Breaking៖ គ្រោះរញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ វាយប្រហារនៅតំបន់ព្រំដែនមីយ៉ាន់ម៉ា-ឥណ្ឌា!

មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប មេឌីទែរ៉ាណេ បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហារតំបន់ព្រំដែនឥណ្ឌា-មីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រទី២២ខែសីហា។
ប្រភពពីសារព័ត៌មានAnadolu Agency។

គ្រោះរញ្ជួយដីនេះ មានប្រភពចេញពីតំបន់ Mawlaik នៃប្រទេសមីយ៉ាន់ម៉ា នៅវេលាម៉ោង 11.26 នាទីព្រឹក ម៉ោងក្នុងស្រុក (0456GMT) ក្នុងជម្រៅប្រហែល 10 គីឡូម៉ែត្រ (6.2 ម៉ាយ) ។
គួរជម្រាបថា ទីប្រជុំជន Mawlaik ស្ថិតនៅក្នុងតំបន់ Sagaing ប្រទេសមីយ៉ាន់ម៉ា តាមបណ្តោយព្រំដែនជាមួយប្រទេសឥណ្ឌា។
រញ្ជួយដីក៏ត្រូវបានគេដឹងនៅក្នុងទីក្រុងAizawl របស់ប្រទេសឥណ្ឌាដែរ។
យ៉ាងណាមិញរហូតមកទល់ពេលនេះមិនទាន់មានរបាយការណ៍ អំពីការខូចខាតឬអ្នក រងរបួសនៅឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version