Blog

Update៖ ប្រធានសន្តិសុខរុស្ស៊ី អរគុណទាហានកូរ៉េខាងជើងដែលបានចូលរួមប្រយុទ្ធការពារតំបន់Kursk!

កាលពីថ្ងៃពុធ(ទី២៨ខែឧសភា)លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergei Shoigu បានសម្តែងការដឹងគុណដល់ទាហានកូរ៉េខាងជើងដែលបានប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ីក្នុងការការពារតំបន់ Kursk ហាក់ដូចជាទឹកដីកំណើតរបស់ពួកគេក្នុងអំឡុងពេលសង្រ្គាមដែលកំពុងបន្តរបស់រុស្ស៊ីជាមួយអ៊ុយក្រែន។

ថ្ងៃនេះមេទ័ពកម្ពុជា-ថៃ ជួបចរចាគ្នាដោយផ្ទាល់ ជុំវិញករណីទាហានថៃបាញ់លើលេណដ្ឋានបណ្ដាលឱ្យទ័ពខ្មែរម្នាក់ស្លាប់!

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ តាមការគ្រោងទុកមេទ័ពជើងគោកកម្ពុជាលោក ម៉ៅ សុផាន់ នឹងជួបចរចាគ្នាដោយផ្ទាល់ជាមួយមេទ័ពជើងគោកថៃ ជុំវិញករណីទាហានថៃបាញ់លើលេណដ្ឋានកងទ័ពកម្ពុជា ជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា តាំងពីយូរលង់ណាស់មកដែលបណ្ដាលឱ្យទ័ពខ្មែរម្នាក់ស្លាប់ភ្លាមៗ។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៩ខែដល់ថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៥

សម្តេចធិបតី ផ្ញើសារចូលរួមរំលែកទុក្ខចំពោះទាហានខ្មែរម្នាក់ដែលពាក់លីនៅព្រំដែនកម្ពុជា-ថៃ!

(ភ្នំពេញ)៖ នៅថ្ងែទី២៨ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនដល់ក្រុមគ្រួសារនៃសព ព្រឹន្ទបាលឯក សួន រ៉ោនចំពោះមរណភាពរបស់ព្រឹន្ទបាលឯក សួន រ៉ោន ដោយសារប៉ះទង្គិចគ្នារវាង…

សម្ដេចតេជោ ថ្លែងថា សម្ដេច មិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ទី២៨.០៥.២០២៥ បានប្រកាសចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ទបាលឯក សួន រោន និងថ្កោលទោស ចំពោះបុគ្គលដែលបានឈ្លានពានកម្ពុជា។ ក្នុងនោះ សម្ដេច មិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែសម្ដេច គាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល…

មន្រ្តីទាហានម្នាក់បានស្លាប់ ក្នុងករណីប៉ះទង្គិចគ្នាជាមួយកងទ័ពថៃនៅព្រំដែន!

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពជើងគោកកម្ពុជាម្នាក់បានស្លាប់ ដោយសារកងទ័ពថៃបានវាយប្រហារមុនមកលើលេណដ្ឋាន។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ។

Update៖ លោកត្រាំ ព្រមានលោកពូទីនថាកុំលេងជាមួយភ្លើង ខណៈដែលទីក្រុងមូស្គូនៅតែបន្តវាយប្រហារអ៊ុយក្រែន!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃអង្គារ(ទី២៧ខែឧសភា)ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងលេងជាមួយភ្លើង ខណៈដែលទីក្រុងមូស្គូនៅតែបន្តវាយប្រហារអ៊ុយក្រែន។

Update៖ អាមេរិក ព្រមានពលរដ្ឋខ្លួនមិនឲ្យធ្វើដំណើរទៅប្រទេសវេណេហ្ស៊ុយអេឡា!

ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ(ទី២៧ខែឧសភា)ថាអាមេរិកបានព្រមានជនជាតិអាមេរិកមិនឲ្យធ្វើដំណើរទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា។ ប្រភពពីសារព័ត៌មានAANews។ នាយកដ្ឋានបានកំណត់ការជូនដំណឹងអំពីការធ្វើដំណើរខ្ពស់បំផុតរបស់ខ្លួន កម្រិតទី 4៖ កុំធ្វើដំណើរ ដោយសារហានិភ័យធ្ងន់ធ្ងរ រួមទាំងការឃុំខ្លួនខុស ការធ្វើទារុណកម្មក្នុងការឃុំឃាំង អំពើភេរវកម្ម ការចាប់ពង្រត់ ការអនុវត្តច្បាប់មិនយុត្តិធម៌ ឧក្រិដ្ឋកម្មហិង្សា ចលាចលស៊ីវិល និងការថែទាំសុខភាពមិនគ្រប់គ្រាន់។

Update៖ ភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ ស្លាប់មនុស្ស៥នាក់និងរបួស៨០នាក់នៅទូទាំងប្រទេសប៉ាគីស្ថាន!

មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ភ្លៀងធ្លាក់លាយឡំដោយព្យុះផ្គររន្ទះ បានសម្លាប់មនុស្សយ៉ាងហោចណាស់5 នាក់ និងរបួស 80 នាក់ទៀតនៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារ(ទី២៧ខែឧសភា)។

Update៖ លោក Elon Musk ប្រកាសចេញពីតំណែងជាទីប្រឹក្សារបស់លោក ត្រាំ ដើម្បីទៅផ្តោតលើមុខជំនួញវិញ!

ប្រធានក្រុមហ៊ុន SpaceX និងក្រុមហ៊ុន Tesla លោក Elon Musk បានចុះចេញពីតំណែងជាទីប្រឹក្សារបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទទួលបន្ទុកជាប្រធាន អង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដើម្បីត្រឡប់ទៅផ្តោតលើមុខជំនួញរបស់លោកវិញ។