Blog

Breaking៖ ប៉ូលិសថៃ រឹបអូសបានថ្នាំញៀនជិត១០លានគ្រាប់និងម៉េតាអាមីន១០០គីឡូក្រាម!

នៅថ្ងៃទី ១៥ ខែកញ្ញា កម្លាំងសន្តិសុខថៃ បានបង្ហាញពីជោគជ័យក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនធំៗចំនួនពីរ ដែលរឹបអូសបានថ្នាំញៀនប្រភេទមេតាហ្វេតាមីនចំនួន ៩,៧៣ លានគ្រាប់ និងម៉ាទឹកកកចំនួន ១០០ គីឡូក្រាម។ ប្រភពពីសារព័ត៌មានKhaosod។ វរសេនីយ៍ទោ Krittapol Yisakorn ស្នងការនគរបាលខេត្តទី…

Breaking៖ អ៊ុយក្រែន ប្រើដ្រូនវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី!

មន្ត្រីរុស្ស៊ី និងអ៊ុយក្រែនបានបញ្ជាក់ថាដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេង Kirishi ក្នុងតំបន់ Leningrad ភាគពាយ័ព្យរបស់រុស្ស៊ី កាលពីយប់សៅរ៍ទី១៣ខែកញ្ញា ដោយបង្កឱ្យមានភ្លើងឆេះយ៉ាងធំ។ ប្រភពពីសារព័ត៌មានAP។ រោងចក្រ Kirishi ដែលដំណើរការដោយក្រុមហ៊ុន Surgutneftegas គឺជារោងចក្រដ៏សំខាន់មួយរបស់រុស្ស៊ី មានសមត្ថភាពផលិតប្រេងឆៅប្រមាណ 355,000…

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៦៤.៨៧១នាក់ ខណៈសាកសពច្រើន ទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីអាទិត្យ(ទី១៤ខែកញ្ញា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៦៨នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 64,871នាក់។ ប្រភពពីសារព័ត៌មានAnadolu។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា សាកសពចំនួន៦៨នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល24ម៉ោងចុងក្រោយខណៈដែលចំនួនមនុស្ស៣៤៦នាក់បានរបួសធ្វើឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ 164.610នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។ ក្រសួងនិយាយថា “ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក…

Breaking៖ អ៊ីស្រាអែល វាយប្រហារនៅទូទាំងតំបន់ហ្គាហ្សា ស្លាប់ជនជាតិប៉ាឡេស្ទីន៤៤នាក់!

ប្រភពវេជ្ជសាស្ត្របាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 44 នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអាទិត្យទី១៤ខែកញ្ញានៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពពីសារព័ត៌មានAnadolu Agency។ កងកម្លាំងអ៊ីស្រាអែលក៏បានធ្វើការវាយកម្ទេចជាបន្តបន្ទាប់នៅក្នុងទីក្រុង Tel al-Hawa ដោយបានបំផ្លាញផ្ទះ និងអគារជុំវិញទីលាន Al-Khoul និងតំបន់សាកលវិទ្យាល័យ ដោយប្រើមនុស្សយន្តផ្ទុកគ្រឿងផ្ទុះ។ សាក្សីបាននិយាយថា…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

Breaking៖ អ៊ីស្រាអែល វាយប្រហារ លើតំបន់ហ្គាហ្សា បណ្តាលឲ្យស្លាប់មនុស្សរាប់រយនាក់!

កងទ័ពអ៊ីស្រាអែល បានបន្តប្រតិបត្តិការវាយលុកដ៏ខ្លាំងក្លា ទម្លាក់គ្រាប់បែកបំផ្លាញអគារលំនៅដ្ឋាន Al-Kawthar ក្នុងភាគខាងលិចទីក្រុងហ្គាហ្សានៅថ្ងៃអាទិត្យទី១៤ខែកញ្ញ។ សាក្សីនិយាយថា កងទ័ពបានចេញបញ្ជាជម្លៀសភ្លាមៗ មុនពេលអគារត្រូវបានវាយប្រហារយ៉ាងខ្លាំង។ ប្រភពពីសារព័ត៌មានAANews។ អគារខ្ពស់ៗជាច្រើននៅក្នុងទីក្រុងបានក្លាយជាគោលដៅសំខាន់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។ អ្នកស្រុកត្រូវបានបញ្ជាឲ្យផ្លាស់ទីទៅភាគខាងត្បូង ទៅកាន់តំបន់ Al-Mawasi, Khan Younis ដែលអ៊ីស្រាអែលគេសម្គាល់ថា…

Breaking៖ ប្រជាជនអាមេរិក ភាគច្រើនជឿថាជម្រើសផ្ទាល់ខ្លួនជាមូលហេតុនាំទៅកាន់ភាពក្រីក្រ!

ការស្ទង់មតិថ្មីពីសាកលវិទ្យាល័យ Chicago Harris School of Public Policy និង AP-NORC Center for Public Affairs Research បានបង្ហាញថា មនុស្សពេញវ័យអាមេរិកភាគច្រើនជឿថា…

Breaking៖ នាយករដ្ឋមន្រ្តីអង់គ្លេស ប្រកាសថាទង់ជាតិរបស់ប្រទេសមិនត្រូវប្រើប្រាស់នៅក្នុងអំពើហិង្សាឡើយ!

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Sir Keir Starmer បានប្រកាសយ៉ាងរឹងមាំថា ទង់ជាតិអង់គ្លេសនឹងមិនត្រូវប្រគល់ឱ្យក្រុមដែលប្រើវាជានិមិត្តសញ្ញានៃអំពើហិង្សា ការភ័យខ្លាច និងការបែកបាក់ឡើយ។ ប្រភពពីសារព័ត៌មានBBCនៅថ្ងៃទី១៤ខែកញ្ញា។ ការប្រកាសនេះកើតឡើង បន្ទាប់ពីមនុស្សជាង 150,000 នាក់ ចូលរួមក្នុងការដង្ហែក្បួន “រួបរួមព្រះរាជាណាចក្រ”…

Breaking៖ បែលហ្ស៊ិក នឹងផ្ទេរអ្នករុករករ៉ែ៤នាក់ទៅប៊ុលហ្គារី ក្នុងកិច្ចព្រមព្រៀងដែលមានជាង២៨លានដុល្លារ!

កាលពីថ្ងៃសុក្រទី១២ខែកញ្ញា រដ្ឋាភិបាលបែលហ្ស៊ិក បានឯកភាពលើការផ្ទេរអ្នករុករករ៉ែចំនួន 4 នាក់ទៅប្រទេសប៊ុលហ្គារី ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ €24 លាន (ជាង 28 លានដុល្លារ)។ ប្រភពពីសារព័ត៌មានAANaews។ កប៉ាល់ទាំងនេះនឹងត្រូវបានធ្វើទំនើបកម្មនៅក្នុងកន្លែងផលិតកប៉ាល់បែលហ្ស៊ិក មុនពេលប្រទេសប៊ុលហ្គារីយកទៅដាក់ពង្រាយនៅសមុទ្រខ្មៅ។ រដ្ឋមន្ត្រីការពារជាតិ Theo…

Breaking៖ ប្រទេសនេប៉ាល់ ចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិត ក្រោយមាននាយករដ្ឋមន្រ្តីបណ្តោះអាសន្ន!

កាលពីថ្ងៃសៅរ៍ទី១៣ខែកញ្ញា ប្រទេសនេប៉ាល់ ចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹង បន្ទាប់ពីរដ្ឋបាលបណ្តោះអាសន្នដែលដឹកនាំដោយអតីតប្រធានចៅក្រម ស៊ូស៊ីឡា ការកិ (Sushila Karki) ជានាយករដ្ឋមន្ត្រី បានចូលកាន់តំណែង។ ប្រភពពីសារព័ត៌មាន Anadolu Agency។ បម្រាមគោចរ និងបទបញ្ជាហាមឃាត់ត្រូវបានដកចេញនៅក្នុងទីក្រុងកាត្មាន់ដូ ទោះបីជាតំបន់រសើបមួយចំនួននៅតែត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងក៏ដោយ។…