ក្រុមហេសបូឡានឹងលីបង់ បានប្រកាសអំពីការវាយប្រហារបន្ថែមទៀតលើអ៊ីស្រាអែល។ នេះបើតាមTelegram ផ្លូវការរបស់ក្រុមនេះ។
Author: Bo Bunthan
Update៖ អ៊ីរ៉ង់ កាត់ទោសប្រហារជីវិត មេដឹកនាំប្រឆាំងរដ្ឋាភិបាល ដែលមានមូលដ្ឋាននៅអាមេរិក!
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ(ទី២៨ខែតុលា)បាន ប្រហារជីវិតលោក Jamshid Sharmahd ពលរដ្ឋអ៊ីរ៉ង់-អាល្លឺម៉ង់ដោយត្រូវបានចោទប្រកាន់ថាបានដឹកនាំអង្គការប្រឆាំងរដ្ឋាភិបាលនៅសហរដ្ឋអាមេរិក និងធ្វើការវាយប្រហារនៅក្នុងប្រទេស។ នេះយោងតាមសារព័ត៌មានរដ្ឋរបស់ទួរគី AA News នៅថ្ងៃទី ២៩ ខែតុលានេះ។
សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងព្រះរាជពិធីខួបទី២០ឆ្នាំ នៃការគ្រងព្រះរាជសម្បត្តិរបស់ព្រះមហាក្សត្រ!
(ភ្នំពេញ)៖ នៅព្រឹកទី២៩ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួម…
Update៖ ន័រវែស បញ្ជាទិញមីស៊ីលការពារដែនអាកាសពីអាមេរិក ក្នុងតម្លៃជាង៣៦០លានដុល្លារ!
យោធាន័រវែសបានឱ្យដឹងនៅថ្ងៃចន្ទ(ទី២៨ខែតុលា)ថា ប្រទេសន័រវែសបានចុះកិច្ចព្រមព្រៀង ជាមួយអាមេរិក ដើម្បីទិញមីស៊ីលការពារដែនអាកាស AIM-120C-8 AMRAAM ក្នុងតម្លៃជាង ៣៦០លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
Update៖ ប្រធានណាតូនិយាយថា លោកអាចបញ្ជាក់អំពីវត្តមានរបស់ទាហានកូរ៉េខាងជើង នៅរុស្ស៊ី!
លោក Mark Rutte អគ្គលេខាធិការអង្គការណាតូ បាននិយាយថា ទាហានកូរ៉េខាងជើងពិតជាត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ហើយកំពុងឈរជើង នៅក្នុងតំបន់ Kursk។ នេះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
ឯកឧត្តម ឈឺន ច័ន្ទរ៉ា ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីគម្រប់ខួប២០ព្រះវស្សា នៃការគ្រងព្រះរាជសម្បត្តិ!
(ភ្នំពេញ)៖ ឯកឧត្តម ឈឺន ច័ន្ទរ៉ា ទីប្រឹក្សារាជរដ្ឋាភិបាល បានផ្ញើសារក្រាបបង្គំទូលថ្វាយ និងសូមបរមរាជានុញ្ញាត សម្តែងនូវអំណរសាទរ រំភើបរីករាយយ៉ាងក្រៃលែង ប្រកបដោយកតញ្ញុតាធម៌ ដ៏ស្មោះស្ម័គ្របំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី…
Update៖ អាមេរិកអះអាងថា កូរ៉េខាងជើង បានបញ្ជូនទាហាន១មុឺននាក់ ទៅជួយធ្វើសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន!
មន្ទីរបញ្ចកោណ បាននិយាយថា ទាហានកូរ៉េខាងជើង ប្រមាណ១០.០០០ នាក់ត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ដើម្បីហ្វឹកហាត់ត្រៀមប្រយុទ្ធជាមួយអ៊ុយក្រែនក្នុងរយៈពេល”ប៉ុន្មានសប្តាហ៍នេះ”។
Update៖ ធនាគារដាណឺម៉ាក បើកឱ្យមានការវិនិយោគលើអាវុធនុយក្លេអ៊ែរ ដោយលើកឡើងពីកត្តាភូមិសាស្ត្រនយោបាយ!
នៅក្នុងការផ្លាស់ប្តូរគោលនយោបាយនេះ ធនាគារ Danske របស់ប្រទេសដាណឺម៉ាក បានប្រកាសកាលពីថ្ងៃចន្ទ(ទី២៧ខែតុលា)ថា ខ្លួនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតអាវុធនុយក្លេអ៊ែរ ដោយលើកឡើងថា ការអភិវឌ្ឍន៍ភូមិសាស្ត្រនយោបាយ ជាហេតុផលចម្បង នេះបើយោងតាមសារព័ត៌មាន Borsen ។
Update៖ លោក បៃដិន និយាយថា សង្គ្រាមនៅហ្គាហ្សាគួរតែបញ្ចប់ខណ:ចំនួនអ្នកស្លាប់បានកើនដល់ ៤៣.០០០នាក់!
លោក Joe Biden ប្រធានាធិបតីអាមេរិក បាននិយាយថា សង្គ្រាមអ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប គួរតែបញ្ចប់ ខណៈដែលចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីននៅក្នុងតំបន់ឆ្នេរសមុទ្របានកើនឡើងដល់ 43,000 ។ នេះបើយោងតាមសារព័ត៌មាន Anadolu Agency កាលពីថ្ងៃសុក្រ(ទី២៥ខែតុលា)។
Update៖ ចំនួនអ្នកស្លាប់នៅប្រទេសលីបង់ បានកើនដល់២.៧១០នាក់ហើយ!
ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃច័ន្ទ(ទី២៨ខែតុលា)ថា ចំនួនអ្នកស្លាប់ ដោយសារការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី 8 ខែតុលា ឆ្នាំ 2023 បានកើនឡើងដល់ 2,710នាក់ហើយ។