Blog

សម្តេចធិបតី ថ្លែងថាកំហុសពីអតីតកាលបានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការឈឺចាប់របស់ប្រជាជាតិកម្ពុជាដោយសារការលូកដៃពីអំណាចបរទេស គួបផ្សំនិងអយុត្តិធម៌សង្គមផ្ទៃក្នុងប្រទេសដែលស្តែងឡើងតាមរយៈគម្លាតមានក្រ បានបង្កឱ្យមានភាពតានតឹងសង្គម និងការស្អប់ខ្ពើម ព្រមទាំងជំរុញឱ្យកើតមានឡើងនូវមនោគមវិជ្ជាជ្រុលនិយមនៃរបបពលពត។

ការបាត់បង់ឯកភាពផ្ទៃក្នុង រវាងក្រុមនយោបាយ និងក្នុងជួរកងទ័ព បានធ្វើឱ្យកម្ពុជា រងការជ្រៀតជ្រែកពីបរទេស!

(ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកសន្និសីទលើកទី១ស្តីអំពី អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅពេលដែលកម្ពុជា បាត់បង់ឯកភាពផ្ទៃក្នុងរវាងក្រុមនយោបាយផ្សេងៗគ្នា និងមិនមានការឯកភាពគ្នាក្នុងជួរកងទ័ព នោះកម្ពុជាអាចនឹងរងការជ្រៀតជ្រែកពីសំណាក់បរទេស ហើយទីបំផុតកម្ពុជានឹងបាត់បង់នូវភាពជាម្ចាស់និងភាពម្ចាស់ការនៅក្នុងការគ្រប់គ្រងលើជោគវាសនាជាតិខ្លួនឯង។

ស្ត្រីម្នាក់ទៅទារលុយពីមេជាង ថ្លៃពលកម្មប្ដីខ្លួនធ្វើការ ដូចទៅឱ្យគេសម្លាប់!

(កណ្ដាល)៖ ស្ត្រីម្នាក់បានស្លាប់ក្នុងថ្លុកឈាម ក្រោយទៅទារលុយ ពីមេជាងដែក ថ្លៃពលកម្មដែលប្ដីខ្លួនខំធ្វើការ ប៉ុន្តែត្រូវមេជាង ទាញកាំបិតកាប់សម្លាប់យ៉ាងព្រៃផ្សៃ..!។

Update៖ អ៊ីស្រាអែល វាយប្រហារទូទាំងតំបន់ហ្កាហ្សា ខណៈលោក ជេក ស៊ូលីវ៉ាន់ ជួបជាមួយលោក ណេតាន់យ៉ាហ៊ូ!

អ្នកស្រុកនិយាយថា៖ យន្តហោះ និងរថក្រោះរបស់អ៊ីស្រាអែល បានវាយលុកផ្នែកនានា នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ។ ខណៈដែលទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ…

ដំណឹងថ្ងៃទី២០នេះពុំមានអ្នកឆ្លង(អូមីក្រុង)ទេ ជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី២០.០៥.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី១៩.០៥.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេនាក់ជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់។

លោក Lai Ching-te ស្បថចូលកាន់តំណែង ជាប្រធានាធិបតី នៃកោះតៃវ៉ាន់!

(តៃប៉ិ)៖ នៅថ្ងៃចន្ទទី២០ ខែឧសភានេះលោក Lai Ching-te បានស្បថចូលកាន់តំណែងជាប្រធានាធិបតី នៃកោះតៃវ៉ាន់!។

ប្រធានាធិបតីអ៊ីរ៉ង់ និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ!

ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេស បានទទួលមរណភាពហើយ ។ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់លោកបានធ្លាក់ នៅពេល ហោះឆ្លងកាត់តំបន់ព្រៃភ្នំ មួយស្ថិតនៅក្បែរតំបន់ព្រំដែនជាមួយអាស៊ែបៃហ្សង់ កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤។ -នេះបើតាមមន្ត្រីអ៊ីរ៉ង់…

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសបើកសន្និសីទ ស្តីពីអនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍!

(ភ្នំពេញ)៖ នៅព្រឹកទី២០ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើក​សន្និ​សីទស្តីពី អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍។

សម្តេចតេជោ ស្នើឱ្យសមត្ថកិច្ចស្រាវជ្រាវរកមុខ អ្នកជេរសម្តេចតាមបណ្ដាញសង្គមTiktok!

(ភ្នំពេញ)៖ កាលពីយប់ទី១៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បាមបង្ហោះ Facebook ដោយស្នើឲ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម ។ តាមស្រាវជ្រាវរកកមុខ សមាសភាពនៃជន ដែលចូលជេរសម្តេចលើ Tiktok…

សីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី២០ខែឧសភា ឆ្នាំ២០២៤!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។