នាវាទេសចរណ៍១គ្រឿងទៀត ដែលដឹកភ្ញៀវជាង៥០០នាក់ បានចូលចតនៅកំពង់ផែព្រះសីហនុ!

(ព្រះសីហនុ)៖ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៩ធ្នូ២០២៣ នាវាទេសចរណ៍បរទេស១គ្រឿងទៀត ។

លោក នេត្រ ភក្រ្តា អញ្ជើញផ្តល់បទសម្ភាសន៍ដល់វិទ្យុជាតិកម្ពុជា នៅវិមានឈ្នះឈ្នះ!

(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញផ្តល់បទសម្ភាសដល់វិទ្យុជាតិកម្ពុជា ស្តីពីការផ្សព្វផ្សាយសមិទ្ធផល និងការតាំងពិព័រណ៍របស់ក្រសួងព័ត៌មាន ។

ញាក់សាច់បញ្ចប់មុខតំណែង លោក អ៊ុង រតនា ពីប្រធានមន្ទីរសុខាភិបាល ខេត្តរតនគិរី!

(រតនគិរី)៖ អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន កាលពីថ្ងៃទី២៦.១២.២០២៣ បានចេញដីកាមួយស្ដីពីការ បញ្ចប់តំណែងលោកវេជ្ជបណ្ឌិត អ៊ុង រតនា ពីប្រធានមន្ទីរសុខាភិបាល ដោយឱ្យមកបម្រើការងារ ជាមន្ត្រីនៅមន្ទីរពេទ្យបង្អែកខេត្តវិញ..!។ ក្នុងនោះលោកអភិបាលខេត្ត ក៏បានប្រគល់ភារកិច្ចបណ្តោះអាសន្នជូនលោក ជា…

ប្រសាសន៍សំខាន់ៗ របស់សម្តេចធិបតី ក្នុងពេលអញ្ជើញអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ ។

សម្តេចធិបតី ថ្លែងអំណរគុណ ដល់ក្រុមការងារសាងសង់ វិមានឈ្នះ ឈ្នះ!

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាស អញ្ជើញ​ជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅ​កម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំ​នៃការកសាងវិមានឈ្នះ-ឈ្នះ នៅព្រឹកទី២៩ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចធិបតី អញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា!

(ភ្នំពេញ)៖ នៅព្រឹកទី២៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។

Update៖ ការប្រយុទ្ធគ្នារយៈពេល២៤ម៉ោង ចុងក្រោយនេះ បណ្ដាលឱ្យទាហានអ៊ីស្រាអែលរបួស៤៧នាក់!

កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទាហាន 47នាក់ បានរងរបួស នៅពេលប្រយុទ្ធគ្នា នៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។

Update៖ អាមេរិកនិងអ៊ីស្រាអែល ពិភាក្សាគ្នា ដើម្បីការពារជនស៊ីវិល នៅតំបន់ហ្គាហ្សា!

ប្រមុខការពារជាតិអាមេរិក លោក Lloyd Austin បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការការពារជនស៊ីវិល នៅតំបន់Gaza..!។

ក្រសួង៖ ប្រកាសព័ត៌មាន ស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨.១២.២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1។

Update៖ កូនអ្នកជំងឺដែលស្លាប់អះអាងថា មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដាក់អុកស៊ីសែនដែលគ្មានខ្យល់ ឱ្យឪពុកខ្លួនដកដង្ហើម!

(ព្រៃវែង)៖ ករណីស្លាប់អ្នកជំងឺតាមផ្លូវ.ក្រោយបញ្ជូនចេញពី”មន្ទីរសម្រាកព្យាបាល និងសម្ពព ខៀង សុគន្ធា”ដែលមានទីតាំងនៅខាងកើតរង្វង់មូលស្វាយអន្ទរ ក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ចូលមកមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង រួចបន្តបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ តែបានស្លាប់ពាក់កណ្ដាលផ្លូវនោះ.!។