រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសបង់ក្លាដែស បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៤៣នាក់ស្លាប់បាត់បង់ជីវិត ។
បន្ទាប់ពីអគ្គីភ័យ ឆាបឆេះអគារភោជនីយដ្ឋានច្រើនជាន់ ក្នុងរដ្ឋធានីដាកា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បានបញ្ជាក់ថា អគ្គិភ័យ ចាប់ផ្តើមឆាបឆេះនៅក្នុងភោជនីយដ្ឋាន នៅម៉ោងប្រហែល ២២ និង ០០ នាទី (ម៉ោងក្នុងស្រុក) នៅក្នុងរដ្ឋធានីដាកា ខណមនុស្សចំនួន ៧៥ នាក់ត្រូវបានជួយសង្គ្រោះ និងរាប់សិបនាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
អណ្ដាតភ្លើងរលត់ទៅវិញ និងស្ថិតក្រោមការគ្រប់គ្រងក្នុងរយៈពេល ២ ម៉ោង ក្រោយមក នេះបើយោងតាមមន្ត្រីពន្លត់អគ្គិភ័យ ហើយមូលហេតុកំពុងត្រូវបានស៊ើបអង្កេត។
រដ្ឋមន្ត្រីសុខាភិបាលបង់ក្លាដែស លោក Samanta Lal Sen បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៣នាក់ រួមទាំងស្ត្រី និងកុមារ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ Dhaka Medical College ៕