(ភ្នំពេញ)៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១.៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។
Author: Bo Bunthan
Update៖ និមន្តព្រះសង្ឃនិងអាចារ្យ មកសែនព្រេនសូត្រមន្ត ត្រង់កន្លែងរថយន្តបុកស្លាប់៤នាក់!
(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌឬស្សីកែវ-ខណ្ឌជ្រោយចចង្វា និងក្រុមហ៊ុន OCIC កាលពីព្រឹកថ្ងៃទី២៣ ខែមករា បាននិមន្តព្រះសង្ឃចំនួន៤អង្គ និងតាអាចារ្យ២នាក់ ។
Update៖ សមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ លើករណីសម្លាប់ស្ត្រីមានផ្ទៃពោះ៥ខែ រួចយកសពមកដុតចោល!
(ភ្នំពេញ)៖ ស្ត្រីមានផ្ទៃពោះ៥ខែម្នាក់ ត្រូវឃា.តករសម្លា.ប់ ដោយកា.ត់ក្បា.ល រួចអូសចូលទៅក្នុងព្រៃ ហើយដុតចោល ។ ប៉ុន្តែសាកស.ព មិនត្រូវបានភ្លើងឆេះអស់នោះទេ និងត្រូវបានអ្នកភូមិដើររកគោប្រទះឃើញ រួចរាយការណ៍ជូនអាជ្ញាធរនិងនគរបាលឲ្យចុះទៅពិនិត្យមើលនិងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណស.ពជនរងគ្រោះ និងក្រុមគ្រួសារសាកសព។
មន្ត្រីក្រោមឱវាទ ប្ដឹងសុំដកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ!
(បន្ទាយមានជ័យ)៖ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ។ ត្រូវមន្ត្រីក្រោមឱវាទ នាំគ្នាផ្ដិតមេដៃប្ដឹងដោយបើកចំហ ទៅកាន់រដ្ឋមន្ត្រីក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីសុំផ្លាស់ប្ដូរ ចេញពីមុខតំណែង..!។
ពលរដ្ឋទ្រាំលែងបានចំពោះទីលានចាក់សំរាម នៅស្រុកពញាឮ ដែលកំពុងជះខ្លិនស្អុយសាយភាយ បំពុលបរិស្ថាន!
(កណ្ដាល)៖ ប្រជាពលរដ្ឋ បានសម្ដែងការខកចិត្តជាខ្លាំង ទៅលើក្រុមហ៊ុនម៉ៅការប្រមូលសំរាម ដែលមានឈ្មោះ”បរិស្ថានភូមិយើង”រួមនិងអាជ្ញាធរស្រុកពញាឮ ខេត្តកណ្ដាល។
ដំណឹងថ្ងៃទី២៣នេះ ឆ្លង(អូមីក្រុង)ម្នាក់ ជាសះស្បើយពុំមានទេ និងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣.០១.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២២.០១.២០២៤។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០១នាក់ជាសះស្បើយពុំមានទេ និងគ្មានអ្នកស្លាប់។
សម្តេចតេជោ អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ចូលជួបសម្ដែងការគួរសម!
(ភ្នំពេញ)៖ នៅព្រឹកទី២៣ ខែមករា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២៥.២៩៥នាក់ និងរបួស៦៣.០០០នាក់!
ក្រសួងសុខាភិបាល នៅក្នុងទឹកដី បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ២៥.២៩៥នាក់ និងរបួស៦៣.០០០នាក់។
Update៖ ប៉ាគីស្ថាននិងអ៊ីរ៉ង់ យល់ព្រមបញ្ជូនឯកអគ្គរដ្ឋទូតរបស់ពួកគេ មកវិញហើយ!
ប៉ាគីស្ថាន និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាក្នុងការបញ្ជូនឯកអគ្គរដ្ឋទូត របស់ពួកគេត្រឡប់ទៅកាន់ មុខតំណែងរៀងៗខ្លួនវិញ។ ដោយឆ្លុះបញ្ចាំងពីភាពប្រសើឡើងវិញ រវាងប្រទេសទាំង២ ក្រោយមានភាពតានតឹង ដោយសារ ការវាយប្រហារ ឆ្លងព្រំដែន កាលពីសប្ដាហ៍មុន។
Update៖ ត្រឹម២៤ម៉ោងចុងក្រោយនេះ ស្លាប់១៩០នាក់ ដោយសារការវាយប្រហារ មកលើតំបន់ហ្គាហ្សា!
ក្រសួងសុខាភិបាល នៅក្នុងទឹកដីបាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស 190នាក់ត្រូវបានសម្លាប់ និង340នាក់ផ្សេងទៀតបានរងរបួស នៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីន ពីការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល លើតំបន់ឡោមព័ទ្ធចាប់តាំងពីថ្ងៃទី 7 ខែតុលា កើនដល់ 25,295…