Blog
Update៖ កប៉ាល់អាយុ៥០០ឆ្នាំ ត្រូវបានរកឃើញនៅក្រោមដីកន្លែងអភិវឌ្ឍន៍ចំណតរថយន្តនៅទីក្រុងបាសេឡូណា!
កាលពីថ្ងៃព្រហស្បតិ៍(ទី២៤ខែមេសា) ក្រុមអ្នកបុរាណវិទូនៅទីក្រុងបាសេឡូណាបានប្រកាសថា ពួកគេបានរកឃើញអដ្ឋិធាតុដែលត្រូវបានថែរក្សាយ៉ាងល្អគួរឱ្យកត់សម្គាល់នៃកប៉ាល់មជ្ឈិមសម័យមួយនៅឯការដ្ឋានសំណង់មួយ ដែលជាភាពកម្រមួយនៅក្នុងប្រវត្តិសាស្រ្តដែនសមុទ្ររបស់ទីក្រុង។
Update៖ ប្រសិនបើលោក ពូ ទីនចូលរួមពិធីបុណ្យសពសម្តេចប៉ាប ហ្វ្រង់ស៊ីស នោះអ៊ីតាលីនឹងមិនចាប់ខ្លួនលោកទេ!
អ៊ីតាលីត្រូវបានរាយការណ៍ថា នឹងមិនចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នោះទេ ប្រសិនបើលោកសម្រេចចិត្តចូលរួមក្នុងពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្វ្រង់ ស៊ីស (Pope Francis) បើទោះបីជាមានដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក៏ដោយ។
Update៖ អ៊ីស្រាអែល វាយប្រហារលើប៉ុស្តិ៍ប៉ូលិសនៅតំបន់ហ្គាហ្សា ស្លាប់២៦នាក់!
កាលពីថ្ងៃព្រហស្បតិ៍(ទី២៤ ខែមេសា) អ៊ីស្រាអែល បានវាយប្រហារលើប៉ុស្តិ៍ប៉ូលិសមួយកន្លែងក្នុងទីក្រុង Jabalia ភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប និងទីតាំងដទៃទៀត បណ្តាលឲ្យជនជាតិប៉ាឡេស្ទីនស្លាប់យ៉ាងតិច២៦នាក់។ ប្រភពពីសារព័ត៌មាន Reuters។
Update៖ ចិន បានបញ្ជូនអវកាសយានិក ដើម្បីទៅកាន់ស្ថានីយអវកាសរបស់ខ្លួន!
កាលថ្ងៃព្រហស្បតិ៍(ទី២៤ ខែមេសា )ចិនបានបញ្ជូនអវកាសយានិកក្រុមថ្មីទៀត ឡើងទៅកាន់ស្ថានីយអវកាសរបស់ខ្លួន។ ខណៈទីក្រុងប៉េកាំងបន្តបោះជំហានជាលំដាប់ឆ្ពោះទៅរកគោលដៅ នៃការនាំយកមនុស្សទៅដល់លើផ្ទៃរបស់ព្រះចន្ទ។
Update៖ លោកស្រី Yulia Svyrydenko ថាអ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច លើកិច្ចចរចាសន្តិភាព!
កាលពីថ្ងៃពុធ(ទី២៣ ខែមេសា) ឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោកស្រី Yulia Svyrydenko បាននិយាយថា អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាសន្តិភាព ប៉ុន្តែមិនដើម្បីចុះចាញ់នោះឡើយ ខណៈដែលខ្លឹមសារលម្អិតបានលេចឡើងនៅក្នុងសេចក្តីរាយការណ៍ ស្តីពីសំណើរបស់អាមេរិក សម្រាប់កិច្ចព្រមព្រៀងមួយ ដែលនឹងមើលឃើញ អ៊ុយក្រែនត្រូវលះបង់ ទឹកដីរបស់ខ្លួនស្ទើរតែទាំងអស់…
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៥ខែមេសាដល់ទី២៧ខែមេសាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ខែមេសាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៥ខែមេសាដល់ថ្ងៃទី២៧ខែមេសាឆ្នាំ២០២៥
នាយករដ្ឋមន្ត្រីថៃ អញ្ជើញចាកចេញពីកម្ពុជា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃ!
(ភ្នំពេញ)៖ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី បានអញ្ជើញដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជាហើយ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។ បន្ទាប់ពីបញ្ចប់ការបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅកម្ពុជា តាមការអញ្ជើញរបស់ សម្តេចធិបតី ហ៊ុន…
Update៖ ជំនួបអ៊ុយក្រែននិងរុស្ស៊ីនៅទីក្រុងឡុងដ៍ ត្រូវបានលុបចោល!
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធ(ទី២៣ខែមេសា)ថា មន្ត្រីមកពីអាមេរិក អឺរ៉ុប និងអ៊ុយក្រែន មិនអាចជួបនៅទីក្រុងឡុងដ៍បានទេ ដោយសារពួកគេខ្វះកិច្ចព្រមព្រៀងលើបញ្ហាសំខាន់ៗ។
Update៖ លោក ពូទីន ទទួលស្គាល់ថារុស្ស៊ីនៅតែខ្វះខាតសព្វាវុធ!
កាលពីថ្ងៃពុធ(ទី២៣ខែមេសា) ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួននៅតែប្រឈមនឹងការខ្វះខាតសព្វាវុធមួយចំនួន ជាពិសេសគឺដ្រូន បើទោះបីជាមានការកើនឡើងយ៉ាងខ្លាំងនៃផលិតកម្មនៅក្នុងស្រុកក៏ដោយ។
Update៖ លោកត្រាំនិងលោកហ្សេលេនស្គីប៉ះសម្ដីគ្នាជាថ្មីម្តងទៀត លើកិច្ចចរចារបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន
កាលពីថ្ងៃពុធ (២៣ មេសា) ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប៉ះទង្គិចសម្ដីគ្នាជាថ្មីម្តងទៀត លើកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមរយៈពេល៣ឆ្នាំនៅអ៊ុយក្រែន ដោយមេដឹកនាំអាមេរិករូបនេះបានរិះគន់លោក Zelenskiy ចំពោះការបដិសេធមិនទទួលស្គាល់ការកាន់កាប់របស់រុស្ស៊ីលើតំបន់គ្រីម៉េ។