំងពិភពលោកចូលទៅកាន់អាមេរិក ដោយមិនប្រឈមនឹងពន្ធ។ សេតវិមានបន្តថា នៅក្រោមក្រឹត្យដែលបានចុះហត្ថលេខាដោយលោកប្រធានាធិបតី Donald Trump កញ្ចប់ទំនិញមានតម្លៃស្មើ ឬក្រោម ៨០០ដុល្លារអាមេរិក ពីគ្រប់ទិសទីដែលផ្ញើទៅកាន់អាមេរិក តាមរយៈខាងក្រៅបណ្តាញប្រៃសណីយ៍អន្តរជាតិ ឥឡូវនេះនឹងត្រូវប្រឈមមុខនឹងពន្ធដែលចាប់ផ្តើមនៅថ្ងៃទី២៩…
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៣១ខែកក្កដាដល់ថ្ងៃទី២ខែសីហាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣១ខែកក្កដាដល់ថ្ងៃទី២ខែសីហាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…
Breaking៖ រដ្ឋាភិបាលកម្ពុជា ចាត់ទុកសុខសុវត្ថិភាព អាយុជីវិតកងទ័ពនិងប្រជាជន ជារឿងសំខាន់បំផុត!
(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទ នៅព្រឹកទី៣១.០៧.២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ៖ បានអះអាងថា អាយុជីវិត សុខសុវត្ថិភាពទាំងកងទ័ព និងប្រជាជនស៊ីវិល ជាអ្វីដែលរាជរដ្ឋាភិបាលចាត់ទុកជាអាទិភាពចម្បងបំផុត។ ហើយការមិនបញ្ចេញព័ត៌មានពាក់ព័ន្ធនឹងកងទ័ពទាំង២០រូប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ មិនមែនលាក់បាំងព័ត៌មាននោះទេ ។ ខណៈក្នុងដំណាក់កាលមិនទាន់មានភាពជាក់លាក់ពីជោគវាសនារបស់បងប្អូនទាំងអស់នោះ ។ រាជរដ្ឋាភិបាល…
Breaking៖ សម្ដេចធិបតី ទទូចឱ្យភាគីថៃ ដោះលែងចំណាប់ខ្មាំង មកកម្ពុជាវិញ!
(ភ្នំពេញ)៖ នៅព្រឹកទី៣១.០៧.២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទូចឱ្យភាគីថៃ ដោះលែងចំណាប់ខ្មាំងកម្ពុជា ដែលកំពុងឃុំខ្លួនក្នុងប្រទេសថៃ។ សម្ដេចធិបតី បានលើកឡើងយ៉ាងដូច្នេះថា”យោធិនរបស់យើងទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឲ្យពួកគេបានវិលត្រឡប់មកប្រទេស មានការចោទសួរហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ?…
Breaking៖ ថៃ ចាប់ខ្លួនអ្នកកាសែតចិន៣នាក់ ក្រោយចូលតំបន់សុរិន្ទ ក្បែរព្រំដែនជាមួយកម្ពុជា!
កាលពីថ្ងៃទី២៩.០៧.២០២៥ ប៉ូលិសខេត្តសុរិន្ទ ប្រទេសថៃ បានឃាត់ខ្លួនអ្នកកាសែតជនជាតិចិនចំនួន៣នាក់ ក្នុងស្ថានភាពរឹតត្បិត ដោយចោទប្រកាន់ថា ពួកគេបន្លំខ្លួនជាអ្នកកាសែត។ ប្រភពពីKhaoaod។ មន្ត្រីពាក់ព័ន្ធបានធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់ឃើញថា បុគ្គលដែលត្រូវបានចាប់ខ្លួន គឺជាអ្នកយកព័ត៌មានចិនមកពីទីភ្នាក់ងារមួយចំនួន។ កាន់កាប់អត្តសញ្ញាណ ដែលមានសុពលភាពនិងឯកសារអន្តោប្រវេសន៍ស្របច្បាប់។ ពួកគេបានប្រាប់សមត្ថកិច្ចថៃថា ខ្លួនធ្វើដំណើរទៅខេត្តសុរិន្ទ ដើម្បីរាយការណ៍អំពីស្ថានភាព…
Breaking៖ ក្រោយ”បទឈប់បាញ់”ចូលជាធរមាន ទ័ពថៃប្រើល្បិចព័ទ្ធចាប់ទ័ពកម្ពុជា២០នាក់ រត់រួចម្នាក់សង្ស័យស្លាប់២នាក់!
(ភ្នំពេញ)៖ មេបញ្ជាការសឹករងខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានប្រាប់អនុព័ន្ធយោធា និងមន្រ្តីទូតនានាចំនួន ១៣ប្រទេស ជុំវិញទាហានថៃ ចាប់ខ្លួនទាហានកម្ពុជាចំនួន២០នាក់ រត់រួចម្នាក់ សង្ស័យស្លាប់២នាក់ ក្រោយ”បទឈប់បាញ់”ចូលជាធរមាន។ មេបញ្ជាការសឹករងខេត្តព្រះវិហារ ថ្លែងបែបនេះ ក្នុងឱកាស…