Blog

Update៖ អ៊ីស្រាអែល បាញ់សម្លាប់ជនជាតិ ប៉ាឡេស្ទីន៣នាក់ភ្លាមៗនៅភាគខាងជើង តំបន់ហ្គាហ្សា!

សាក្សីរួមនិងប្រភពបាននិយាយថា កងទ័ពអ៊ីស្រាអែលបានបាញ់សម្លាប់ជនដែលជាប់ឃុំ ប៉ាឡេស្ទីនបីនាក់ភ្លាមៗបន្ទាប់ពីការដោះលែងរបស់ពួកគេកាលពីល្ងាចថ្ងៃសៅរ៍(ទី៩ខែវិច្ឆិកា) នៅក្នុងតំបន់ Al-Sudaniya ភាគពាយព្យនៃតំបន់ហ្គាហ្សា។

Update៖ ទឹកជំនន់ នៅខាងត្បូងប្រទេសស៊ូដង់ប៉ះពាល់មនុស្ស១,៤លាននាក់!

ការិយាល័យអង្គការសហប្រជាជាតិ សម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) នៅក្នុងប្រទេសអាហ្វ្រិកខាងកើតបាននិយាយកាលពីថ្ងៃសៅរ៍(ទី៩ខែវិច្ឆិកា)ថា ទឹកជំនន់បានបំផ្លិចបំផ្លាញនៅក្នុងប្រទេសស៊ូដង់ខាងត្បូងបានប៉ះពាល់ដល់មនុស្សប្រហែល 1.4 លាននាក់ និងជម្លៀសមនុស្សចំនួន 379.000 នាក់ផ្សេងទៀត។

សូមប្រយ័ត្ន ចំពោះភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែវិច្ឆិកា!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១០.១១.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៤៖

Update៖ យោធាអ៊ីស្រាអែល បានស្ទាក់ចាប់មីស៊ីល ដែលបាញ់ចេញពីប្រទេស យេម៉ែន!

កងទ័ពអ៊ីស្រាអែលបានរាយការណ៍កាលពីព្រឹកថ្ងៃសុក្រ(ទី៧ខែវិច្ឆិកា)ថា ខ្លួនបានស្ទាក់ចាប់ដោយជោគជ័យនូវកាំជ្រួចដែលបាញ់ចេញពីប្រទេសយេម៉ែនឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងរបស់ខ្លួន។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Anadolu។

Update៖ ប្រធានាធិបតីចិន នឹងធ្វើទស្សនកិច្ចនៅប្រទេសប៉េរូ ប្រេស៊ីលសម្រាប់កិច្ចប្រជុំកំពូល APEC និង G20!

មន្ត្រីមួយរូបបាននិយាយកាលពីថ្ងៃសុក្រ(ទី៧ខែវិច្ឆិកា)ថា ប្រធានាធិបតីចិន Xi Jinping នឹងធ្វើទស្សនកិច្ចនៅទីក្រុងលីម៉ា ប្រទេសប៉េរូ ចាប់ពីថ្ងៃទី 13 ដល់ថ្ងៃទី 17 ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលសេដ្ឋកិច្ច APEC លើកទី 31 ។

Update៖ បារាំង អាល្លឺម៉ង់ ប៉ូឡូញ ស៊ើបអង្កេតភាពមិនប្រក្រតីលើការបោះឆ្នោតរបស់ហ្សកហ្ស៊ី!

ប្រទេសបារាំង អាល្លឺម៉ង់ និងប៉ូឡូញ កាលពីថ្ងៃព្រហស្បតិ៍(ទី៧ខែវិច្ឆិកា) បានអំពាវនាវឲ្យមានការស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោតនៅហ្សកហ្ស៊ី។ ប្រភពពីសារព័ត៌មានAnadolu ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤៣.៥០០នាក់ហើយ!

ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយកាលពីថ្ងៃសុក្រ(ទី៨ខែវិច្ឆិកា)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី០៧ខែតុលាឆ្នាំមុនរហូតពេលនេះ!។ បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីនស្លាប់សរុបចំនួន៤៣.៥០០នាក់ និងរបួសសរុប ប្រហែល១០២.៦៨៤នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។

បញ្ជូនខ្លួនជនសង្ស័យ ចំនួន១១នាក់ទៅតុលាការករណីប្លន់ម៉ូតូនិងឆក់សម្ភារ ក្នុងរាជធានីភ្នំពេញ!

(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងបទល្មើសលួចឆក់និង កាប់ប្លន់ ចំនួន៨ករណីផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួចកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមច្បាប់។

សូមប្រយ័ត្ន ចំពោះភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ខែវិច្ឆិកា!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី០៩.១១.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០២៤៖ ក្នុងនោះ ក្រសួងបញ្ជាក់ថាខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី០៩ដល់ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២៤

Update៖ ភាគនិរតីនៃប្រទេសជប៉ុន កំពុងមានភ្លៀងនិងខ្យល់បោកបក់យ៉ាងខ្លាំង!

ភ្លៀងធ្លាក់កំពុងបោកបក់យ៉ាងខ្លាំងលើកោះដាច់ស្រយាលមួយនៅភាគនិរតីប្រទេសជប៉ុន។ អាជ្ញាធរបានប្រកាសអាសន្ន ខណៈដែលភ្លៀងធ្លាក់ខ្លាំងកម្រិតអតិបរមា៥សម្រាប់ក្រុង Yoron ខេត្ត Kagoshima បណ្តាលឱ្យមនុស្សចាំបាច់មានឧបករណ៍ដើម្បីការពារអាយុជីវិតរបស់ពួកគេ។

Exit mobile version