មន្ត្រីមួយរូបបាននិយាយកាលពីថ្ងៃសុក្រ(ទី៧ខែវិច្ឆិកា)ថា ប្រធានាធិបតីចិន Xi Jinping នឹងធ្វើទស្សនកិច្ចនៅទីក្រុងលីម៉ា ប្រទេសប៉េរូ ចាប់ពីថ្ងៃទី 13 ដល់ថ្ងៃទី 17 ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលសេដ្ឋកិច្ច APEC លើកទី 31 ។
ប្រភពពីសារព័ត៌មានAnadolu Agency។
លោកក៏នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋតាមការអញ្ជើញរបស់ប្រធានាធិបតីប៉េរូ Dina Boluarte។
ការ ប្រកាស នេះត្រូវបានធ្វើឡើងដោយអ្នក នាំពាក្យក្រសួងការបរទេសHua Chunying។
បន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រទេស ប៉េរូ លោក Xi នឹងធ្វើដំណើរទៅប្រទេស ប្រេស៊ីលពីថ្ងៃទី១៧ដល់ថ្ងៃទី២១ខែវិច្ឆិកា។លោកនឹងចូលរួមកិច្ចប្រជុំកំពូល G20 លើកទី 19 នៅទីក្រុង Rio de Janeiro និងធ្វើទស្សនកិច្ចផ្លូវរដ្ឋតាមការអញ្ជើញរបស់ប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva ៕