Blog

Update៖ រុស្ស៊ី រិះគន់ហ្វាំងឡង់ដែលគាំទ្រឲ្យពលរដ្ឋធ្វើការស្ម័គ្រចិត្តនៅអ៊ុយក្រែន!

ទីក្រុងមូស្គូកាលពីថ្ងៃចន្ទ(ទី៣ខែកុម្ភៈ)បានរិះគន់ប្រទេសហ្វាំងឡង់ជុំវិញការផ្សាយព័ត៌មានដល់ពលរដ្ឋរបស់ខ្លួនដែលកំពុងរៀបចំផែនការ ឬពិចារណាក្នុងការស្ម័គ្រចិត្តនៅម្ខាងនៃទីក្រុងគៀវក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្ត។

Update៖ ផ្ទាំងទឹកកក Greenland ប្រេះកាន់តែលឿន ខណៈមានការប្រែប្រួលអាកាសធាតុ!

ផ្ទាំងទឹកកករបស់ហ្គ្រីនលែនគឺប្រេះកាន់តែលឿន ចំពេលមានការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការសិក្សាថ្មីមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ(ទី៣ខែកុម្ភៈ)។

Update៖ អ៊ុយក្រែន វាយប្រហារលើរុស្ស៊ី បណ្តាលឱ្យឆេះរោងចក្រចម្រាញ់ប្រេង និងរោងចក្រកែច្នៃឧស្ម័ន!

អ៊ុយក្រែន បានវាយប្រហារទីតាំងថាមពលនៅភាគខាងត្បូង នៃប្រទេសរុស្ស៊ីដោយ ប្រើប្រាស់ដ្រូនរាប់សិបគ្រឿង កាលពីយប់ថ្ងៃចន្ទ(ទី៣ខែកុម្ភៈ) បណ្តាលឱ្យមានអគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេង និងរោងចក្រកែច្នៃឧស្ម័នដ៏សំខាន់មួយ។

Update៖ លោកត្រាំ នឹងជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិនក្នុងពេលឆាប់ៗនេះ!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងបើកកិច្ចពិភាក្សាមួយតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងពេលឆាប់ៗនេះ ខណៈសហរដ្ឋអាមេរិក និងចិនកំពុងព្យាយាមស្វែងរកកិច្ចព្រមព្រៀងដែលអាចនឹងជួយបញ្ចៀសសង្រ្គាមពាណិជ្ជកម្មទ្រង់ទ្រាយធំ។

Update៖ លោក ត្រាំ ថាបើចង់ឲ្យអាមេរិកជួយទាល់តែអ៊ុយក្រែន យករ៉ែដ៏កម្រ មកធ្វើជាថ្នូរ!

កាលពីថ្ងៃចន្ទ(ទី៣ ខែកុម្ភៈ) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកចង់ចរចាជាមួយអ៊ុយក្រែន លើកិច្ចព្រមព្រៀងមួយដែលតម្រូវ ឱ្យទីក្រុងកៀវ ធានាឱ្យបាននូវការផ្គត់ផ្គង់ធនធានរ៉ែដ៏កម្រ ដែលមានសមាសធាតុដ៏សំខាន់ នៅក្នុងឧបករណ៍អេឡិកត្រូនិក ដើម្បីដូរយកជំនួយពីសហរដ្ឋអាមេរិក។

Update៖ ទាហានកូរ៉េខាងជើង បាត់មុខពីតំបន់ Kursk ចាប់តាំងពីពាក់កណ្ដាល ខែមករា!

នៅថ្ងៃអង្គារ(ទី៤ ខែកុម្ភៈ) ទីភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូងនិយាយថាទាហានកូរ៉េខាងជើងដែលបានដាក់ពង្រាយកម្លាំងជួយដល់កងទ័ពរុស្ស៊ីនៅឯសមរភូមិក្នុងតំបន់ Kursk បានបាត់មុខចេញពីសមរភូមិប្រយុទ្ធចាប់តាំងពីពាក់កណ្ដាល ខែមករា បន្ទាប់ពីអ៊ុយក្រែន បានអះអាងថាទាហានកូរ៉េខាងជើងបានដកថយក្រោយស្លាប់និងរបួសជាច្រើន។ ប្រភពពីសារព័ត៌មានAFP។

មន្ដ្រីកសិកម្មឃុំ កំពុងជំរុញផលិតផលកសិកម្មឲ្យមានទីផ្សារនឹងផ្សព្វផ្សាយវិស័យកសិកម្មឲ្យមានការអភិវឌ្ឍន៍!

(ភ្នំពេញ)៖ មន្រ្តីកសិកម្មឃុំ កំពុងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញផលិតកម្ម បង្កើនគុណភាពផលិតផលកសិកម្ម និងសម្របសម្រួលទីផ្សារកសិផលជូនកសិករ។ លើសពីនេះទៀត មន្រ្តីកសិកម្មឃុំបានចូលរួមផ្សព្វផ្សាយពីកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្ម និងតម្លៃស្រូវសើម ដោយផ្ទាល់ជាមួយកសិករ និងតាមប្រព័ន្ធបណ្ដាញសង្គមយ៉ាងសកម្ម។

Update៖ កាតា បើកដំណើរការផ្លូវអាកាសពីប្រទេសហ្ស៊កដានី ដើម្បីបញ្ជូនជំនួយផ្នែកវេជ្ជសាស្រ្តទៅកាន់តំបន់ហ្គាហ្សា!

ប្រទេសកាតាកាលពីថ្ងៃចន្ទ(ទី៣ខែកុម្ភៈ)បានបើកដំណើរការផ្លូវអាកាសមួយពីប្រទេសហ្ស៊កដានីដើម្បីចែកចាយការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តបន្ទាន់ទៅកាន់តំបន់ហ្គាហ្សាជាកន្លែងដែលមន្ទីរពេទ្យប្រឈមនឹងការខ្វះខាតយ៉ាងខ្លាំងដោយសារតែអំពើប្រល័យពូជសាសន៍អ៊ីស្រាអែលជាង 15 ខែ។ ប្រភពពីសារព័ត៌មានAnadolu។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកាតា ប្រតិបត្តិការបានចាប់ផ្តើមចេញពីមូលដ្ឋានទ័ពអាកាស King Abdullah II ក្នុងប្រទេសហ្ស៊កដានី ជាមួយនឹងឧទ្ធម្ភាគចក្រដឹកជំនួយទៅកាន់ទីប្រជុំជន Al-Qarara ក្នុង Khan Younis ភាគខាងត្បូង…

Update៖ ហ្គាហ្សា និយាយថាអ៊ីស្រាអែល រារាំងជំនួយនិងការផ្គត់ផ្គង់ ប្រេងឥន្ធន!

កាលពីថ្ងៃចន្ទ(ទី៣ខែកុម្ភៈ) ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៃតំបន់ហ្គាហ្សា បានលើកឡើងថា អ៊ីស្រាអែល រារាំងជំនួយនៃការផ្គត់ផ្គង់ជម្រក និងប្រេងឥន្ធនៈ ដោយរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ ទាហានអាមេរិក ទៅដល់ឈូងសមុទ្រGuantanamo ដើម្បីបង្កើតកន្លែងឃុំឃាំង ជនចំណាកស្រុក!

កាលពីថ្ងៃច័ន្ទ(ទី៣ខែកុម្ភៈ) មន្ទីរបញ្ចកោណ បាននិយាយថា ទាហានអាមេរិក បានមកដល់ទីតាំងកងទ័ពជើងទឹកអាមេរិក ដែលមានរឿងអាស្រូវនៅឈូងសមុទ្រ Guantanamo ប្រទេសគុយបា កាលពីចុងសប្តាហ៍ ដើម្បីបង្កើតមជ្ឈមណ្ឌលឃុំឃាំងជនចំណាកស្រុកដែលបញ្ជា ដោយប្រធានាធិបតី Donald Trump ។