ក្រុម Houthis និយាយថា ខ្លួននឹងបន្តវាយប្រហារលើ នាវារបស់អ៊ីស្រាអែល!

ទីភ្នាក់ងារសារព័ត៌មាន Saba របស់ប្រទេសយេម៉ែន កាលពីថ្ងៃសុក្រថា បានរាយការណ៍ថា ក្រុម Houthis នឹងបន្តកំណត់គោលដៅលើ កប៉ាល់អ៊ីស្រាអែល ឬអ្នកដែលធ្វើដំណើរ ទៅកាន់ការកាន់កាប់ប៉ាឡេស្ទីន ។ ទោះបីជាមានការវាយប្រហារ តាមអាកាសរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស លើក្រុមនេះក៏ដោយ…

Update៖ ចំនួន​អ្នក​ស្លាប់​នៅតំបន់ហ្គាហ្សា បានកើនដល់២៣.៧០៨នាក់និងរបួស៦០.០៥០នាក់!

ក្រសួងសុខភាពរបស់ដែនដី បាននិយាយកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន23,708 នាក់ត្រូវបានសម្លាប់ និង 60,050 នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី 7 ខែតុលា។

រវល់ទៅឃ្វាលគោនៅឯស្រែ ស្រាប់តែភ្លើងឆេះផ្ទះ រួមនិងទ្រព្យសម្បត្តិ អស់គ្មានសល់!

(កំពង់ធំ)៖ គ្រោះអគ្គីភ័យ បានលេបត្របាក់យកផ្ទះនិងទ្រព្យសម្បត្តិ អស់ទាំងស្រុង ខណៈម្ចាស់រវល់ទៅឃ្វាលគោ នៅឯស្រែ។

ផ្ទេរអ្នកជាប់ឃុំចំនួន១៤៩នាក់ ពីពន្ធនាគារខេត្តបាត់ដំបង ទៅពន្ធនាគារខេត្តប៉ៃលិន!

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរខេត្ត ពាក់ព័ន្ធ។ បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន១៤៩នាក់ ពីពន្ធនាគារខេត្តបាត់ដំបង ដែលមានភាពចង្អៀតណែន ទៅឃុំនៅពន្ធនាគារ ខេត្តប៉ៃលិន។

Update៖ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ បន្តសំរាកនៅមន្ទីរពេទ្យ ពោលគឺក្រៅពន្ធនាគារ!

អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ (Thaksin Shinawatra) ដែលមានទោសជាប់ពន្ធនាគារ ។ ត្រូវបានអនុញ្ញាតឱ្យបន្តស្នាក់នៅ ក្នុងមន្ទីរពេទ្យ ដើម្បីទទួលការតាមដាន និងព្យាបាលស្ថានភាពជំងឺ។ 

នាង Rihanna ទម្លាយពីស្ទីលថ្មី យ៉ាងស្រទន់សម្រាប់នៃស្រ្តីមានផ្ទៃពោះ!

នៅពេលដែល Rihanna មានផ្ទៃពោះកូនដំបូង នៅឆ្នាំ២០២២ នាងបានបង្វែរព្រំដែនសង្គម បែបអភិរក្សនិយម ជាច្រើននៃរចនាប័ទ្មមាតុភាព។

មិនទាន់ដឹងពីមូលហេតុ ដែលកម្មករកម្មារិនី រោងចក្រ៣៦នាក់ ដួលសន្លប់នៅឡើយទេ!

(កំពង់ស្ពឺ)៖ កម្មករកម្មារិនី រោងចក្រកាត់សំលៀកបំពាក់យីហោ“ចូវយាន”ចំនួន៣៦នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមន្ត្រីអាជ្ញាធរមិនទាន់បញ្ជាក់ពីមូលហេតុ ។ យ៉ាងណាក្ដីភ្លាមៗនោះ រថយន្តបានដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ។

ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម សម្រេច ហាមឃាត់ ការនាំចូលគ្រឿងក្នុង និងសាច់បង្កករយៈពេល៦ខែ!

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកជាបណ្តោះអាសន្ន នូវការនាំចូលគ្រឿងក្នុង និងសាច់បង្កក រយៈពេល៦ខែ។ -នេះបើតាមសេចក្តីប្រកាសព័ត៌មាន រួម របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

បុគ្គលិកអាជ្ញាធរអប្សរា ដែលប្រើហិង្សាលើកុមារ បានត្រឹមទទួលវិន័យ ធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ហិង្សា!

(សៀមរាប)៖ អាជ្ញាធរអប្សរា ចេញសេចក្តីប្រកាសព័ត៌មាន ទាក់ទងនឹងវីដេអូ បង្ហាញពីការធ្វើអំពើហិង្សា លើកុមារ ដោយដាក់វិន័យរដ្ឋបាល និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់ការប្រើប្រាស់ហិង្សា ដោយត្រូវសុំទោសឪពុកម្តាយនិងកុមាររងគ្រោះ ដោយផ្ទាល់…!។

ដំណឹងថ្ងៃទី១២នេះ ឆ្លង(អូមីក្រុង)០៤នាក់ ជាសះស្បើយ០៦នាក់និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២.០១.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី១១.០១.២០២៤។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០៤នាក់ជាសះស្បើយ០៥នាក់ និងគ្មានអ្នកស្លាប់។