Blog
Update៖ អន្តរជាតិកំពុងស្វែងរកថវិកាជាង១០០លានដុល្លារ ដើម្បីជួយមីយ៉ាន់ម៉ា ក្នុងគ្រោះរញ្ជួយដី!
សហព័ន្ធអន្តរជាតិ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម IFRC បានបើកការអំពាវនាវជាបន្ទាន់ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍ ដើម្បីស្វែងរកថវិកាជាង ១០០លានដុល្លារអាមេរិក សម្រាប់ជួយដល់ជនរងគ្រោះ ដោយសាររញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា។
Update៖ លោក ត្រាំ ខឹងនឹងលោក ពូទីន ក្រោយកិច្ចចរចាបញ្ចប់សង្គ្រាមអ៊ុយក្រែន មិនបានផល!
សារព័ត៌មាន NBC បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ៣០ ខែមីនាថា លោក ខឹងខ្លាំងចំពោះមេដឹកនាំរុស្ស៊ី គឺលោក Vladimir Putin ពាក់ព័ន្ធកិច្ចចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន..!។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៣១ខែមីនាដល់ទី២ខែមេសាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣១ខែមីនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣១ខែមីនាដល់ថ្ងៃទី២ខែមេសាឆ្នាំ២០២៥
Update៖ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនដល់១.៧០០នាក់និងបាត់ខ្លួនជាង ៣០០នាក់!
គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បណ្ដាលឱ្យចំនួនអ្នកស្លាប់បន្តកើនឡើងដល់១.៧០០នាក់ ។ ខណៈក្រុមសង្គ្រោះ និងក្រុមផ្តល់ជំនួយបរទេសព្យាយាម ចូលទៅកាន់តំបន់ក្រីក្រ ជាទីដែលមន្ទីរពេទ្យពោរពេញដោយអ្នករងគ្រោះ ហើយសហគមន៍ក្នុងស្រុកប្រឹងប្រែងជួយសង្គ្រោះទៅតាមលទ្ធភាព។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែមីនា ។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនដល់៥០.២៧៧នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសោរ៍(ទី២៩ខែមីនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន២៦បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 50,277នាក់។ នេះបើយោងតាមការចេញផ្សាយដោយ Anadolu។
Update៖ សិង្ហបុរី ផ្តល់ជំនួយជាង១១ម៉ឺនដុល្លារដល់ថៃនិងមីយ៉ាន់ម៉ា ដែលរងគ្រោះដោយសាររញ្ជួយដី!
កាកបាទក្រហមសិង្ហបុរី (SRC) បានសន្យាថាផ្តល់ថវិកាចំនួន១១ម៉ឺនដុល្លារ ដើម្បីសង្គ្រោះបន្ទាន់នូវគ្រោះរញ្ជួយដី នៅក្នុងប្រទេសមីយ៉ាន់ម៉ានិងថៃ។ ប្រភពពីសារព័ត៌មាន CNA កាលពីថ្ងៃសៅរ៍(ទី២៩ ខែមីនា)។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអះអាងថា កម្ពុជាមិនមានគ្រោះរញ្ជួយដីនោះឡើយ!
(ភ្នំពេញ)៖ កាលពីថ្ងៃទី(២៩ ខែមីនា)លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថាកម្ពុជា មិនមានកន្លែងណាមួយដែលកើតមានបញ្ហារញ្ជួយដីដូចនៅប្រទេសថៃ និងបណ្តាប្រទេសមួយចំនួនទៀតនោះទេ។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៣០ខែមីនាដល់ទី១ខែមេសាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣០ខែមីនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣០ខែមីនាដល់ថ្ងៃទី១ខែមេសាឆ្នាំ២០២៥
Update៖ ចំនួនអ្នកស្លាប់ដោយសារ រញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនដល់១.៦៤៤នាក់ និងរបួស៣.៤០៨នាក់!
រដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា មនុស្សចំនួន១.៦៤៤នាក់បានស្លាប់ និងរបួសចំនួន៣.៤០៨នាក់ ខណៈ១៣៩នាក់ផ្សេងទៀតកំពុងបាត់ខ្លួន!។
Update៖ កងទ័ពស៊ូដង់និយាយថា ខ្លួនបានបណ្តេញអភិបាលក្រុងKhartoumនៃកងកម្លាំង RSF!
កងទ័ពស៊ូដង់ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍(ទី២៨ខែមីនា)ថាកងទ័ពរបស់ខ្លួនបានទទួលជោគជ័យក្នុងការបោសសម្អាតនៃកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) នៅក្នុងអភិបាលខេត្ត Khartoum ។