Update៖ អាមេរិក-អង់គ្លេស បន្តវាយប្រហារលើ​ទីតាំង​ក្រុមហ៊ូទី ក្នុង​ប្រទេស​យេម៉ែន!

ក្រុម Houthi របស់ប្រទេសយេម៉ែនបានរាយការណ៍ ពីការវាយប្រហារតាមផ្លូវអាកាសថ្មីរបស់សហរដ្ឋអាមេរិក និងអង់គ្លេសនៅក្នុងខេត្ត Saada ភាគខាងជើងកាលពីថ្ងៃចន្ទ..!។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣០.៥៣៤នាក់ និងរបួស៧១.៩២០នាក់​!

អាជ្ញាធរ​សុខាភិបាល ប៉ាឡេស្ទីន បាន​ឲ្យ​ដឹង​ថា ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់​តាំង​ពី​ថ្ងៃ​ទី០៧ ខែ​តុលា រហូតបច្ចុប្បន្ន…!។

Update៖ ចំនួន​អ្នក​ស្លាប់​ដោយ​សាររុស្ស៊ីវាយ​ប្រហារ លើក្រុងOdesa បានកើន​ដល់ ១០នាក់ហើយ!

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនមនុស្សស្លាប់ នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ មកលើអគារលំនៅដ្ឋាន នៅក្នុងតំបន់ Odesa ភាគនិរតីនៃប្រទេសអ៊ុយក្រែន បានកើនឡើងដល់១០នាក់ ក្នុងនោះមានកុមារបីនាក់ផងដែរ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣០.៤១០ នាក់​និងរបួស៧១.៧០០នាក់!

ការវាយបក របស់អ៊ីស្រាអែល មកលើនៅតំបន់ហ្គាហ្សា ចាប់​តាំង​ពី​ថ្ងៃ​ទី០៧ ខែ​តុលា រហូតបច្ចុប្បន្ន..!។ បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីន​ស្លាប់ចំនួន៣០.៤១០នាក់ និងរបួស៧១.៧០០នាក់ ជនរងគ្រោះភាគច្រើន ជា​ស្ត្រីនិង​កុមារ។

Update៖ ក្រុមឧទ្ទាមហ៊ូទី ចោទអាមេរិកនិងអង់គ្លេស ថាវាយផ្ដាច់ប្រព័ន្ធអ៊ីនធឺណិត នៅសមុទ្រក្រហម!

ក្រុម Houthi Yemeni កាលពីថ្ងៃសៅរ៍ បានចោទប្រកាន់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសថា បានបង្កហេតុដាច់ទំនាក់ទំនងអន្តរជាតិ នៅក្នុងសមុទ្រក្រហម។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៩០នាក់និងរបួស១៧៧នាក់!

ក្រសួងសុខភាព របស់ដែនដីបាននិយាយកាលពីថ្ងៃអាទិត្យថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 90នាក់បានស្លាប់ និង 177 នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។ ខណៈដែលអ៊ីស្រាអែល បន្តវាយលុកលើតំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធ។

Update៖ អ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើរថយន្តដឹកជំនួយ នៅហ្គាហ្សា ស្លាប់៩នាក់!

យ៉ាងហោចណាស់មនុស្ស៩នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស។

ឆេះ​ភោជនីយដ្ឋាន​ប៊ី​រី​យ៉ា​នី នៅបង់​ក្លា​ដែ​ស បណ្ដាលឱ្យស្លាប់៤៦នាក់!

រដ្ឋមន្ត្រី​សុខាភិបាល​របស់​ប្រទេស​បង់​ក្លា​ដែ​ស បាន​ឲ្យ​ដឹងថា មនុស្ស​យ៉ាងហោចណាស់ ៤៣នាក់​ស្លាប់បាត់​បង់ជីវិត ។

អាមេរិក ចង់ឱ្យក្រុមប្រទេសG-7ប្រើប្រាស់ទ្រព្យសម្បត្តិដែលបានដកហូតពីរុស្ស៊ី មកជួយអ៊ុយក្រែន!

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ចង់ឱ្យក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង៧ (G-7) បង្កើតវឌ្ឍនភាព លើផែនការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ របស់រុស្ស៊ីដែលត្រូវបានបង្កក ។ ដើម្បីជួយគាំទ្រអ៊ុយក្រែន នៅពេលមេដឹកនាំក្រុមប្រទេសនេះ ជួបប្រជុំក្នុងខែមិថុនា នេះបើយោងតាមមនុស្ស ដែលដឹងពីបញ្ហានេះ។

Update៖ ប្រទេសបារាំង នឹងបញ្ជូនកងទ័ពពិសេស ទៅជួយអ៊ុយក្រែន!

Le Monde បានរាយការណ៍កាលពីថ្ងៃទី០១ ខែមីនាថា ប្រទេសបារាំង កំពុងពិចារណាបញ្ជូនកងកំលាំងពិសេសរបស់ខ្លួន មួយចំនួនចូលទៅក្នុងអ៊ុយក្រែន ។ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងកំណត់ការវាយប្រហាររបស់រុស្ស៊ី។