Blog
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ណែនាំឱ្យថ្នាក់ដឹកនាំតុលាការទូទាំងប្រទេស អនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់ក្នុងសំណុំរឿងក្មេងទំនើង!
(ភ្នំពេញ)៖ នៅទីស្តីការក្រសួង ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំ ។ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំតុលាការនៅទូទាំងប្រទេស ដើម្បីណែនាំអំពីការអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងសំណុំរឿង ដែលពាក់ព័ន្ធនឹងក្មេងទំនើង…
Update៖ លោក ពូទីន និយាយថាតុលាការអាមេរិក ត្រូវគេប្រើប្រាស់ សម្រាប់ប្រឆាំងនឹងលោកត្រាំ!
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីមិនខ្វល់នោះទេថា តើនរណានឹងក្លាយជាប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក ។
លោក ពូទីន គ្រោងបំពាក់អាវុធតាមបណ្ដាប្រទេសនៅជិត ដែលអាចវាយប្រហារលោកខាងលិច!
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធទី៥ បានគំរាមថាការផ្គត់ផ្គង់មីស៊ីល ចម្ងាយឆ្ងាយ តាមបណ្ដាប្រទេសលោកខាងលិច និងការ អនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធទាំងនោះ វាយចូលទឹកដីរុស្ស៊ី ។ គឺជាជំហានមួយដ៏គ្រោះថ្នាក់ ដែលអាចជំរុញឱ្យទីក្រុងមូស្គូចាត់វិធានការដូចគ្នា ដើម្បីប្រឆាំងនឹង…
ដំណឹងថ្ងៃទី៦នេះ ឆ្លង(អូមីក្រុង)០៧នាក់ ជាសះស្បើយ០៦នាក់ និងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី៦.០៦.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី៥.០៦.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០៧នាក់ជាសះស្បើយ០៦នាក់ និងគ្មានអ្នកស្លាប់។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងពេលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត!
(កំពត)៖ នៅព្រឹកទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាងសង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ១៤០លានដុល្លារ។
គម្រោងព្រែកជីកហ្វូណនតេជោ”នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤!
(កំពត)៖ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំពង់ផែពហុបំណងកំពត ដែលសាងសង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ១៤០លានដុល្លារ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។
សម្តេចធិបតី ស្នើដល់ឈ្នួញទិញលក់ដី សូមកុំទៅទិញដីនៅតាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ!
(កំពត)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ឈ្នួញទិញលក់ដី។ សូមកុំទៅទិញដី នៅតាមបណ្ដោយ«គម្រោងព្រែកជីកហ្វូណនតេជោ»ដែលនាំឱ្យរដ្ឋាភិបាល ពិបាកក្នុងការដោះស្រាយ នៅពេលអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ។
ការដឹកជញ្ជូនតាមផ្លូវទឹក នៅតែជាជម្រើសដ៏ល្អសម្រាប់កម្ពុជា!
(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំពង់ផែពហុបំណងកំពត ដែលសាងសង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ១៤០លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។
សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំពង់ផែពហុបំណងកំពត តម្លៃ១៤០លានដុល្លារ!
(កំពត)៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យ ប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាងសង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ១៤០លានដុល្លារអាមេរិក…!។
សម្តេចតេជោ ជំរុញឱ្យឥណ្ឌូណេស៊ី ពិចារណាបោះទុនវិនិយោគដោយផ្ទាល់នៅកម្ពុជា!
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានជំរុញឱ្យឥណ្ឌូណេស៊ី ពិចារណាក្នុងការវិនិយោគដោយផ្ទាល់ នៅប្រទេសកម្ពុជា ក្នុងការរៀបចំជាប្រព័ន្ធផលិត ស្តុកទុកកិន ហើយអាចវេចខ្ចប់ ដើម្បីនាំចេញទៅកាន់ឥណ្ឌូណេស៊ី ឬបណ្ដាប្រទេសផ្សេងៗទៀត។