អ៊ីស្រាអែល នឹង​តាម​កម្ទេច ក្រុម​ហាម៉ាស ទាំងនៅក្រោមដីលើដី និងជុំវិញពិភពលោក!

អ៊ីស្រាអែលបាន​ប្តេជ្ញា កាលពី​ថ្ងៃ​ពុធ​ថា​នឹង​តាម​ប្រមាញ់ ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន នៅ​តំបន់​ហ្គាហ្សា​ស្ទ្រីប និង​ជុំវិញ​ពិភពលោក។

ក្រសួងព័ត៌មាន ដាក់ចេញនូវវិធានការចំពោះបុគ្គលពាក់ព័ន្ធនឹង កាស៊ីណូថបដាយអឹម៉ិន ភ្នំដិន!

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានចេញសេចក្ដីប្រកាសព័ត៌មានមួយ..!។ ស្តីពីវិធានការចំពោះ បុគ្គលអ្នកកាសែត ដែលពាក់ព័ន្ធនឹងករណីក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) នៅខេត្តតាកែវ ។

Update៖ ផែង វណ្ណៈ ដាក់ងារគេថាកាសែតខ្ចប់មមីសមាន់ ឥឡូវគេដាក់ងារឱ្យផែង វណ្ណៈ វិញថាកាសែតខ្ចប់មមីសឆ្កែ!

(ភ្នំពេញ)៖ អ្នកកាសែត នៅខេត្តកំពង់ចាមម្នាក់ ដែលគេស្គាល់ថា”ជាងហាច ជាងហួយ”បានដាក់រហស្សនាមឱ្យបុគ្គល ផែង វណ្ណៈ ចាងហ្វាងការផ្សាយ Pheng Vannak Newsថាជា«កាសែតខ្ចប់មមីសឆ្កែ» ពោលគឺ រហស្សនាមបែបនេះ អន់ជាទីបំផុត..!។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកស្រី Xu Xiaoxia ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ!

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកស្រី Xu Xiaoxia អនុប្រធាន ផ្នែកភាសាខ្មែរ នៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ…

សម្ដេចធិបតី ទេសចរចិន នឹងមកកម្សាន្ត នៅកម្ពុជានាឆ្នាំ២០២៤ ខាងមុខនេះ!

(សៀមរាប)៖ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ”អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” នៅព្រឹកទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ!

(សៀមរាប)៖ នៅព្រឹកទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ”អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ”។

អង្គការសហប្រជាជាតិ និយាយថា មន្ទីរពេទ្យហ្គាហ្សា មិនគួរក្លាយជាសមរភូមិប្រយុទ្ធនោះទេ!

អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ការវាយឆ្មក់របស់យោធាអ៊ីស្រាអែល នៅឯមន្ទីរពេទ្យ Al-Shifa ក្នុងតំបន់ Gazaមិនគួរកើតឡើងនោះទេ ហើយមន្ទីរពេទ្យមិនសមជាកន្លែងប្រយុទ្ធនោះឡើយ។

លោក ចាន់ ថន ឧបត្ថម្ភ១៥ដុល្លារដល់លោក នេត សោភ័ណ្ឌ ដែលជួបគ្រោះថ្នាក់ផ្ទុះធុងហ្គាស!

(ភ្នំពេញ)៖ ក្រោយជួបហេតុការណ៍ផ្ទុះធុងហ្គាស បណ្ដាលឱ្យរលាក របួសធ្ងន់ បច្ចុប្បន្ន លោក នេត សោភ័ណ្ឌ សារព័ត៌មាន«ម្ជុលពេជ្រ រិទ្ធិជ័យ»កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យលោកសង្ឃភ្នំពេញ។

Update៖ ចំនួនអ្នកស្លាប់ នៅតំបន់ហ្គាហ្សា បានកើនដល់១១.៥០០នាក់ហើយ ក្នុងនោះកុមារ៤.៧១០នាក់ស្ត្រី៣.១៦០នាក់!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៅហ្គាហ្សា កាលពីថ្ងៃពុធបានប្រកាសថាៈ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី០៧ ខែតុលា រហូតមកទល់ពេលនេះ បានកើនឡើងដល់ 11,500 នាក់ក្នុងនោះមានកុមារ 4,710 នាក់ និងស្ត្រី 3,160 នាក់។

ប្រសាសន៍សំខាន់ៗ របស់​សម្តេចធិបតី ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់”ស្ពានខ្សែកាបកោះនរា!

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃម្ពុជា នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ ។