Blog
Breaking៖ គំនរសំរាមនៅក្រុងភូកេតនៃប្រទេសថៃ កំពុងមានកំណើនខ្លាំង!
កាលពីថ្ងៃទីពុធទី ២០ ខែសីហា ឆ្នាំ ២០២៥ លោក Suppachoke Laongpetch អភិបាលក្រុងភូកេត បានអញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលចាត់ចែងសំរាមសំណល់រឹងក្រុងភូកេត ដើម្បីពិភាក្សាអំពីការគ្រប់គ្រងសំរាមជាមួយលោក Chalermpon Piyanarongroj អភិបាលរងក្រុងភូកេត។ ពួកគេបានថ្លែងពីសំណល់រឹងបរិមាណខ្ពស់ជាង ១២០០តោនក្នុងមួយថ្ងៃ…
Breaking៖ មីយ៉ាន់ម៉ា ប្រកាសដណ្ដើមបានទីក្រុងDemoso ពី Kareni KA!
ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ កងទ័ពមីយ៉ាន់ម៉ា បានប្រកាសថា ខ្លួនបានរឹបអូសការគ្រប់គ្រងទីក្រុង Demoso ពីកងទ័ព Kareni ដោយជោគជ័យ។ បន្ទាប់ពីប្រយុទ្ធគ្នាយ៉ាងតានតឹងរយៈពេល 16 ថ្ងៃ។ ប្រភពពីkhaosod។ ទ័ព Kareni…
Breaking៖ គ្រោះរញ្ជួយដីកម្រិត៥.៤ រ៉ិចទ័រ វាយប្រហារនៅភាគខាងត្បូងនៃប្រទេសភូមា!
នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២១ខែសីហា គ្រោះរញ្ជួយដីកម្រិត៥.៤ រ៉ិចទ័រ វាយប្រហារនៅឆ្នេរភាគខាងត្បូងនៃប្រទេសភូមា ធ្វើឲ្យមានការញ័រនៅផ្នែកខ្លះនៃទីក្រុងបាងកក។ ប្រភពពីសារព័ត៌មាន The Nation។ នៅម៉ោង 9:58 នាទីព្រឹក ថ្ងៃទី 21 ខែសីហា រញ្ជួយត្រូវបានកត់ត្រានៅទំហំ 16.145°N…
Breaking៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន បានកើនដល់៧៩នាក់!
កាលពីថ្ងៃពុធទី២០ខែសីហា មន្ត្រីរដ្ឋបាលបណ្តោះអាសន្នរបស់តាលីបង់ម្នាក់ បាននិយាយថាចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅភាគខាងលិចប្រទេសអាហ្វហ្គានីស្ថានបានកើនឡើងដល់ 79 នាក់ក្នុងនោះមានកុមារ19នាក់។ ប្រភពពីសារព័ត៌មានAnadolu Agency។ លោក Abdul Mateen Qani អ្នកនាំពាក្យក្រសួងមហាផ្ទៃបណ្តោះអាសន្នបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកាប៊ុលថា រថយន្តក្រុងដឹកជនចំណាកស្រុកដែលធ្វើមាតុភូមិនិវត្តន៍ពីប្រទេសអ៊ីរ៉ង់បានបុកជាមួយរថយន្តដឹកទំនិញ និងម៉ូតូ ក្រោយ ពេល…
Breaking៖ អង់គ្លេស ចុះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ាក់ ដើម្បីបញ្ជូនជនចំណាកស្រុកខុសច្បាប់ត្រឡប់មកវិញ!
កាលពីថ្ងៃពុធទី២០ ខែសីហា ចក្រភពអង់គ្លេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយជាមួយអ៊ីរ៉ាក់ ដើម្បីបញ្ជូនជនចំណាកស្រុកខុសច្បាប់ត្រឡប់មកវិញ។ ប្រភពពីសារព័ត៌មានAANews។ កិច្ចព្រមព្រៀងនេះនឹងបង្កើតដំណើរការផ្លូវការដើម្បីបញ្ជូនជនជាតិអ៊ីរ៉ាក់ដែលមកដល់ចក្រភពអង់គ្លេសដោយគ្មានសិទ្ធិស្នាក់នៅស្របច្បាប់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអង់គ្លេស។ ការិយាល័យ Home Office បាននិយាយថា កិច្ចព្រមព្រៀងនេះមានគោលបំណងរារាំងការមកដល់នៃទូកតូចៗ និងគាំទ្រការប្តេជ្ញាចិត្តកាន់តែទូលំទូលាយរបស់ចក្រភពអង់គ្លេសក្នុងការស្តារឡើងវិញនូវសណ្តាប់ធ្នាប់នៃប្រព័ន្ធសិទ្ធិជ្រកកោន ខណៈពេលដែលទទួលស្គាល់ការងាររបស់អ៊ីរ៉ាក់ក្នុងការផ្តល់ការគាំទ្រសមាហរណកម្មឡើងវិញសម្រាប់អ្នកដែលបានត្រឡប់មកវិញ។ រដ្ឋមន្ត្រីសន្តិសុខចក្រភពអង់គ្លេស លោក…
Breaking៖ តុលាការធម្មនុញ្ញថៃ នឹងបើកសវនាការ លើសុំណុំរឿងលោកស្រីផេថងថាន នៅថ្ងៃទី២១ ខែសីហា!
សុំណុំរឿងរបស់លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃព្យួរតំណែង ដែលធ្លាយឃ្លីបសំឡេងឆ្លើយឆ្លង ជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីកន្លងទៅ។ តុលាការធម្មនុញ្ញថៃ នឹងបើកសវនាការ នៅថ្ងៃទី២១ ខែសីហា។ ការបើកសវនាការនេះ ធ្វើឡើង ក្រោយរងបណ្តឹងពីសមាជិកព្រឹទ្ធសភាចំនួន…
Breaking៖ អ៊ីស្រាអែល កំពុងសិក្សាចំពោះការឆ្លើយតបរបស់ក្រុមហាម៉ាសលើសំណើឈប់បាញ់!
កាលពីថ្ងៃអង្គារទី១៩ខែសីហា មន្ត្រីអ៊ីស្រាអែល ពីរនាក់បាននិយាយថាអ៊ីស្រាអែលកំពុងសិក្សាការឆ្លើយតបរបស់ក្រុមហាម៉ាស់ទៅនឹងសំណើឈប់បាញ់មួយនៅតំបន់ហ្កាហ្សា ដែលជាកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយសម្រាប់បទឈប់បាញ់រយៈពេល ៦០ថ្ងៃ និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលពាក់កណ្តាលដែលនៅសេសសល់។ ប្រភពពីសារព័ត៌មាន Reuters។ កិច្ចខិតខំប្រឹងប្រែងដើម្បីផ្អាកការប្រយុទ្ធគ្នា បានទទួលបានសន្ទុះថ្មីមួយ បន្ទាប់ពីអ៊ីស្រាអែលបានប្រកាសពីផែនការបើកប្រតិបត្តិការវាយលុកថ្មីមួយ ដើម្បីដណ្តើមគ្រប់គ្រងទីក្រុងហ្កាហ្សា។ ក្រុមអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា កំពុងជំរុញឱ្យមានការចាប់ផ្តើមកិច្ចចរចាដោយប្រយោលឡើងវិញ លើផែនការឈប់បាញ់ដែលគាំទ្រដោយអាមេរិក។…
Breaking៖ អ៊ីស្រាអែល ស្នើឱ្យដោះលែងចំណាប់ខ្មាំងទាំងអស់ដែលជាប់ឃុំនៅតំបន់ហ្កាហ្សា!
កាលពីថ្ងៃអង្គារទី១៩ខែសីហា មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ បាននិយាយថា អ៊ីស្រាអែលទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ ដែលជាប់ឃុំនៅតំបន់ហ្កាហ្សា។ ការទាមទារនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីក្រុមហាម៉ាសបានប្រកាសថា ខ្លួនបានយល់ព្រមទទួលយកសំណើឈប់បាញ់ដោះដូរចំណាប់ខ្មាំង ដែលសម្របសម្រួលដោយប្រទេសកាតា និងអេហ្ស៊ីប។ ប្រភពពីសារព័ត៌មាន Xinhua។ មន្ត្រីរូបនោះ ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា អ៊ីស្រាអែលមិនបានបដិសេធសំណើនេះទាំងស្រុងនោះទេ…
Breaking៖ លោកស្រី គីម យ៉ូជុង ថាកូរ៉េខាងត្បូងកំពុងដើរតួជាមនុស្សមុខពីរពាក់ព័ន្ធធ្វើសមយុទ្ធយោធាជាមួយអាមេរិក!
លោកស្រី គីម យ៉ូជុង បាននិយាយថាកូរ៉េខាងត្បូង និងប្រធានាធិបតី លោក Lee Jae Myung កំពុងដើរតួជាមនុស្សមុខ២ ដោយម្ខាងនិយាយថាចង់បានសន្តិភាព ខណៈនៅតែបន្តធ្វើសមយុទ្ធយោធារួមគ្នាជាមួយអាមេរិក។ ប្រភពពីសារព័ត៌មាន Reuters។ កូរ៉េខាងត្បូង និងអាមេរិកបានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងសប្ដាហ៍នេះ…
Breaking៖លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអ៊ុយក្រែននៅទីក្រុងមូស្គូ!
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ស្នើឱ្យរៀបចំកិច្ចប្រជុំកំពូលសន្តិភាពជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្នុងទីក្រុងមូស្គូ។ ប្រភពពីសារព័ត៌មាន AFP កាលពីថ្ងៃអង្គារ ទី១៩ ខែសីហា។ លោក ពូទី…